សនំ្សបាន ២ ដុល្លារភ្លាមៗនៅលើ Taobao ជាមួយប័ណ្ណវីសា ស្ថាបនា

ដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ Taobao App! រីករាយជាមួយការបញ្ចុះតម្លៃ ២ដុល្លារ ពេលទិញទំនិញចាប់ពី ១៥ដុល្លារ ឡើងទៅតាមរយៈ Taobao រួចទូទាត់ជាមួយប័ណ្ណវីសា ស្ថាបនា។

លក្ខខណ្ឌផ្សេងៗ

  • ការបញ្ចុះតម្លៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឬរហូតដល់អស់ពីស្តុក។ 
  • ការបញ្ចុះតម្លៃនេះ ផ្តល់ជូនសម្រាប់គ្រប់អតិថិជនវីសាទាំងអស់ (ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ឬប័ណ្ណនិម្មិត) 
  • មិនមានកំណត់ចំពោះចំនួនគូប៉ុងបញ្ចុះតម្លៃ ដែលអតិថិជនម្នាក់ៗមានសិទ្ធទទួលបានក្នុងអំឡុងពេលសប្តាហ៍នីមួយៗឡើយ
  • ការផ្តល់ជូននេះត្រូវចំណាយប្រាក់យ៉ាងតិច ១៥ដុល្លារ។ ចំនួនទឹកប្រាក់ដែលបានបង្ហាញ មិនរាប់បញ្ចូលលើថ្លៃដឹកជញ្ជូន រាល់ការបញ្ជាទិញដែលបានលុបចោល ឬការសងប្រាក់វិញលើទំនិញដែលបានត្រឡប់មកវិញទេ។
  • ការផ្តល់ជូននេះមានសុពលភាពចំពោះអតិថិជនថ្មី និងអតិថិជនដែលមានស្រាប់លើកម្មវិធី Taobao Mobile Application។
  • ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ សូមធ្វើតាមជំហានដូចខាងក្រោម៖
    • ​ទី១៖ ចូលទៅកាន់ កម្មវិធីទូរស័ព្ទ Taobao (ចំណាំ៖ ត្រូវចូលទៅក្នុងគណនីដែលបានភ្ជាប់នៅក្នុងកម្មវិធីទូរស័ព្ទ Taobao និងចាំបាច់ត្រូវជ្រើសរើស ដុល្លារអាមេរិក ជារូបិយប័ណ្ណទូទាត់)។
    • ទី២៖​ នៅលើទំព័រដើម សូមចុចលើ ប័ណ្ណបញ្ចុះតម្លៃដែលមានសរសេរថា «ទិញអស់១៥ដុល្លារ បញ្ចុះតម្លៃ២ដុល្លារភ្លាមៗ រាល់ការទូទាត់លើ Taobao តាមរយៈប័ណ្ណវីសា»។
    • ទី៣៖ ការទូទាត់ប្រាក់ត្រូវតែធ្វើឡើងតាមរយៈប័ណ្ណវីសានៅ check out។
  • ការលុបចោល ឬការផ្លាស់ប្តូរណាមួយចំពោះការទិញទំនិញ គួរតែធ្វើឡើងដោយម្ចាស់ប័ណ្ណតាមរយៈកម្មវិធីនេះ និងជាកម្មសិទ្ធនៃការរឹតបន្តឹងដែលដាក់នៅក្រោមលក្ខខណ្ឌនៃកម្មវិធីនេះ។
  • គូប៉ុងបញ្ចុះតម្លៃទាំងអស់គឺមិនអាចផ្ទេរបាន និងមិនអាចប្រមូលបាន ព្រមទាំងមិនអាចប្រើប្រាស់រួមជាមួយនឹងការបញ្ចុះតម្លៃផ្សេងៗ ទំនិញដែលបានបញ្ចុះតម្លៃរួចហើយ និងទំនិញដែលមានតម្លៃថេរណាមួយឡើយ។
  • រាល់ការទាមទារ ការតវ៉ា វិវាទណាមួយដែលកើតឡើង ឬពាក់ព័ន្ធនឹងការទិញទំនិញ ឬការប៉ុនប៉ងណាមួយដោយអតិថិជន/ឬសេវាកម្មណាមួយនៅក្រោមការផ្តល់ជូនពិសេស នឹងត្រូវដោះស្រាយដោយអតិថិជន ដោយផ្ទាល់ជាមួយកម្មវិធីនេះ ឬអាជីវករ Taobao ដែលពាក់ព័ន្ធ។
  • ទំនិញ និង/ឬសេវាកម្មក្រោមកម្មវីធីនេះ ត្រូវបានផ្តល់ដោយ Promotion Platform ឬអាជីវករ។ ក្រុមហ៊ុន Visa និងដៃគូរខ្លួនមិនទទួលខុសត្រូវចំពោះគុណភាព នៃទំនិញ និងសេវាកម្មដែលផ្តល់ដោយ Promotion Platform ឬអាជីវករ ឬ សម្រាប់ការមិនមានឯកសិទ្ធណាមួយឡើយ លុះត្រាតែភាពមិនអាចប្រើបានគឺដោយសារតែការខកខានរបស់ Visa ក្នុងការអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ ក្រុមហ៊ុន Visa និងដៃគូរបស់ខ្លួននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬទាមទារសំណង (មិនថាដោយផ្ទាល់ ប្រយោល ឬករណីផ្សេងទៀត) ដែលបណ្តាលមកពីរបួសផ្ទាល់ខ្លួន ការស្លាប់ តំណាងមិនពិត ការខូចខាត ឬការខកខានដែលកើតឡើងពី ឬពាក់ព័ន្ធនឹងទំនិញ និងសេវាកម្មក្រោមការផ្តល់ជូនពិសេស ឬសម្រាប់ការមិនមានឯកសិទ្ធិណាមួយឡើយ លុះត្រាតែមិនមានលទ្ធភាពបែបនេះ គឺដោយសារតែការខកខានរបស់ Visa ក្នុងការអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ 

សម្រាប់ព័ត៌មានបន្ថែម

សូមទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង ក្នុងមួយសប្តាហ៍តាមរយៈលេខ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០customercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។