សេវាផ្ទេរប្រាក់ Visa Direct

ងាយស្រួល សុវត្ថិភាព រហ័ស
អតិថិជនដែលប្រើប្រាស់ សេវាម៉ូបាល់ប៊ែងឃីង និង សេវាអាយប៊ែងឃីង អាចរីករាយនឹងបទពិសោធន៍ថ្មីជាមួយសេវាផ្ទេរប្រាក់ភ្លាមៗ ទៅកាន់សមាជិកគ្រួសារ និងមិត្តភកិ្កដោយមិនចាំបាច់រង់ចាំយូរ និងទឹកប្រាក់ដែលបានផ្ញើត្រូវបានដាក់បញ្ជូលក្នុងគណនីប័ណ្ណវីសា របស់អ្នកទទួលភ្លាមៗ។
សេវាផ្ទេរប្រាក់ Visa Direct គឺជាសេវាផ្ទេរប្រាក់បែបឌីជីថល ដែលធនាគារស្ថាបនា សហការជាមួយក្រុមហ៊ុន Visa ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស។
ស្វែងយល់ពីសេវាផ្ទេរប្រាក់ដ៏សាមញ្ញ
ការផ្ទេរប្រាក់ក្នុងស្រុក និងឆ្លងប្រទេស
អតិថិជនអាចផ្ទេរប្រាក់ក្នុងស្រុកនិងឆ្លងប្រទេសទៅកាន់ប័ណ្ណ Visa ដែលចេញដោយធនាគារផ្សេងៗក្នុងប្រទេសកម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ប៊្រុយណេ និងវៀតណាម។
លក្ខណៈពិសេស និងអត្ថប្រយោជន៍៖
- ងាយស្រួល: ប្រើប្រាស់សេវាម៉ូបាល់ប៊ែងឃីង ឬសេវាអាយប៊ែងឃីង គ្រប់ពេលវេលាជារៀងរាល់ថ្ងៃ។
- ភាពសាមញ: ដើម្បីធ្វើការផ្ទេរប្រាក់ លោកអ្នកគ្រាន់តែមានឈ្មោះ និងលេខប័ណ្ណវីសារបស់អ្នកទទួល។
- រហ័ស និងមានប្រសិទ្ធភាព: ទទួលបានប្រាក់ភ្លាមៗ ឬត្រឹមតែ ៣០នាទីបន្ទាប់ពីប្រតិបត្តិការផ្ញើ។
- សុវត្ថិភាពខ្ពស់: រាល់ការផ្ទេរប្រាក់របស់លោកអ្នកនឹងត្រូវបានការពារដោយប្រព័ន្ធវីសា។
- តម្លៃសមរម្យ: កម្រៃសេវាទាបក្នុងមួយប្រតិបតិ្តការបើប្រៀបជាមួយសេវាកម្មផ្ទេរប្រាក់អន្តរជាតិផ្សេងទៀត។
ផ្ទេរប្រាក់តាមរយៈ
សេវាម៉ូបាល់ប៊ែងឃីង និង សេវាអាយប៊ែងឃីង
ប័ណ្ណវីសាគ្រប់ប្រភេទដែលមានសិទ្ធទទួលបាន
- ប័ណ្ណឥណពន្ធ
- ប័ណ្ណឥណទាន
- ប័ណ្ណបង់ប្រាក់មុន
កម្រៃ និងសេវា
ប្រភេទនៃការផ្ទេរ | ទឹកប្រាក់ (ដុល្លារអាមេរិក ) | កម្រៃ (ដុល្លារអាមេរិក) |
ក្នុងប្រទេស | ០,០១ ដុល្លារអាមេរិក - ៥០០ ដុល្លារអាមេរិក | ០,៥0 ដុល្លារអាមេរិក |
៥០០,០១ ដុល្លារអាមេរិក - ១.០០០ ដុល្លារអាមេរិក | ០,៧៥ ដុល្លារអាមេរិក | |
១.០០០,០១ ដុល្លារអាមេរិក - ២.៥០០ ដុល្លារអាមេរិក | ១ ដុល្លារអាមេរិក | |
ក្រៅប្រទេស | ០,០១ ដុល្លារអាមេរិក - ៥០០ ដុល្លារអាមេរិក | ៣ ដុល្លារអាមេរិក |
៥០០,០១ ដុល្លារអាមេរិក - ១.០០០ ដុល្លារអាមេរិក | ៤ ដុល្លារអាមេរិក | |
១.០០០,០១ ដុល្លារអាមេរិក - ២.៥០០ ដុល្លារអាមេរិក | ៥ ដុល្លារអាមេរិក |
ចំនួនទឹកប្រាក់ និងកំណត់នៃប្រតិបត្តិការ
ប្រភេទនៃការផ្ទេរ | ចំនួនប្រតិបត្តិការប្រចាំថ្ងៃ | ចំនួនកំណត់ក្នុងមួយប្រតិបត្តិការ |
ក្នុងប្រទេស |
| រហូតដល់២.៥០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ |
ក្រៅប្រទេស |
|