ផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ VISA B2B Connect
ឥឡូវនេះ ធនាគារ ស្ថាបនា ផ្តល់ជូនអតិថិជនសាជីវកម្ម និងអាជីវកម្មនូវការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ VISA B2B Connect ដែលជាដំណោះស្រាយទូទាត់ឆ្លងប្រទេសដ៏ងាយស្រួល។
អតិថិជនអាចធ្វើប្រតិបត្តិការសាជីវកម្មឆ្លងប្រទេសបានយ៉ាងរហ័ស និងសុវត្ថិភាពទៅកាន់ជាងបណ្តា 90 ប្រទេសទូទាំងពិភពលោក។ ដែលមានសរុបដល់ទៅ 8 រូបិយប័ណ្ណផ្សេងៗគ្នា៖ ដុល្លារអាមេរិច ថៃបាត យ៉េន អឺរ៉ូ ផោន ដុល្លារអូស្រា្តលី ដុល្លារសិង្ហបុរី និង ដុល្លារហុងកុង។
ឥឡូវនេះ សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ VISA B2B Connect មាននៅតាមគ្រប់បញ្ជរសាខារបស់ ធនាគារ ស្ថាបនា ទូទាំងប្រទេស។
អ្នកអាចទូរស័ព្ទមកលេខ ០២៣/០៨១ ៩៩៩ ០១០ ឬទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុតសម្រាប់ព័ត៌មានលម្អិត!
អំពី VISA B2B Connect
Visa B2B Connect គឺជាដំណោះស្រាយទូទាត់ពាណិជ្ជដែលជួយសម្រួលដល់ប្រតិបត្តិការដោយផ្ទាល់ ពីធនាគារទៅធនាគារ ធ្វើឱ្យការទូទាត់កាន់តែលឿន សាមញ្ញ និងមានសុវត្ថិភាពជាងមុន។
អត្ថប្រយោជន៍នៃ VISA B2B Connect៖
- បទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង
- ចុងក្រោយបំផុត៖ ផ្តល់ការទូទាត់ដែលមិនអាចដកហូតវិញបានក្នុងតម្លៃពេញគ្រប់ពេល
- ការប៉ាន់ស្មាន៖ ដឹងច្បាស់ថានៅពេលណាដែលទឹកប្រាក់នឹងត្រូវបានផ្ញើ
- តម្លាភាព៖ ដឹងពីថ្លៃសេវា និងអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសតាំងពីដើមដំបូង
កាត់បន្ថយការចំណាយ
- តំណរភ្ជាប់តែមួយ៖ ការតភ្ជាប់តែមួយទៅកាន់បណ្តាញសកលដោយមិនគិតថ្លៃអន្តរការី
សុវត្ថិភាព និងប្រសិទ្ធភាព
- សុវត្ថិភាពខ្ពស់បំផុត ៖ ត្រូវបានបង្កើតឡើងដោយអ្នកចូលរួមដែលស្គាល់ហើយប្រើប្រាស់ការពិនិត្យបន្ទាប់បន្សំសម្រាប់សុវត្ថិភាពការទូទាត់ ដែលបានពង្រឹង
- ទិន្នន័យសម្បូរបែប៖ ការផ្ញើសារដោយផ្ទាល់នៅក្នុងបណ្តាញជួយសម្រួលដល់ការដោះស្រាយករណីប្រកបដោយប្រសិទ្ធភាព
រូបិយប័ណ្ណ | ថ្លៃកម្រៃជើងសារ | ថ្លៃបណ្តាញ | ||||
---|---|---|---|---|---|---|
- | អត្រា | SHA | OUR | |||
USD | KHR | USD | KHR | USD | KHR | |
USD | 0.15 %, អប្បបរមា USD 10 | អប្បបរមា. KHR 40,000 | USD 15 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | KHR 60,000 | USD 45 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | KHR 180,000 |
JPY | 0.20 %, អប្បបរមា JPY 2,500 | មានតម្លៃស្មើរ | មិនមាន | មិនមាន | JPY 3,000 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មានតម្លៃស្មើរ |
THB | 0.20 %, អប្បបរមា THB 500 ឬស្មើរនឹង USD/KHR | មានតម្លៃស្មើរ | THB 600 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មានតម្លៃស្មើរ | THB 1,100 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មានតម្លៃស្មើរ |
EUR | 0.16% អប្បបរមា USD10 | អប្បបរមា KHR 40,000 | USD 15 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មិនមាន | USD 50 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | KHR 200,000 |
GBP | 0.16% អប្បបរមា USD10 | អប្បបរមា KHR 40,000 | USD 15 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មិនមាន | USD 50 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | KHR 200,000 |
AUD | 0.16% អប្បបរមា USD10 | អប្បបរមា KHR 40,000 | USD 15 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មិនមាន | USD 50 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | KHR 200,000 |
SGD | 0.20% អប្បបរមា USD10 | អប្បបរមា KHR 40,000 | USD 15 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មិនមាន | USD 50 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | KHR 200,000 |
HKD | 0.20% អប្បបរមា USD10 | អប្បបរមា KHR 40,000 | USD 15 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | មិនមាន | USD 50 ឬស្មើរនឹងរូបិយប័ណ្ណដទៃទៀត | KHR 200,000 |