Home

/

image

កម្មវិធី ស្ថាបនា ម៉ូបាលថ្មី

ផ្តល់បទពិសោធធនាគារដែលងាយស្រួល ជាមួយបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពលំដាប់ពិភពលោក។ លោកអ្នកអាចរីករាយជាមួយការទិញទំនិញទាំងក្នុងហាង និងតាមអ៊ីនធឺណិតបានដោយរលូនតាមរយៈការទូទាត់ប្រាក់តាម QR ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ ការសន្សំប្រាក់ សំណើកម្ចី និងសេវាកម្មជាច្រើនផ្សេងទៀត ពីស្មាតហ្វូនរបស់អ្នក។

ហេតុអ្វីត្រូវមាន ស្ថាបនា ម៉ូបាល?

Icon image
ងាយស្រួល

ចូលប្រើប្រាស់យ៉ាងងាយស្រួល (24/7) សម្រាប់គ្រប់តម្រូវការហិរញ្ញវត្ថុ

Icon image
សុវត្ថិភាព

មានសុវត្ថភាពខ្ពស់ជាមួយបច្ចេកវិទ្យាទំនើប

Icon image
តាមតម្រូវការ

ទទួលបានបទពិសោធស្របតាមចំណង់ចំណូលចិត្តរបស់អ្នក

ចំណុចពិសេសសម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់អ្នក

mobile special features image

បើកគណនី

បង្កើតគណនីប្រាក់រៀល និងប្រាក់ដុល្លារបានភ្លាមៗ ដោយគ្រាន់តែធ្វើតាមជំហានងាយៗ និងអាចគ្រប់គ្រងទឹកប្រាក់របស់អ្នកបានគ្រប់ពេល។

ស្ថាបនា ផេ

ទូទាត់ប្រាក់តាម QR កូដ ឬ KHQR ជាមួយដៃគូអាជីវកម្ម ស្ថាបនា និងធនាគារសមាជិកបាគងបានយ៉ាងងាយស្រួល។ 

ផ្ទេរប្រាក់ 

ទទួល ឬផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក និងក្រៅប្រទេស ជាមួយកម្រៃសេវាដែលមានភាពប្រកួតប្រជែង។

ទូទាត់វិក្កយបត្រ

ទូទាត់ថ្លៃវិក្កយបត្រសម្រាប់សេវាសាធារណៈបានយ៉ាងងាយ រួមមាន វិក្កយបត្រទឹក ភ្លើង សំរាម ពន្ធដារ និងសេវាឯកជនផ្សេងទៀត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

បញ្ចូលលុយទូរសព្ទ

បញ្ចូលទឹកប្រាក់បានភ្លាមៗគ្រប់បណ្ដាញទូរស័ព្ទចល័តទាំងអស់។

ស្នើសុំ

ស្នើសុំកម្ចី បង្កើតគណនីសន្សំ ឬប័ណ្ណ ស្ថាបនា រួមទាំងប្រើប្រាស់មុខងារមានប្រយោជន៍ផ្សេងទៀត បានយ៉ាងងាយស្រួល

មុខងារសំខាន់ៗផ្សេងទៀត

មុខងារស្កេនមុខ ឬស្កេនក្រយៅដៃ

អាចចូលប្រើកម្មវិធី ស្ថាបនា ម៉ូបាល និងធ្វើប្រតិបត្តិការផ្សេងៗបានប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើមុខងារស្កេនមុខ ឬស្កេនក្រយៅដៃ។

គ្រប់គ្រងប័ណ្ណ

បង្កកប័ណ្ណ ឬបើកដំណើរការប័ណ្ណឡើងវិញ ហើយអាចឆែកមើលប្រវត្តិប្រតិបត្តិការប័ណ្ណបានយ៉ាងងាយស្រួល។

គណនីលេខពិសេស

ស្នើសុំគណនីលេខពិសេសដែលមានលេខដូចគ្នានឹងលេខទូរស័ព្ទ ផ្លាកលេខរថយន្ត ថ្ងៃខែឆ្នាំកំណើត ឬលេខណាមួយដែលលោកអ្នកចូលចិត្ត។

មុខងារស្វែងរកទីតាំង

អាចស្វែករកទីតាំងម៉ាស៊ីនអេធីអឹម/សាខា/អាជីវករបានយ៉ាងងាយស្រួល សម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ។

កាដូសាច់ប្រាក់

ផ្ញើអាំងប៉ាវទៅមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកក្នុងពេលតែមួយ ហើយអាចឆែកមើលប្រវត្តិប្រតិបត្តិការបានយ៉ាងងាយស្រួល។

ជម្រើសភាសា

កម្មវិធីទូរស័ព្ទធនាគារឈានមុខគេដែលមាន5ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ជប៉ុន ចិន និងកូរ៉េ។ ​​​​​​​

ដកប្រាក់តាមរយៈលេខកូដ

ដកសាច់ប្រាក់តាមរយៈលេខកូដនៅតាមម៉ាស៊ីនអេធីអឹម និងភ្នាក់ងារដោយមិនចាំបាច់ប្រើប័ណ្ណ តាមស្ថាបនា ម៉ូបាល។

ប័ណ្ណនិមិ្មត

បង្កើតប័ណ្ណនិម្មិបានភ្លាមៗនៅលើ ស្ថាបនា ម៉ូបាល ប្រើប្រាស់សម្រាប់ទូទាត់ថ្លៃទំនិញតាមអនឡាញ យ៉ាងមានសុវត្ថិភាពបំផុត។

ជំហានងាយៗក្នុងការបើកគណនីធនាគារ ស្ថាបនា ដោយខ្លួនឯង


លោកអ្នកអាចទស្សនាវីដេអូនៅលើ YouTube របស់ធនាគារ ស្ថាបនា តាមរយៈតំណភ្ជាប់នេះ។