កម្មវិធី Sathapana Rewards
Sathapana Rewards ជាកម្មវិធីសន្សំពិន្ទុ របស់ធនាគារ ស្ថាបនា ដែលបង្កើតឡើងដើម្បីផ្តល់បទពិសោធន៍ដ៏អស្ចារ្យ និងរង្វាន់ជាច្រើនដល់អតិថិជនគ្រប់រូប។ យើងបានស្វែងយល់អំពីទម្លាប់ប្រចាំថ្ងៃ និងភាពរីករាយដែលអាចកើតមានឡើងនៅពេលអតិថិជនទទួលបានការផ្តល់ជូនផ្សេងៗ ។ ហេតុនេះហើយអតិថិជនអាចសន្សំផ្កាយ (ពិន្ទុសន្សំ) និងអាចធ្វើការប្តូរយករង្វាន់បានយ៉ាងស្រួល និងសាមញ្ញបំផុតតាមរយៈកម្មវិធី Sathapana Mobile។
ការសន្សំ និងប្រើប្រាស់ផ្កាយ (ពិន្ទុសន្សំ) របស់ធនាគារ ស្ថាបនា សម្រាប់ការទិញអាហារ ភេសជ្ជៈ ទំនិញ និងការចំណាយផ្សេងៗ លោកអ្នកអាចទូទាត់បានយ៉ាងងាយស្រួលជាមួយដៃគូរបស់យើងជាង 400 កន្លែង។ កម្មវិធី Sathapana Rewards នេះមាននៅក្នុងកម្មវិធីទូរស័ព្ទ Sathapana Mobile។ សូមទាញយក Sathapana Mobile ឥឡូវនេះ ដើម្បីចៀសវាងការខកខានក្នុងការសន្សំផ្កាយ (ពិន្ទុសន្សំ)។ សូមកុំអោយ ការផ្តល់ជូនពិសេសៗ និងសិទ្ធិអាទិភាពផ្សេងៗជាច្រើនទៀតដែលអ្នកនឹងទទួលបាន រំលងផុតអោយសោះ។
ចាប់ផ្តើមឥឡូវនេះ
ទស្សនាវីដេអូមួយនេះ ដើម្បីដឹងពីរបៀបសន្សំផ្កាយ (ពិន្ទុសន្សំ)
1. មុខងារមួយនេះ អនុវត្តសម្រាប់ទាំងគណនីដែលបានបំពេញទៅតាមគោលការណ៍ KYC ពេញលេញ និងគណនីដែលបានបំពេញទៅតាមគោលការណ៍ KYC អនឡាញ។
2. មុខងារមួយនេះ ត្រូវបានផ្តល់ជូនសម្រាប់តែអ្នកប្រើប្រាស់កម្មវិធី Sathapana Mobile ប៉ុណ្ណោះ។
3. ទាំងគណនីវ៉លឡេត ប្រាក់រៀល និងប្រាក់ដុល្លារ សុទ្ធតែមានសិទ្ធិចូលរួម។
4. អតិថិជន អាចទទួលបានផ្កាយ (ពិន្ទុសន្សំ) តាមរយៈការស្កេនទូទាត់តាមកូដ KHQR របស់ ធនាគារ ស្ថាបនា តែប៉ុណ្ណោះ (អាចនឹងបន្ថែមមធ្យោបាយផ្សេងបន្ថែមទៀតនៅថ្ងៃក្រោយ)។
5. ចំនួនផ្កាយ (ពិន្ទុសន្សំ) ដែលអតិថិជនត្រូវទទួលបាន គឺអាស្រ័យទៅតាមហាងដៃគូ/ប្រភេទនៃការចូលរួមជាមួយ ធនាគារ ស្ថាបនា។
6. ផ្កាយ (ពិន្ទុសន្សំ) មានសុពលភាព 12ខែ គិតចាប់ពីថ្ងៃដែលអតិថិជនទទួលបាន។
7. ផ្កាយ (ពិន្ទុសន្សំ) មិនអាចធ្វើការផ្ទេរ ផ្លាស់ប្តូរ ឬបំឡែងទៅជាសមតុល្យទឹកប្រាក់ និងសាច់ប្រាក់ បានឡើយ។
ដើម្បីក្លាយជាដៃគូអាជីវកម្ម ស្ថាបនា សូមទាក់ទងតាមរយៈលេខ +855 96 618 2666
FAQ
វាជាកម្មវិធីសន្សំពិន្ទុ ដែលត្រូវបានបង្កើតឡើងដោយធនាគារ ស្ថាបនា ក្នុងគោលបំណងផ្តល់ជូននូវបទពិសោធន៍ដ៏ល្អនិងរង្វាន់ជាច្រើនដល់អតិថិជនក្នុងការសន្សំផ្កាយ (ពិន្ទុសន្សំ) និងប្រើប្រាស់វាដើម្បីប្តូរយករង្វាន់ផ្សេងៗនៅហាងដៃគូដែលបានចូលរួមកម្មវិធី Sathapana Rewards ជាមួយធនាគារ ស្ថាបនា។
លោកអ្នកអាចប្រើប្រាស់ផ្កាយ (ពិន្ទុសន្សំ) ដែលអ្នកសន្សំបាន ទៅប្តូរយកការផ្តល់ជូនពិសេសៗយ៉ាងច្រើន ដូចជាអាចប្រើប្រាស់ផ្កាយ (ពិន្ទុសន្សំ) របស់អ្នក ជំនួសការទូទាត់ប្រាក់នៅភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងហាងជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ដែលអ្នកចូលចិត្ត ក៏ដូចជាសេវាកម្មជាច្រើនផ្សេងទៀតដែលផ្តល់ដោយធនាគារ ស្ថាបនា។ ពេលដែលអ្នកធ្វើប្រតិបត្តិការកាន់តែច្រើន អ្នកនឹងទទួលបានផ្កាយ (ពិន្ទុសន្សំ) កាន់តែច្រើន!
ងាយៗ លោកអ្នកអាចទាញយកកម្មវិធី Sathapana Mobile ពី App Store, Google Play ឬ App Gallery រួចចុះឈ្មោះដោយបំពេញទៅតាមគោលការណ៍ KYC របស់យើង។ នៅពេលដែលអ្នក log in ហើយចុចយល់ព្រមទៅលើខនិងលក្ខណ្ឌនានា អ្នកនឹងក្លាយទៅជាសមាជិករបស់កម្មវិធីនេះហើយ។ ចាប់ផ្តើមឥឡូវនេះ!
អតិថិជនគ្រប់រូបនឹងទទួលបានផ្កាយ (ពិន្ទុសន្សំ) ចូលទៅក្នុងគណនីវ៉លឡេតរបស់ពួកគេ ដោយស្វ័យប្រវត្តិ រាល់ពេលទិញទំនិញ។ ទន្ទឹមនឹងនេះ អាជីវករអាចជ្រើសរើសប្រូម៉ូសិនពិសេសសម្រាប់អតិថិជនរបស់ពួកគេដោយខ្លួនឯងជាមួយកម្មវិធី Sathapana Rewards។ ឆាប់ៗនេះ អតិថិជនក៏នឹងអាចទទួលបានផ្កាយ (ពិន្ទុសន្សំ) ជាមួយសេវាកម្មធនាគារ ស្ថាបនា ទូទាំងប្រទេសកម្ពុជា។
មិនថាអ្នកទទួលបានផ្កាយ (ពិន្ទុសន្សំ) ពីទីណានោះទេ អ្នកអាចប្តូរយកការបញ្ចុះតម្លៃទៅលើផលិតផល ឬសេវាកម្មណាមួយនៅហាងដៃគូដែលបានចូលរួមកម្មវិធី Sathapana Rewards បាន។ កម្មវិធីផ្សារអនឡាញដែលនឹងបន្ថែមនាពេលឆាប់ៗនេះ នឹងក្លាយជាមធ្យោបាយបន្ថែមសម្រាប់អតិថិជនក្នុងការប្រើប្រាស់ផ្កាយ (ពិន្ទុសន្សំ) របស់ពួកគេ។
ផ្កាយ (ពិន្ទុសន្សំ) របស់អ្នកមានសុពលភាពត្រឹម 12 ខែ គិតចាប់ពីថ្ងៃដែលអ្នកទទួលបានវា។
អ្នកមិនអាចប្តូរផ្កាយ (ពិន្ទុសន្សំ) របស់អ្នកទៅជាសាច់ប្រាក់ បានទេ។
អ្នកអាចស្វែងរកទីតាំងហាងដៃគូរបស់យើង តាមរយៈកម្មវិធី Sathapana Mobile បាន។ លោកអ្នកក៏អាចកត់សម្គាល់បានតាមរយៈការដាក់បង្ហាញនៅតាមហាងដោយផ្ទាល់ផងដែរ។
របៀបនៃការស្នើសុំ
សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ
ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។
ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ +855 23 999 010 | +855 81 999 010
ផ្ញើអុីមែលមកយើងខ្ញុំ
សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh
ទម្រង់សាកសួរតាមអនឡាញ
សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។