គណនីសន្សំឆ្លាតវៃ
គណនីសន្សំឆ្លាតវៃ គឺជាគណនីសន្សំដែលអនុញ្ញាតឱ្យអតិថិជនរីករាយនឹងទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈការដាក់ប្រាក់ជាប្រចាំ មានភាពងាយស្រួល និងអាចបត់បែនបានសម្រាប់តម្រូវការផ្ទាល់ខ្លួន។ លើសពីនេះគណនីសន្សំឆ្លាតវៃ ងាយក្នុងការគ្រប់គ្រងសាច់ប្រាក់ ដែលអាចប្រើប្រាស់ជាគណនីសម្រាប់ផែនការហិរញ្ញវត្ថុរយៈពេលវែង ជាមួយនិងការទូទាត់អត្រាការប្រាក់ប្រចាំត្រីមាស។
លក្ខណៈពិសេស
ប្រភេទរូបិយប័ណ្ណ | ដុល្លារអាមេរិក | ប្រាក់រៀល | ||
---|---|---|---|---|
ប្រាក់បើកគណនីដំបូង | ១០០ | ៤០០.០០០ | ||
សមតុល្យអប្បបរមា | ១០០ | ៤០០.០០០ | ||
ការដាក់ប្រាក់អប្បបរមាប្រចាំខែ | ៥០ | ២០០.០០០ | ||
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) | រហូតដល់ ៣,៥០% | |||
ការទូទាត់ការប្រាក់ | ទូទាត់ជារៀងរាល់មួយត្រីមាសម្ដងទៅក្នុងគណនីរបស់លោកអ្នក |
បញ្ជាក់៖
⮚ ការកំណត់ប្រតិបត្តិការប្រចាំខែ (ដោយមិនកំណត់ចំនួនទឹកប្រាក់)
- ២ដង ក្នុងមួយខែ ដោយមិនកំណត់ចំនួនទឹកប្រាក់ សម្រាប់អតិថិជនទូទៅ
- ៣ដង ក្នុងមួយខែ ដោយមិនកំណត់ចំនួនទឹកប្រាក់ សម្រាប់អតិថិជន ស្ត្រីក្នុងវិស័យអាជីវកម្ម
⮚ អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារដោយមិនត្រូវបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។
អត្ថប្រយោជន៍
• អត្រាការប្រាក់កើនខ្ពស់ជាប្រចាំថ្ងៃ
• សមស្របជាមួយផែនការសន្សំរយៈពេលវែង
• អ្នកអាចចុះឈ្មោះបើកគណនីនៅលើប្រពន្ធ័ឌីជីថល i-Banking និង Mobile Banking
លក្ខខណ្ឌ
រូបវន្តបុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ (និវាសនជន និង អនិវាសជន)
• ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណដែលមានសុពលភាព ឬ
- លិខិតឆ្លងដែនដែលមានសុពលភាព ឬ ឯកសារផ្សេងទៀត (ករណីចាំបាច់)
• បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា
• មិនអនុវត្តសម្រាប់អតិថិជនសាជីវកម្ម
របៀបបើកគណនី
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។
សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ