ប្រូម៉ូសិនពិសេសផ្តល់ជូនកាដូដល់អតិថិជនថ្មីបើកវីសា ស្ថាបនា និងចាយតាមវីសា

ឱកាសប្រូម៉ូសិនពិសេសពីធនាគារ ស្ថាបនា បានមកដល់ហើយតាមរយៈកម្មវិធី «ប្រូម៉ូសិន កាតវិសា ស្ថាបនា»  ផ្តល់ជូនកាដូសម្រាប់អតិថិជនថ្មី និងអតិថិនជនដែលមានកាតវីសា ស្ថាបនា ស្រាប់។ ប្រូម៉ូសិន នេះចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដោយមានប្រូម៉ូសិនពិសេស២យ៉ាង។
កម្មវិធី៖ បើកនិងចាយ ទទួលបានអាវយឺត ឬ កាបូបកីឡាដ៏ស្រស់ស្អាត ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

  • តំរូវបើកប័ណ្ណឥណពន្ធវីសា គ្រប់ធនាគារស្ថាបនាទូទាំងប្រទេស ឬ ព្រឹត្តិការណ៍ផ្សេងៗរបស់ធនាគារ ស្ថាបនា។
  • អតិថិជនថ្មីត្រូវធ្វើប្រតិបត្តិការ ឬចាយ យ៉ាងតិចមាន ២វិក្កយបត្រដោយមិនកំណត់ទឹកប្រាក់។ បន្ទាប់ពីប័ណ្ណឥណពន្ធវីសា បានចុះឈ្មោះក្នុងប្រពន្ធ័ មានដំណើរការ និង មានសុពលភាពក្នុងកំឡុងពេលកម្មវិធីប្រម៉ូសិន។
  • អតិថិជន អាចទទួលបានកាដូនៅពេលយក២វិក្កយបត្រ មកប្តូរ នៅសាខាដែលខ្លួនបានបើកបណ្ណ័ និងត្រូវបង្ហាញបណ្ណ័អតិថិជនផងដែរ។
  • អតិថិជនដែលមានការបញ្ជារទិញតាមរយៈអនឡាញ ក៏អាចទទួលបានកាដូ នៅពេលថតចម្លង២វិក្កយបត្រដែលបានទូទាត់រួចហើយ មកប្តូរនៅសាខាដែលខ្លួនបានបើកបណ្ណ័ និងតំរូវបង្ហាញបណ្ណ័អតិថិជនផងដែរ។
  • អតិថិជនអាចជ្រើសកាដូដែលខ្លួនពេញចិត្ត ដូចជា អាវយឺត ឬ កាបួបកីឡាដ៏ស្រស់ស្អាត។
  • អតិថិជនអាច ទទួលកាដូនេះរហូតអស់ពីស្តុក។
  • អតិថិជនម្នាក់ អាចប្តូរកាដូបានម្តងប៉ុណ្ណោះ ។