គម្រោងសន្សំ ជាក្រុម ក្រៅពីសន្សំជាបុគ្គល លោកអ្នកអាចធ្វើការសន្សំជាក្រុមជាមួយធនាគារ ស្ថាបនា។ យើងសូមណែនាំលោកអ្នកអំពីគម្រោង សន្សំជាក្រុម ដែលលោកអ្នកអាចផ្តើមសន្សំរួមគ្នាជាមួយមនុស្សជាទីស្រលាញ់ សមាជិកគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិរបស់អ្នក ដើម្បីទទួលបានអត្រាការប្រាក់ច្រើនជាងការសន្សំធម្មតា រហូតដល់ទៅ 10ដង។ លក្ខខណ្ឌងាយៗសម្រាប់ការសន្សំជាក្រុមនេះ គឺតម្រូវឱ្យមានសមាជិកចាប់ពី 2 ទៅ 5 នាក់ ហើយម្ចាស់គណនីម្នាក់ៗត្រូវមានគណនីបញ្ញើសន្សំដែលសកម្ម។ អ្វីដែលពិសេសនោះគឺ សមាជិកចូលរួមទាំងអស់នឹងទទួលបានអត្រាការប្រាក់ខ្ពស់បំផុតដូចគ្នា ដែលអត្រាការប្រាក់ត្រូវបានកំណត់ទៅតាមសមតុល្យសរុបដែលបានដាក់បញ្ញើ។
សូមទៅកាន់សាខាធនាគារ ស្ថាបនា ដើម្បីចាប់ផ្តើមគម្រោងសន្សំជាក្រុម ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ឥឡូវនេះ!
សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ!
លក្ខណៈពិសេស
របៀបនៃការស្នើសុំ
សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ
ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។
ផ្ញើអុីមែលមកយើងខ្ញុំ
សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh
ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ +855 (0) 23 | 81 999 010
ទម្រង់សាកសួរតាមអនឡាញ
សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។
ចំនួនអ្នកចូលមើលទំព័រនេះ