គណនីបញ្ញើមានកាលកំណត់ជាមួយជម្រើសដាក់ប្រាក់បន្ថែម
ជាមួយនឹងបញ្ញើមានកាលកំណត់ ពីធនាគារ ស្ថាបនា ទឹកប្រាក់របស់អ្នកនឹងកើនឡើងកាន់តែច្រើនប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្ត។ លោកអ្នក អាចជ្រើសរើសរយៈពេលថេរចាប់ពី ៣ខែ រហូតដល់ ៦០ខែ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់ខ្ពស់សម្រាប់គណនីបញ្ញើមានកាលកំណត់របស់អ្នកជាប្រាក់រៀល ឬដុល្លារ។ កាន់តែពិសេសនោះគឺ លោកអ្នកអាចបង្កើនប្រាក់ចំណូលរបស់អ្នកដោយដាក់ប្រាក់បន្ថែមពេលណាក៏បានទៅក្នុងគណនីបញ្ញើមានកាលកំណត់ដែលមានស្រាប់ ដែលនឹងទទួលបានអត្រាការប្រាក់ខ្ពស់ដូចគ្នា។
លក្ខណៈពិសេស
ការទូទាត់ការប្រាក់ចុងគ្រា | ការទូទាត់ការប្រាក់ប្រចាំខែ | |||
---|---|---|---|---|
ប្រាក់បើកគណនីដំបូង | ៥០០ ដុល្លារអាមេរិក | ២.០០០.០០០ រៀល | ៥០០ ដុល្លារអាមេរិក | ២.០០០.០០០ រៀល |
រយៈពេល និង រូបិយប័ណ្ណ | ដុល្លារអាមេរិក | ខ្មែររៀល | ដុល្លារអាមេរិក | ខ្មែររៀល |
៣ ខែ | ៣,០០% | ៤,០០% | ២,៧៥% | ៣,៧៥% |
៦ ខែ | ៤,០០% | ៥,០០% | ៣,៧៥% | ៤,៧៥% |
៩ ខែ | ៤,៥០% | ៥,៥០% | ៤,២៥% | ៥,២៥% |
១២ ខែ | ៥,៧៥% | ៦,៥០% | ៥,៥០% | ៦,២៥% |
២៤ ខែ | ៥,៧៥% | ៦,៧៥% | ៥,៥០% | ៦,៥០% |
៣៦ ខែ | ៦,០០% | ៧,០០% | ៥,៧៥% | ៦,៧៥% |
៤៨ ខែ | ៦,២៥% | ៧,៥០% | ៦,០០% | ៧,២៥% |
៦០ ខែ | ៦,២៥% | ៧,៥០% | ៦,០០% | ៧,២៥% |
អត្ថប្រយោជន៍ដែលទទួលបាន |
| |||
គណនីបញ្ញើមានកាលកំណត់ ដកមុនកាលកំណត់ | យោងតាមអត្រាការប្រាក់នៃគណនីបញ្ញើសំចៃ | |||
ការបិទគណនីបញ្ញើមានកាលកំណត់ | ៤៨ ខែ និង ៦០ ខែ តម្រូវជូនដំណឹង១ថ្ងៃ មុនការផុតកំណត់ | |||
ពន្ធកាត់ទុក | ៦% សម្រាប់និវាសនជន ១៤% សម្រាប់អនិវាសនជន |
លក្ខខណ្ឌដាក់ប្រាក់បន្ថែម
- ការដាក់ប្រាក់បន្ថែមអាចអនុវត្តបានសម្រាប់បញ្ញើមានកាលកំណត់ដែលមានរយៈពេលចាប់ពី១២ខែឡើងទៅ
- ប្រភព រូបិយប័ណ្ណសម្រាប់ដាក់បន្ថែម ត្រូវតែជាប្រភេទរូបិយប័ណ្ណដូចគ្នានឹងប្រភេទរូបិយប័ណ្ណនៃគណនីបញ្ញើមានកាលកំណត់
- សមតុល្យប្រាក់បន្ថែម តម្រូវអោយមានតិចបំផុតចាប់ពី ៥០០ ដុល្លារឡើងទៅសម្រាប់ប្រតិបត្តិការ នីមួយៗ
- អត្រាការប្រាក់ប្រចាំថ្ងៃត្រូវបានគណនាដោយផ្អែកលើចំនួនដែលបានបន្ថែម និងតាមរយៈពេល(ការប្រាក់ទូទាត់ចុងគ្រា និងប្រចាំខែ)
- អតិថិជនអាច បន្ថែមប្រាក់បានគ្រប់ពេលវេលានៅតាមបញ្ជររបស់សាខាធនាគារ ស្ថាបនា
- ធនាគារ ស្ថាបនា រក្សាសិទ្ធកែប្រែអត្រាការប្រាក់ទៅតាមគោលការណ៍របស់ធនាគារ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
របៀបបើកគណនី
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@ សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច sathapana.com. khទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។
លក្ខខណ្ឌលម្អិត សូមចុចទីនេះ