Home

/

ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល

សូមស្វាគមន៍មកកាន់ធនាគារ ស្ថាបនា ដែលជាកន្លែងផ្តល់ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែ ភាពងាយស្រួល ជាមួយនឹងបទពិសោធន៍ធនាគារដ៏ល្អឥតខ្ចោះ!

សាកស្រមៃមើលធនាគារដែលផ្តល់ជូនបទពិសោធន៍ធនាគារដ៏សម្បូរបែបដែលសមស្របតាមតម្រូវការរបស់អតិថិជនជាមួយនឹងការផ្តល់ជូនភាពងាយស្រួលគ្រប់ទម្រង់ទាំងអស់នៃប្រតិបត្តិការធនាគារ។ 

នៅធនាគារ ស្ថាបនា យើងទាំងអស់គ្នាជឿជាក់ថា សេវាធនាគារគួរតែមានភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់ និងទទួលបានភាពរីករាយ។ ចំណុចទាំងអស់នេះហើយជាមូលហេតុដែលយើងធ្វើការកែលម្អសេវាធនាគាររបស់យើង ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរ បីប៉ក់ ឬចុចនៅលើ ស្ថាបនា ម៉ូបាល ឬធ្វើប្រតិបត្តិការធនាគារបានយ៉ាងងាយស្រួលនៅសាខាណាមួយរបស់យើង និង សេវាស្វ័យប្រវត្តិទូទាំងប្រទេសកម្ពុជា។

ជាមួយនឹង ស្ថាបនា ម៉ូបាល ជាកម្មវិធីធនាគារចល័តដែលទទួលបានពានរង្វាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកប្រកបដោយភាពងាយស្រួលបំផុត។ មិនថាអ្នកកំពុងធ្វើដំណើរ នៅផ្ទះ ឬធ្វើដំណើរទៅក្រៅប្រទេស កម្មវិធីធនាគារចល័តរបស់យើងនាំមកនូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ 

ចាប់ពីការត្រួតពិនិត្យសមតុល្យគណនីរបស់លោកអ្នករហូតដល់ការផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់របស់លោកអ្នក បង់វិក្កយបត្រ ឬ ដកសាច់ប្រាក់តាមលេខកូដ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ គឺមានភាពសាមញ្ញ និងរហ័សដែលអាចឆ្លើយតបតាមតម្រូវការរបស់លោកអ្នក។

ជាមួយនឹង Sathapana Rewards អតិថិជនអាចប្រមូល និងប្តូរយក Sathapana Stars ដើម្បីទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ជាច្រើនទៀតពីដៃគូពាណិជ្ជកម្មដែលអ្នកចូលចិត្ត ដែលធ្វើឱ្យការប្រើប្រាស់ Sathapana Mobile ផ្តល់បទពិសោធន៍ដ៏រីករាយសម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក។

ប៉ុន្តែការផ្តល់នូវភាពងាយស្រួលមិនត្រូវបានបញ្ចប់តាមរយៈប្រព័ន្ធដំណោះស្រាយឌីជីលប៉ុណ្ណោះទេ។ ក្រុមការងារដ៏ស្វាហាប់ និងរួសរាយរាក់ទាក់ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុយ៉ាងយកចិត្តទុកដាក់តាមរយៈសាខាជាង ១៧០ ទូទាំងប្រទេស។ 

មិនថាអ្នកមានសំនួរ ត្រូវការដំណោះស្រាយ ឬ ជំនួយផ្សេងៗ យើងខ្ញុំរង់ចាំទទួលបម្រើលោកអ្នកគ្រប់ពេលវេលា។ នៅធនាគារ ស្ថាបនា យើងខ្ញុំជឿជាក់ក្នុងការកសាងទំនាក់ទំនងដ៏ស្អិតល្មួត ជាមួយនឹងអតិថិជន និងផ្តល់អទិភាពលើសេវាអតិថិជនដ៏ល្អឥតខ្ចោះ ដែលអនុញ្ញតឱ្យអតិថិជនទទួលបាននូវភាពរីករាយជាមួយនឹងប្រតិបត្តិការហិរញ្ញវត្ថុដែលមានភាពរហ័ស និងសាមញ្ញ ជាពិសេសអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ជីវិត គោលដៅ និងក្តីស្រមៃរបស់អតិថិជន។ 

មានបំណងចាប់ផ្តើមអាជីវកម្ម ឬ ពង្រីកអាជីវកម្មមែនទេ? លោកអ្នកអាចអញ្ចើញមកទទួលយកសេវាធនាគារបែបទាន់សម័យជាមួយនឹងធនាគារ ស្ថាបនាបាន! នៅធនាគារ ស្ថាបនា យើងគាំទ្រគ្រប់អាជីវកម្មទាំងអស់ជាមួយនឹងការផ្តល់ជូនសេវាទទួលការទូទាត់បែបឌីជីថលដែលមានលក្ខណៈពិសេសដូចជាកម្មវិធី៖ Sathapana Tutort Sathapana Gateway Sathapana POS និងសេវាផ្សេងៗទៀត។ 

ទទួលបានបទពិសោធន៍សេវាធនាគារងាយស្រួល និងល្អឥតខ្ចោះជាមួយនឹងធនាគារ ស្ថាបនា។ ចូលរួមជាមួយយើងថ្ងៃនេះ ដើម្បីទទួលបាននូវសេវាហិរញ្ញវត្ថុដែលស័ក្កសមជាមួយនឹងជីវភាពប្រចាំថ្ងៃរបស់លោកអ្នកជាមួយនឹងបទពិសោធន៍ដ៏ល្អអស្ចារ្យ។ 

ចូលទស្សនាខ្សែភាពយន្តខ្លី “គ្រប់ពេល” និងស្វែងយល់បន្ថែមអំពីប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលឥឡូវនេះ

ធនាគារដែលផ្តល់ជូនប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល សម្រាប់លោកអ្នក!

ស្វែងយល់ពីរបៀបដែលយើងអាចធ្វើឱ្យមានភាពខុសប្លែកគ្នា

Sathapana Mobile
ប័ណ្ណ ស្ថាបនា
កម្មវិធី Sathapana Rewards
S2Biz
កម្មវិធី ស្ថាបនា ទូទាត់
សេវា Sathapana Gateway

ធនាគារ ស្ថាបនា មានរហូត 170 សាខាទូទាំងប្រទេសកម្ពុជា

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។