សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ Western Union
ធនាគារ ស្ថាបនា បានចុះកិច្ចព្រមព្រៀងជាមួយ Western Union ដើម្បីផ្តល់សេវាផ្ទេរប្រាក់ នៅទូទាំងពិភពលោកពី Western Union តាមរយៈបណ្តាញសាខារបស់ខ្លួននៅទូទាំង ប្រទេស។ សេវាកម្មនេះជួយអតិថិជនដើម្បីផ្ញើ និងទទួលប្រាក់បានយ៉ាងឆាប់រហ័សនៅ ទូទាំងប្រទេសកម្ពុជា។
តាមរយៈកិច្ចសហការជាមួយ Western Union អតិថិជនរបស់ធនាគារ ស្ថាបនា អាចធ្វើការ ផ្ញើ និងទទួលប្រាក់ស្ទើរតែពីគ្រប់ប្រទេសនៅលើពិភពលោក។
ទំនុកចិត្ត
Western Union បានផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាផ្ទេរប្រាក់អស់រយៈពេលជាង១៤០ឆ្នាំ មកហើយ។ គ្រប់ប្រតិបត្តិការផ្ទេរប្រាក់ទាំងអស់ត្រូវបានតាមដានដោយប្រើប្រព័ន្ធលេខត្រួត ពិនិត្យលើការផ្ទេរប្រាក់ (MTCN) ដើម្បីធានាបានថាប្រាក់របស់លោកអ្នកនឹងត្រូវបានទូទាត់ ភ្លាមៗទៅឲ្យអ្នកទទួល។
រហ័សទាន់ចិត្ត
លោកអ្នកអាចទទួលបានប្រាក់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី ប៉ុណ្ណោះបន្ទាប់ពីធ្វើប្រតិបត្តិការផ្ទេរប្រាក់រួច។ Western Union ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញកុំព្យួទ័រដែល គ្រប ដណ្តប់ទូទាំងពិភពលោកដើម្បីធ្វើការទូទាត់ភ្លាមៗនៅតាមបណ្តាញភ្នាក់ងារជាង ២០០ប្រទេសជុំវិញពិភពលោក។
ភាពងាយស្រួល
ទាំងអ្នកផ្ញើ និងអ្នកទទួលប្រាក់អាចធ្វើការផ្ទេរប្រាក់តាមរយៈសាខាធនាគារ ស្ថាបនា ដែល ស្ថិតនៅជិតលោកអ្នកជាងគេនៅទូទាំងប្រទេសកម្ពុជា ឬ នៅតាមទីតាំងណាមួយក្នុង ចំណោមជាង ៤៥០,០០០ ទីតាំងរបស់ Western Union នៅជុំវិញពិភពលោកដើម្បីធ្វើការ ផ្ញើ ឬ ទទួលប្រាក់ ដោយមិនចាំបាច់មានគណនីធនាគារនោះទេ។
ដើម្បីផ្ញើប្រាក់ ៖
- សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលស្ថិតនៅជិតលោកអ្នកជាងគេ ដើម្បី ទទួលបានសេវា Western Union។
- បំពេញទម្រង់បែបបទ "ផ្ញើប្រាក់" ។ បន្ទាប់មក សូមផ្តល់ទម្រង់បែបបទដែលបានបំពេញ រួច និងឯកសារអត្តសញ្ញាណរបស់លោកអ្នក ចំនួនប្រាក់ដែលលោកអ្នកចង់ផ្ញើ រួមជាមួយ កម្រៃសេវាផងដែរ (កម្រៃសេវាមានភាពខុសៗគ្នា)។
- បុគ្គលិកធនាគារនឹងផ្តល់ជូនលោកអ្នកនូវវិកយបត្រ និងលេខត្រួតពិនិត្យលើការផ្ទេរ ប្រាក់ (MTCN)។
- ហៅទូរស័ព្ទទៅអ្នកទទួលប្រាក់របស់លោកអ្នក និងផ្តល់ឱ្យពួកគេនូវព័ត៌មានលម្អិតនៃ ប្រតិបតិ្តការរួមមានឈ្មោះអ្នកផ្ញើប្រាក់ ចំនួនទឹកប្រាក់ដែលត្រូវផ្ញើ ប្រទេសដែលត្រូវផ្ញើ និង លេខ MTCN ចំនួន១០ខ្ទង់។ មិនត្រូវបង្ហាញព័ត៌មានលម្អិតអំពីប្រតិបតិ្តការទៅអ្នកផ្សេង ទៀត ក្រៅពីអ្នកទទួលប្រាក់នោះឡើយ។
ដើម្បីទទួលប្រាក់ ៖
- សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលស្ថិតនៅជិតលោកអ្នកជាងគេ ដើម្បី ទទួលបានសេវាផ្ទេរប្រាក់ពី Western Union។
- បំពេញទម្រង់បែបបទ "ទទួលប្រាក់" និងផ្តល់ព័ត៌មានលម្អិតមានដូចជា ឈ្មោះរបស់អ្នក ទទួលប្រាក់ ចំនួនប្រាក់ដែលត្រូវទទួល ប្រទេសទទួលប្រាក់ និងលេខ MTCN ចំនួន១០ខ្ទង់ ។
- បង្ហាញបុគ្គលិកធនាគារនូវអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពរបស់អ្នកទទួល ប្រាក់។
- ចុះហត្ថលេខាលើវិកយបត្រ និងទទួលយកប្រាក់។
** ប្រតិបត្តិការផ្ញើប្រាក់អាចត្រូវបានពន្យាពេល ឬ សេវាកម្មត្រូវបានផ្អាកដោយផ្អែកលើលក្ខខណ្ឌមួយចំនួនមាន ដូចជា ចំនួនទឹកប្រាក់ដែលបានផ្ញើ ប្រទេសគោលដៅ រូបិយប័ណ្ណដែលអាចផ្ញើបាន បញ្ហាបទបញ្ញាតិនិង អត្រាការប្រាក់រូបិយប័ណ្ណបរទេស សកម្មភាពតម្រូវសម្រាប់អ្នកទទួលប្រាក់ តម្រូវការផ្នែកអត្តសញ្ញាណ ពេលវេលាខុសគ្នានៅតាមទីតាមងភ្នាក់ងារ ពេលវេលាខុសគ្នាតាមងតំបន់ ឬ ការសុំពន្យារពេលណាមួយ។ លក្ខខណ្ឌបន្ថែមទៀតអាចត្រូវបានអនុវត្ត។ ម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលលក្ខខណ្ឌ។