Home

/

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា​​​​​​​

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា ផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការទូទាត់ប្រាក់តាមអនឡាញ និងនៅតាមបណ្តាហាង ឬភោជនីយដ្ឋានដែលលោកអ្នកចូលចិត្ត ក៏ដូចជាការដកសាច់ប្រាក់តាមបណ្តា ម៉ាស៊ីនអេធីអឹមរបស់ ស្ថាបនា ឬធនាគារក្នុងស្រុក និងក្រៅស្រុកដែលមានសញ្ញាម៉ាស្ទ័រកាត។ ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា នីមួយៗ ត្រូវបានរចនាឡើងដោយបំពាក់នូវបន្ទះឈីបដែលអាចធានាបាននូវសុវត្ថិភាពខ្ពស់ និងផ្តល់ភាពងាយស្រួលដល់ម្ចាស់ប័ណ្ណក្នុងការទិញទំនិញ និងទូទាត់ចំណាយផ្សេងៗ។ រាល់ប្រតិបត្តិការទូទាត់ទាំងអស់ លោកអ្នកនឹងទទួលបានសារជូនដំណឹងតាមរយៈSMS ដែលអាចឱ្យលោកអ្នកតាមដានការចំណាយប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព បានយ៉ាងងាយស្រួល។ 

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា អាចប្រើប្រាស់បានទាំងតាមបណ្តាហាងដៃគូ និងមិនមែនដៃគូជាច្រើនទាំងក្នុងនិងក្រៅប្រទេស រួមមានភោជនីយដ្ឋាន សណ្ឋាគារ និងបណ្តាហាងអនឡាញជាច្រើន។ ក្រៅពីទូទាត់ប្រាក់បានយ៉ាងងាយស្រួល ម្ចាស់ប័ណ្ណអាចរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដូចជា កម្មវិធីបញ្ចុះតម្លៃផ្តាច់មុខ និងការផ្តល់ជូនពិសេសៗជាច្រើនពីធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត។ 



កម្រៃសេវាប័ណ្ណ

លក្ខណៈពិសេស

អត្ថប្រយោជន៍

សំណួរ-ចម្លើយ

  • រូបិយប័ណ្ណរួមមាន ប្រាក់ដុល្លារអាមេរិក (សម្រាប់គណនីគោល) ឬប្រាក់រៀល
  • ប្រតិបត្តិការដកសាច់ប្រាក់នៅម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញា “ម៉ាស្ទ័រកាត ”
  • ប្រតិបត្តិការលើម៉ាស៊ីនឆូតប័ណ្ណ “POS” របស់ធនាគារ ស្ថាបនា
  • ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតប័ណ្ណ “POS”  នៅទូទាំងពិភពលោកដែលមានស្លាកសញ្ញា “ម៉ាស្ទ័រកាត”
  • ផ្លាស់ប្តូរលេខសម្ងាត់តាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតប័ណ្ណ “POS” របស់ធនាគារ ស្ថាបនា
  • ទូទាត់ប្រាក់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ដោយពុំចាំបាច់ដាក់ប្រាក់តាមខ្លួនច្រើន
  • អាចដកសាច់ប្រាក់ជាមួយម៉ាស៊ីនអេធីអឹម ជាង 2លានកន្លែង ទូទាំងពិភពលោក
  • រីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខពីហាងដៃគូសហការរបស់ធនាគារ ស្ថាបនា ទាំងនៅហាងផ្ទាល់ និងតាមអនឡាញ
  • អាចទូទាត់ប្រាក់នៅហាងទំនិញជាង 40លានកន្លែង នៅទូទាំងពិភពលោក
  • អាចពិនិត្យមើលប្រវត្តិប្រតិបត្តិការ សម្រាប់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត និងគ្រប់គ្រងប័ណ្ណរបស់អ្នកតាមរយៈ Sathapana Mobile​​​​​​​ 
  1. តើប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា គឺជាអ្វី?
+

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា គឺជាប័ណ្ណដែលអាចប្រើប្រាស់បាននៅទូទាំងពិភពលោក សម្រាប់ភ្ជាប់ជាមួយគណនីធនាគាររបស់លោកអ្នក។ លោកអ្នកអាចប្រើប្រាស់ សម្រាប់ធ្វើការទូទាត់ផ្សេងៗដូចជា ទិញទំនិញ ទូទាត់វិក្កយបត្រ និងដកប្រាក់នៅម៉ាស៊ីនអេធីអឹម។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា នៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញា Mastercard

  1. តើនរណាមានសិទ្ធប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត របស់ធនាគារ ស្ថាបនា?
+

អតិថិជនដែលជាម្ចាស់គណនីសន្សំ ឬគណនីចរន្ត គ្រប់រូប ដែលមានសិទ្ធិក្នុងការដកប្រាក់របស់ខ្លួនបាន។

  1. តើប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា មានភាពខុសគ្នាយ៉ាងណាពីប័ណ្ណអេធីអឹម របស់ខ្ញុំ?
+

សម្រាប់ប័ណ្ណអេធីអឹមរបស់លោកអ្នក អាចប្រើប្រាស់បានសម្រាប់តែការដកប្រាក់ពីម៉ាស៊ីនអេធីអឹមតែប៉ុណ្ណោះ។ ចំណែកប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដូចជាអាចប្រើប្រាស់បាននៅទូទាំងពិភពលោក និងនៅតាមហាងលក់ទំនិញផ្សេងៗ ពោលគឺថាប័ណ្ណឥណពន្ធម៉ាស្ទ័រកាតមានភាពងាយស្រួលជាងប័ណ្ណអេធីអឹម។

  1. តើប័ណ្ណឥណពន្ធម៉ាស្ទ័រកាត និងប័ណ្ណឥណទានម៉ាស្ទ័រកាតខុសគ្នាដូចម្តេច?
+

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត និងប័ណ្ណឥណទានម៉ាស្ទ័រកាតរបស់លោកអ្នក មានតួនាទីប្រើប្រាស់ដូចគ្នា។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណទាំងពីរនេះសម្រាប់ធ្វើការទូទាត់ការចំណាយផ្សេងៗបានដូចគ្នានៅគ្រប់ទីកន្លែងដែលទទួលយកប័ណ្ណម៉ាស្ទ័រកាត។ ភាពខុសគ្នារវាងប័ណ្ណឥណពន្ធម៉ាស្ទ័រកាត និងប័ណ្ណឥណទានម៉ាស្ទ័រកាតគឺ ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអនុញ្ញាតឱ្យលោកអ្នកចាត់ចែងសាច់ប្រាក់ដោយផ្ទាល់ពីគណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ ចំណែកប័ណ្ណឥណទានម៉ាស្ទ័រកាតវិញអនុញ្ញាតឲ្យលោកអ្នកចាត់ចែងសាច់ប្រាក់ទៅតាមកម្រិតឥណទានរបស់លោកអ្នក។

  1. តើខ្ញុំអាចទទួលបានប័ណ្ណឥណពន្ធម៉ាស្ទ័រកាត របស់ធនាគារ ស្ថាបនា នៅទីណា?
+

សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ។ សូមចុច ទីនេះ ដើម្បីមើលទីតាំងសាខាធនាគារ ស្ថាបនា។

  1. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទទួលបានប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា?
+

សូមបំពេញពាក្យស្នើសុំ និងជ្រើសរើសយកប័ណ្ណឥណពន្ធម៉ាស្ទ័រកាត របស់ធនាគារ ស្ថាបនា សម្រាប់គណនីសន្សំ ឬ គណនីចរន្តថ្មី ឬ គណនីដែលមានស្រាប់។

  1. ៧.តើអតិថិជនដែលជាម្ចាស់ប័ណ្ណអេធីអឹម ស្ថាបនា អាចស្នើសុំប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា បានដែរឬទេ?
+

   អាចស្នើសុំប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា បាន។

  1. តើត្រូវធ្វើដូចម្តេចប្រសិនបើមានអ្នកចូលរួមគណនីចរន្ត ឬ គណនីសន្សំ ចាប់ពីពីរនាក់ ឬ ច្រើនជាងនេះ?
+

សម្រាប់ម្ចាស់គណនីរួមគ្នាដែលមានលក្ខខណ្ឌ "នរណាម្នាក់ក៏អាចចុះហត្ថលេខាបាន" តម្រូវឲ្យដាក់ពាក្យស្នើសុំប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា ដោយឡែកពីគ្នា (ដោយសមាជិកដែលបានរួមគណនី)។ ម្ចាស់ប័ណ្ណនីមួយៗទទួលបានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាមួយនឹងការកំណត់ចំនួននៃការចំណាយផ្សេងៗគ្នា និងតម្រូវឲ្យប្រើប្រាស់លេខសម្ងាត់ និងហត្ថលេខាផ្សេងៗគ្នាផងដែរ។ ចំណែកម្ចាស់គណនីរួមគ្នាដែលមាន "ហត្ថលេខារួមគ្នា" មិនអាចស្នើសុំប័ណ្ណឥណពន្ធម៉ាស្ទ័រកាតរបស់ធនាគារ ស្ថាបនា បានទេ។ មិនមានប័ណ្ណរងសម្រាប់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតរបស់ ធនាគារ ស្ថាបនា ឡើយ។

  1. តើខ្ញុំអាចប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា របស់ខ្ញុំនៅកន្លែងណា និងដោយរបៀបណា?
+

លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត របស់ធនាគារ ស្ថាបនា នៅគ្រប់ហាងលក់ទំនិញ ដែលមានស្លាក សញ្ញា Mastercard ដែលមានជាង 30លានកន្លែង នៅទូទាំងពិភពលោក។ លើសពីនេះ លោកអ្នកអាចធ្វើប្រតិបត្តិការតាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ស្ថាបនា នៅក្នុងប្រទេសកម្ពុជា ឬ ម៉ាស៊ីនអេធីអឹមទាំងឡាយណា ដែលមានស្លាកសញ្ញា Mastercard ទាំងក្នុងនិងក្រៅប្រទេស នៅទូទាំងពិភពលោក។

  1. តើខ្ញុំអាចបន្តសុពលភាពប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា របស់ខ្ញុំដោយរបៀបណា?
    ​​​​​​​
+

មុនពេលដល់ថ្ងៃផុតកំណត់ដែលមានបង្ហាញនៅលើប័ណ្ណ លោកអ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ ដើម្បីស្នើសុំបន្តសុពលភាពប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា របស់លោកអ្នក។

  1. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើប័ណ្ណរបស់ខ្ញុំបាត់បង់ ឬ ត្រូវបានគេលួច?
+

ប្រសិនបើប័ណ្ណរបស់លោកអ្នកត្រូវបានបាត់ ឬ ត្រូវចោរលួច លោកអ្នកត្រូវទំនាក់ទំនងភ្លាមៗទៅកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង 24ម៉ោង របស់យើង តាមរយៈ +855 23/81 999 010 ដើម្បីបិទប័ណ្ណរបស់លោកអ្នក។ បន្ទាប់មក លោកអ្នកត្រូវអញ្ជើញទៅបំពេញទម្រង់បែបបទនៃការលុបចោល និងស្នើសុំប័ណ្ណថ្មីនៅសាខាធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នក។

  1. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ផ្អាកប័ណ្ណរបស់ខ្ញុំជាបណ្តោះអាសន្ន?
    ​​​​​​​
+

ប្រសិនបើលោកអ្នកចង់ផ្អាកប័ណ្ណជាបណ្តោះអាសន្ន សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង 24ម៉ោង របស់យើងតាមរយៈ +855 23/81 999 010 ដើម្បីស្នើសុំផ្អាកប័ណ្ណជាបណ្តោះអាសន្ន។

  1. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវ?
+

ប្រសិនបើអ្នកបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវចំនួន៣ដង ប្រព័ន្ធនឹងផ្អាកប័ណ្ណរបស់អ្នកដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ លោកអ្នកត្រូវទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នក ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង 24ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បីស្នើសុំដំណើការលេខសម្ងាត់ឡើងវិញ។

  1. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចលេខសម្ងាត់របស់ខ្ញុំ?
+

ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ សូមលោកអ្នកអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នក ដើម្បីកំណត់លេខសម្ងាត់ម្តងទៀត។

  1. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើមានប្រតិបត្តិការដែលត្រូវបានគិតកម្រៃសេវាលើប្រតិបត្តិការប័ណ្ណរបស់ខ្ញុំដោយខ្ញុំមិនបានដឹងខ្លួន?
    ​​​​​​​
+

សូមរាយការណ៍ភ្លាមៗទៅកាន់ផ្នែកប្រតិបត្តិទំនាក់ទំនងអតិថិជន 24ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បីផ្អាកប័ណ្ណរបស់លោកអ្នកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ប្រសិនបើប័ណ្ណរបស់លោកអ្នកបាត់ ឬត្រូវបានគេលួច ឬប្រតិបត្តិការក្លែងបន្លំត្រូវបានធ្វើឡើង លោកអ្នកត្រូវទៅកាន់សាខា ស្ថាបនា ដែលនៅជិតលោកអ្នកដើម្បីបំពេញសំណុំបែបបទសម្រាប់ប្រតិបត្តិការដែលមិនមានការអនុញ្ញាត។

  1. តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើគណនីរបស់ខ្ញុំត្រូវបានគេគិតថ្លៃសេវាលើសពីធម្មតា?
+

សូមរាយការណ៍ ឬជូនដំណឹងមកកាន់ធនាគារ ក្នុងកំឡុងពេល 50ថ្ងៃនៃកាលបរិច្ឆេទប្រតិបត្តិការ ដើម្បីឱ្យធនាគារអាចដោះស្រាយបញ្ហារបស់លោកអ្នកបាន។

  1. តើខ្ញុំត្រូវធ្វើអ្វីខ្លះបន្ទាប់ពីបានទទួលប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា របស់ខ្ញុំ?
+

សូមចុះហត្ថលេខានៅលើបន្ទះសម្រាប់ចុះហត្ថលេខានៅខាងក្រោយប័ណ្ណ។ បន្ទាប់មក សូមប្តូរលេខកូដសម្ងាត់តាមរយៈម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនឆូតប័ណ្ណរបស់ធនាគារ ស្ថាបនា ក្នុងកំឡុងពេល 24ម៉ោង។

  1. តើខ្ញុំត្រូវចុះហត្ថលេខា ឬ បញ្ចូលលេខកូដសម្ងាត់ នៅពេលធ្វើប្រតិបត្តិការដែរឬទេ?
    ​​​​​​​
+

ជាទូទៅ នៅពេលលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា ដើម្បីទិញទំនិញ លោកអ្នកនឹងតម្រូវឲ្យចុះហត្ថលេខាលើវិក្កយបត្រដើម្បីធ្វើប្រតិបត្តិការទូទាត់ការចំណាយចេញពីគណនីរបស់លោកអ្នក។ ដោយឡែក ប្រសិនបើលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ស្ថាបនា នៅតាមម៉ាស៊ីនអេធីអឹម លោកអ្នកនឹងតម្រូវឱ្យបញ្ចូលលេខកូដសម្ងាត់ ដើម្បីធ្វើប្រតិបត្តិការ។ 

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។