គណនីបញ្ញើមានកាលកំណត់
តាមរយៈគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ស្ថាបនា លោកអ្នកទទួលបានជម្រើសនៃរយៈពេលកំណត់មួយសម្រាប់ប្រាក់បញ្ញើរបស់លោកអ្នកចាប់ពី ៣ខែ រហូតដល់ ៦០ខែ ស្របពេលដែលលោកអ្នកទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ។ លោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់បានជាមួយប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាតថៃ។ គណនីបញ្ញើមានកាលកំណត់របស់យើងខ្ញុំផ្ដល់ជូននូវភាពបត់បែនក្នុងការចាត់ចែងសាច់ប្រាក់របស់លោកអ្នកតាមតម្រូវការជាមួយនឹងការទទួលបានត្រឡប់មកវិញកាន់តែច្រើន។ ក្នុងករណីលោកអ្នកមានបំណងធ្វើការដកប្រាក់មុនកាលកំណត់ នោះលោកអ្នកអាចទទួលបានអត្រាការប្រាក់ដូចគណនីបញ្ញើសន្សំផងដែរ។
លក្ខណៈពិសេស
ការទូទាត់ការប្រាក់ចុងគ្រា | ការទូទាត់ការប្រាក់ប្រចាំខែ | |||||
---|---|---|---|---|---|---|
ប្រាក់បើកគណនីដំបូង | ១.០០០ ដុល្លារអាមេរិក | ៤.០០០.០០០ រៀល | ៣០.០០០ បាត | ១.០០០ ដុល្លារអាមេរិក | ៤.០០០.០០០ រៀល | ៣០.០០០ បាត |
រយៈពេល និង រូបិយប័ណ្ណ | ដុល្លារអាមេរិក | ខ្មែររៀល | ថៃបាត | ដុល្លារអាមេរិក | ខ្មែររៀល | ថៃបាត |
៣ ខែ | ២,០០% | ២,៧៥% | ១,០០% | ១,៧៥% | ២,៥០% | ០,៧៥% |
៦ ខែ | ៣,០០% | ៣,៥០% | ២,០០% | ២,៧៥% | ៣,២៥% | ១,៧៥% |
៩ ខែ | ៤,០០% | ៤,៥០% | ២,៥០% | ៣,៧៥% | ៤,២៥% | ២,២៥% |
១២ ខែ | ៥,២៥% | ៦,៥០% | ៣,០០% | ៥,០០% | ៦,២៥% | ២,៧៥% |
២៤ ខែ | ៥,៧៥% | ៦,៧៥% | ៣,៥០% | ៥,៥០% | ៦,៥០% | ៣,២៥% |
៣៦ ខែ | ៦,០០% | ៧,០០% | ៣,៧៥% | ៥,៧៥% | ៦,៧៥% | ៣,៥០% |
៤៨ ខែ | ៦,២៥% | ៧,៥០% | ៣,៧៥% | ៦,០០% | ៧,២៥% | ៣,៥០% |
៦០ ខែ | ៦,២៥% | ៧,៥០% | ៣,៧៥% | ៦,០០% | ៧,២៥% | ៣,៥០% |
អត្ថប្រយោជន៍ដែលទទួលបាន |
| |||||
គណនីបញ្ញើមានកាលកំណត់ ដកមុនកាលកំណត់ | យោងតាមអត្រាការប្រាក់នៃគណនីបញ្ញើសំចៃ | |||||
ការបិទគណនីបញ្ញើមានកាលកំណត់ | ៤៨ ខែ និង ៦០ ខែ តម្រូវជូនដំណឹង៣០ថ្ងៃ មុនការផុតកំណត់ | |||||
ពន្ធកាត់ទុក | ៦% សម្រាប់និវាសនជន ១៤% សម្រាប់អនិវាសនជន |
សម្គាល់៖
* ការបើកគណនីរូបិយប័ណ្ណថៃមាននៅតែសាខាដែលបានកំណត់ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំ។
* អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារ ដោយមិនត្រូវបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។
* មិនរួមបញ្ចូលធនាគារពាណិជ្ជ ធនាគារឯកទេស ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងប្រភេទស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតឡើយ។
ឯកសារតម្រូវ
- វិញ្ញាបនប័ត្រចុះបញ្ជីក្រសួងពាណិជ្ជកម្ម
- អនុស្សរណៈ និងលក្ខន្តិកៈ
- លិខិតអនុញ្ញាតប្រកបអាជីវកម្មចេញពីក្រសួងដែលពាក់ព័ន្ធនិងអាជ្ញាធរ (ប្រសិនបើតម្រូវឲ្យមាន)
- លិខិតអនុញ្ញាតអោយដំណើការពីក្រសួងដែលពាក់ព័ន្ធនិងអាជ្ញាធរ (ប្រសិនបើតម្រូវឲ្យមាន)
- សេចក្តីសម្រេចពីប្រធានក្រុមហ៊ុនប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសម្រាប់បើកគណនី
- លិខិតឆ្លងដែន ឬអត្តសញ្ញានប័ណ្ណរបស់ប្រធានក្រុមប្រឹក្សារបស់អង្គការ និងហត្ថលេខាអនុម័ត
- លិខិតតំណាង ឬលិខិតផ្តល់សិទ្ធិ
- បណ្ណពន្ធប៉ាតង់ប្រកបអាជីវកម្ម
- ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើមាន)
របៀបបើកគណនី
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ អ៊ីម៉ែលcustomercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងស្វាគមន៍ និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។