Home

/

ឈ្នះមាស iPhone 15 Pro Max និង នាឡិកា Garmin ពីគណនីសន្សំឆ្លាតវៃ

សន្សំបានការប្រាក់ខ្ពស់ហើយ ឈ្នះរង្វាន់ធំទៀត!
​​​​​​​លោកអ្នកគ្រាន់តែបើកគណនីសន្សំឆ្លាតវៃ ឬបញ្ចូលទឹកប្រាក់ទៅក្នុងគណនីដែលមានស្រាប់របស់អ្នក អ្នកនឹងមានឱកាសឈ្នះរង្វាន់ធំជាច្រើនរួមមាន មាស 1 តម្លឹង ចំនួន 1រង្វាន់ iPhone 15 Pro Max ចំនួន 1រង្វាន់ និងនាឡិកា Garmin Instinct 2 ចំនួន 3រង្វាន់។

លក្ខខណ្ឌចូលរួមដើម្បីឈ្នះ៖
ទទួលបានឱកាសចូលរួមការចាប់រង្វាន់ 1ដង នៅពេលអ្នកបើកគណនីសន្សំឆ្លាតវៃ ឬបញ្ចូលទឹកប្រាក់ទៅក្នុងគណនីដែលមានស្រាប់របស់អ្នក ចំនួន 150 ដុល្លារអាមេរិក ដើម្បីមានសិទ្ធិចូលរួមការចាប់រង្វាន់។ បញ្ចូលទឹកប្រាក់កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែខ្ពស់។

សូមកុំខកខានឱ្យសោះ! លោកអ្នកអាចបើកគណនីសន្សំឆ្លាតវៃ បានភ្លាមៗ តាមរយៈ Sathapana Mobile ឬតាមបញ្ជរសាខាធនាគារ ស្ថាបនា!
រយៈពេលផ្តល់ជូន៖
មានសុពលភាពចាប់ពីថ្ងៃទី 25 ខែមីនា រហូតដល់ថ្ងៃទី 30ខែមិថុនា ឆ្នាំ 2024។

លក្ខខណ្ឌ និងការអនុវត្ត

យុទ្ធនាការចាប់រង្វាន់នេះ

  • អ្នកដែលមានសិទ្ធិចូលរួមប្រូម៉ូសិននេះ រួមមានអតិថិជនថ្មីទើបបើកគណនីសន្សំឆ្លាតវៃ និងអតិថិជនដែលមានគណនីសន្សំឆ្លាតវៃស្រាប់។ 
  • រាល់ការដាក់ប្រាក់ 100ដុល្លារអាមេរិក ឬ 400,000រៀល នៅពេលបើកគណនីសន្សំឆ្លាតវៃ ដំបូង អតិថិជននឹងទទួលបានឱកាសចូលរួមការចាប់រង្វាន់ 1ដង។
  • រាល់ការដាក់ប្រាក់បន្ថែមចូលក្នុងគណនីសន្សំឆ្លាតវៃ ជាមួយសមតុល្យអប្បបរមា 150ដុល្លារអាមេរិក អតិថិជននឹងទទួលបាន ឱកាសចូលរួមការចាប់រង្វាន់ 1ដង។ សម្រាប់ការដាក់ប្រាក់បន្ថែម 300ដុល្លារអាមេរិក អតិថិជននឹងទទួលបាន ឱកាសចូលរួមការចាប់រង្វាន់ 2ដង។ 
  • ការចាប់រង្វាន់មានសិទ្ធិជាមួយទឹកប្រាក់ថ្មី (New Funds) ដែលបញ្ចូលទៅក្នុងគណនីសន្សំឆ្លាតវៃ  ក្នុងអំឡុងពេលប្រូម៉ូសិនតែប៉ុណ្ណោះ។
  • ទឹកប្រាក់ថ្មី (New Funds) មានន័យថា ទឹកប្រាក់ដែលមិនត្រូវបានផ្ទេរពីគណនីសន្សំ/ចរន្ត ឬគណនីបញ្ញើមានកាលកំណត់ណាមួយរបស់ធនាគារ ស្ថាបនា។ ឬទឹកប្រាក់ដែលមិនត្រូវបានដកពីគណនីសន្សំ/ចរន្ត ឬគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ស្ថាបនា ដែលមានស្រាប់ ហើយដាក់ប្រាក់វិញ (មិនថាជាចំនួនខ្លះ ឬទាំងអស់នៃចំនួនទឹកប្រាក់ដែលបានដក) ទៅក្នុងគណនីសន្សំឆ្លាតវៃ អំឡុងពេលប្រូម៉ូសិន។
  • អ្នកចូលរួមម្នាក់ៗ មានឱកាសឈ្នះ តែ 1រង្វាន់  សម្រាប់យុទ្ធនាការនេះ។
  • រង្វាន់ដែលឈ្នះមិនអាចផ្ទេរទៅអ្នកដទៃ ឬប្តូរជាសាច់ប្រាក់បានឡើយ។
  • អ្នកឈ្នះត្រូវផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវដើម្បីបើករង្វាន់ដោយផ្ទាល់។ បុគ្គលិករបស់ធនាគារ ស្ថាបនា នឹងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់អ្នកឈ្នះ។ អ្នកឈ្នះរង្វាន់ត្រូវចុះហត្ថលេខាលើទម្រង់បែបបទ ទទួលស្គាល់ក្នុងការទទួលបានរង្វាន់។
  • អតិថិជនដែលបានឈ្នះរង្វាន់ពីយុទ្ធនាការខាងលើ អនុញ្ញាតឱ្យធនាគារ ស្ថាបនា ប្រើប្រាស់ឈ្មោះ រូបភាព និងសំឡេងរបស់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដោយមិនទាមទារកម្រៃបន្ថែមឡើយ។
  • អតិថិជនដែលបានឈ្នះ ត្រូវអញ្ជើញមកបើករង្វាន់ រយៈពេល15 ថ្ងៃ ក្រោយពីប្រកាសលទ្ធផលរួច។
  • ការចាប់រង្វាន់ និងការប្រកាសលទ្ធផលអ្នកឈ្នះ នឹងធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោម៖
    - គណនីសន្សំឆ្លាតវៃ ដែលបានបើក និងការដាក់ប្រាប់បន្ថែមចាប់ពីថ្ងៃទី25 ខែមីនា ដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2024 នឹងត្រូវប្រកាសអ្នកឈ្នះ នៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2024។ 
  • ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។