Home

/

image

S2Biz

S2Biz គឺជាប្រព័ន្ធគ្រប់គ្រងបែបឌីជីថលដ៏មានសុវត្ថិភាព ដែលអាចឱ្យលោកអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗបានកាន់តែងាយស្រួលដូចជា ផ្ទេរឬទទួលប្រាក់ទាំងក្នុងនិងក្រៅប្រទេស បើកប្រាក់បៀវត្សសម្រាប់បុគ្គលិក ទទួល និងធ្វើការទូទាត់ផ្សេងៗបានយ៉ាងរហ័សដោយគ្រាន់តែចុចពីរ បីប៉ក់ប៉ុណ្ណោះ។


ជាមួយ S2Biz លោកអ្នកនឹងរីករាយជាមួយអត្ថប្រយោជន៍ដែលមានភាពប្រកួតប្រជែង និងការផ្តល់ជូនផ្សេងទៀតដូចជា ការលើកលែងថ្លៃសេវា និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលផ្តល់ជូនយ៉ាងពិសេសសម្រាប់អាជីវកម្មរបស់លោកអ្នក។  

ផ្ទេរប្រាក់បានកាន់តែងាយស្រួល

ផ្ញើ ឬទទួលប្រាក់បានយ៉ាងរលូន តាមរយៈប្រព័ន្ធទូទាត់បាគង ដែលអាចឱ្យលោកអ្នកផ្ទេរនិងទទួលប្រាក់បានភ្លាមៗ និងតាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិផ្សេងទៀត ដែលនាំមកនូវបទពិសោធកាន់តែប្រសើរឡើងសម្រាប់អតិថិជន។

កាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធភាព

ផ្ញើ ឬទទួលប្រាក់បានយ៉ាងរលូន តាមរយៈប្រព័ន្ធទូទាត់បាគង ដែលអាចឱ្យលោកអ្នកផ្ទេរនិងទទួលប្រាក់បានភ្លាមៗ និងតាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិផ្សេងទៀត ដែលនាំមកនូវបទពិសោធកាន់តែប្រសើរឡើងសម្រាប់អតិថិជន។

បើកប្រាក់បៀវត្សជូនបុគ្គលិកតាមបែបឌីជីថល

បើកប្រាក់បៀវត្សជូនបុគ្គលិកដោយស្វ័យប្រវត្តិ ទាន់ពេលវេលា ជាមួយប្រព័ន្ធអនុម័តឆ្លាតវៃដែលអាចបត់បែនបានគ្រប់កាលៈទេសៈ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

ទទួលបានកញ្ចប់ផ្តល់ជូនពិសេស

ទទួលបានអត្ថប្រយោជន៍ ពី “Corporate Executive Benefits” ដែលជាកម្មវិធីមួយបង្កើតឡើងសម្រាប់អាជីវកម្មរបស់អ្នក ជាមួយការផ្តល់ជូនពិសេសៗទៅលើគណនីសន្សំនិងឥណទានសម្រាប់អាជីវកម្ម និងសម្រាប់បុគ្គលិករបស់អ្នក និងការលើកលែងថ្លៃសេវាផ្សេងៗផងដែរ។​​​​​

គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុអាជីវកម្មរបស់អ្នក បានគ្រប់ទីកន្លែង ​​​​

អាចចូលប្រើប្រាស់បានតាមរយៈ កុំព្យូទ័រ អាយផេត ឬទូរស័ព្ទ បានគ្រប់ពេលវេលា ដោយគ្រាន់តែមានតំណភ្ជាប់ URL របស់ប្រព័ន្ធគ្រប់គ្រងបែបឌីជីថល S2Biz។  

អាចចូលមើលរបាយការណ៍បានភ្លាមៗ

រាល់ប្រតិបត្តិការត្រូវបានកត់ត្រាទុក ហើយអាចឱ្យអ្នកទាញយកបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

ទទួលបានលេខកូដសម្ងាត់ (OTPs)ភ្លាមៗ តាមកម្មវិធី S2Biz Authenticator

អនុញ្ញាតឱ្យលោកអ្នកទទួលលេខកូដសម្ងាត់បានភ្លាមៗនៅលើអេក្រង់ទូរសព្ទរាល់ពេលធ្វើប្រតិបត្តិការនៅលើប្រព័ន្ធផតថល S2Biz  និងងាយស្រួលក្នុងការចម្លង ឬការបញ្ចូលលេខកូដសម្ងាត់នោះ។

មុខងារ

តម្រូវការ




ផ្ទាំងគ្រប់គ្រង អាចចូលមើលព័ត៌មានលម្អិតនៃសមតុល្យគណនី និងសមតុល្យសង្ខេបសរុប ការចំណាយផ្សេងៗ និងអាចចូលទៅកាន់មុខងារផ្ទេរប្រាក់បានយ៉ាងរហ័ស

ការផ្ទេរប្រាក់ ការផ្ទេរប្រាក់មានច្រើនជម្រើសសម្រាប់បំពេញតម្រូវការអាជីវកម្មរបស់លោកអ្នក៖
1. ផ្ទេរប្រាក់ជាចាំបាច់ (ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន ផ្ទេរប្រាក់ក្នុងធនាគារតែមួយ ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក តាមរយៈបាគង ឬ credit remittance  ផ្ទេរប្រាក់ក្រៅប្រទេស (តាមរយៈ Swift និង Visa B2B connect)
2. ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន
3. ផ្ទេរប្រាក់ក្នុងធនាគារតែមួយ 
4. ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក តាមរយៈបាគង ឬ credit remittance
5. ផ្ទេរប្រាក់ក្រៅប្រទេស (តាមរយៈ Swift និង Visa B2B connect)
ប្រាក់បៀវត្សសម្រាប់បុគ្គលិក អាចកំណត់ និងផ្លាស់ប្តូរមុខងារផ្សេងៗទៅតាមតម្រូវការអាជីវកម្មរបស់លោកអ្នក សម្រាប់ដំណោះស្រាយប្រាក់បៀវត្សបែបឌីជីថល
ការគ្រប់គ្រងគណនី បង្ហាញពីបញ្ជីគណនី និងព័ត៌មានលម្អិតអំពីប្រតិបត្តិការ តាមដានរាល់ប្រតិបត្តិការចេញចូល ដោយអាចរក្សាទុករបាយការណ៍ធនាគារដោយខ្លួនឯងដោយមិនចាំបាច់ទៅកាន់សាខាធនាគារ ដោយផ្ទាល់  
ប្រព័ន្ធអនុម័តឆ្លាតវៃ ប្រព័ន្ធអនុម័តឆ្លាតវៃអាចបត់បែនបានគ្រប់កាលៈទេសៈ ដែលសមស្របទៅនឹងគោលការណ៍អាជីវកម្ម ឬតម្រូវការការអនុម័តផ្សេងៗរបស់អាជីវកម្មលោកអ្នក

    • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់ម្ចាស់អាជីវកម្ម
    • អាជ្ញាប័ណ្ណអាជីវកម្
    • ពន្ធប៉ាតង់ចុងក្រោយ

    ចាប់ផ្តើមប្រើប្រាស់ S2Biz ថ្ងៃនេះដោយចូលទៅកាន់តំណភ្ជាប់នេះ

    របៀបនៃការស្នើសុំ

    logo

    សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

    ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

    logo

    ផ្ញើអុីមែលមកយើងខ្ញុំ

    សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

    logo

    ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

    logo

    ទម្រង់សាកសួរតាមអនឡាញ

    សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។