ហិរញ្ញប្បទានពាណិជ្ជកម្ម
ប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញផ្នែក ហិរញ្ញប្បទានពាណិជ្ជកម្ម
លោកអ្នកនឹងជួបជាមូយក្រុមអ្នកជំនាញដែលមានបទពិសោធន៏ខ្ពស់នៃផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ ស្ថាបនា។ ជាពិសេសលោកអ្នកនឹងទទួលបានការណែនាំពីអ្នកជំនាញទាក់ទងទៅនឹងចំណុចនីមួយៗ នៃវិធីសាស្រ្តឈានទៅកាន់ភាពជោគជ័យក្នុងអាជីវកម្មរបស់លោកអ្នក។
ជាដំបូងអ្នកជំនាញហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើងនឹងធ្វើការស្វែងយល់ពីរតំរូវការអាជីវកម្មរបស់លោកអ្នក ដើម្បីផ្តល់ប្រឹក្សាយោបល់តាមតម្រូវការជាក់លាក់ និងផ្តល់នូវផលិតផលសម្រាប់ការបង្កើតអាជីវកម្ម ព្រមទាំងអាចកាត់បន្ថយហានិភ័យផ្សេងៗ និងជួយឱ្យអាជីវកម្មរបស់លោកអ្នកទទួលបាននូវភាពរីកចម្រើន។
យើងផ្តល់ជូននូវដំណោះស្រាយពេញលេញមួយលើផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម
ដើម្បីផ្តល់ជូនអតិថិជននូវរាល់តំរូវការផ្នែកហិរញ្ញប្បទានពាណិជ្ជកម្មធនាគារ ស្ថាបនា បានសហការគ្នាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា ធនាគារ ICBC ធនាគារចិន និងធនាគារធំៗមួយចំនួនទៀត។
ជាមួយបណ្តាញសាខាធំទូលាយ និងដៃគូសហការជាមួយធនាគារនៅតាមបណ្តាប្រទេសនានា យើងខ្ញុំធានាបំពេញនូវរាល់តម្រូវការអាជីវកម្មនាំចូល និងនាំចេញរបស់លោកអ្នកឲ្យទទួលបានជោគជ័យ។
សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ស្ថាបនា រួមមាន៖
- លិខិតឥណទាន
- លិខិតឥណទានលើការនាំចូល និងនាំចេញ
- ការប្រមូលប្រាក់ក្រោយពេលទទួលឯកសារ
- លិខិតធានា
- លិខិតធានាការដេញថ្លៃ
- លិខិតធានាការអនុវត្ត
- លិខិតធានាការដកប្រាក់មុន
- លិខិតធានាការថែរក្សា និងជួសជុល
- លិខិតធានាកិច្ចព្រមព្រៀង
- លិខិតធានាការកក់ទុក