ប្រូម៉ូសិននៅផ្សារបាយ័ន
ព័ត៌មានពីប្រូម៉ូសិន៖ ទទួលបានប័ណ្ណសាច់ប្រាក់ ៣ ដុល្លារអាមេរិក ពីផ្សារបាយ័ន រាល់ពេលទូទាត់តាមរយៈប័ណ្ណវីសា ស្ថាបនា ដោយប្រើបច្ចេកវិទ្យា Contactless ចាប់ពី ២០ដុល្លារអាមេរិក ឡើងទៅ ឬក្នុងវិក្កយបត្រតែមួយ។
សុពលភាពប្រូម៉ូសិន៖ ប្រូម៉ូសិនចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ឬរហូតដល់អស់ពីស្តុក។
លក្ខខណ្ឌ៖
• ទូទាត់តាមរយៈប័ណ្ណវីសា ស្ថាបនា ចាប់ពី ២០ដុល្លារអាមេរិក ឡើងទៅ អ្នកនឹងទទួលបានប័ណ្ណសាច់ប្រាក់ ៣ដុល្លារអាមេរិក ត្រឡប់មកវិញ;
• ប្រូម៉ូសិននេះមានសុពលភាពរាល់ពេលប្រើប្រាស់តាមរយៈប័ណ្ណវីសា ស្ថាបនា តាមបច្ចេកវិទ្យា Contactless;
• អតិថិជនអាចប្តូរយកប័ណ្ណសាច់ប្រាក់ យ៉ាងច្រើន ៣សន្លឹក ប៉ុណ្ណោះ ក្នុងពេលទូទាត់ប័ណ្ណវីសា មួយដងក្នុងមួយថ្ងៃ;
• ប័ណ្ណសាច់ប្រាក់នេះអាចប្រើប្រាស់សម្រាប់ការចំណាយពេលក្រោយជាមួយប័ណ្ណវីសា ស្ថាបនា តាមបច្ចេកវិទ្យា Contactless;
• ប័ណ្ណសាច់ប្រាក់មានសុពលភាពត្រឹមថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១;
• ប័ណ្ណសាច់ប្រាក់មិនអាចប្តូរជាសាច់ប្រាក់បានឡើយ;
• ការប្តូរយកប័ណ្ណសាច់ប្រាក់ផ្តល់ជូនក្នុងចំនួនបរិមាណដែលត្រូវបានកំណត់ ឬសម្រាប់តែអ្នកអញ្ជើញមកផ្សារដំបូង ឬរហូតដល់អស់ពីស្តុក;
• ក្រុមហ៊ុន VISA និង ផ្សារបាយ័ន រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗ និងបញ្ឈប់ប្រូម៉ូសិនដោយមិនចាំបាច់ជូនដំណឹងជាមុន។
ទីតាំង៖
• ផ្សារទំនើបបាយ័ន 7 មករា
• ផ្សារទំនើបបាយ័ន ទួលគោក
• ផ្សារទំនើបបាយ័ន ជ្រោយចង្វារ