ការទិញទំនិញតាមអ៊ីនធឺណែតរបស់អ្នកត្រូវបានធានាសុវត្ថិភាពដោយវីសា - សុវត្ថិភាព (Visa Secure)

ធនាគារស្ថាបនាបានធ្វើការជាមួយក្រុមហ៊ុនវីសា ហើយបានបង្កើតស្រទាប់សុវត្ថិភាពមួយ ដែលជួយបញ្ជាក់ថាអ្នកជាម្ចាស់ប័ណ្ណត្រឹមត្រូវ ក្នុងការទូទាត់ប្រាក់លើបណ្តាញអ៊ីនធឺណែត និងជួយការពារប័ណ្ណរបស់អ្នកពីការប្រើប្រាស់ដែលគ្មានការអនុញ្ញាតផ្សេងៗ។
គោលបំណងរបស់យើងគឺធ្វើឱ្យការទិញតាមឥវ៉ាន់តាមអ៊ីនធឺណិតរបស់អ្នក កាន់តែរហ័ស និងងាយស្រួល មានសុវត្ថិភាព។

តើវាដំណើរការយ៉ាងដូចម្តេច?

១. ពេលលោកអ្នកទិញទំនិញតាមអ៊ិនធឺណែត ចូរពិនិត្រផ្លាកសញ្ញាសុវត្ថិភាពវីសា(Visa Secure) នៅលើគេហទំព័រដែលលោកអ្នកចង់ទិញ មានន័យថាបញ្ជារទិញរបស់លោកអ្នកត្រូវបានធានាដោយវីសា។ វីសាបានបង្កើតស្រទាប់សុវត្ថិភាពនេះ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នក រាល់ពេលធ្វើការទិញឥវ៉ានតាមអ៊ីនធឺណែត។ សេវានេះធ្វើឱ្យការទិញទំនិញតាមអ៊ិនធឺណែតមានសុវត្ថិភាពជាងមុន និងការពារការប្រើប្រាស់ប័ណ្ណ Visa របស់អ្នកដោយគ្មានការអនុញ្ញាត។ ទោះបីជាអ្នកប្រើកុំព្យូទ័រ ទូរស័ព្ទចល័ត ឬឧបករណ៍ឌីជីថលផ្សេងទៀត អ្នកអាចធ្វើការបញ្ជាក់អត្តសញ្ញាណរបស់អ្នកតាមរយៈប្រព័ន្ធសុវត្ថិភាពវីសានេះ។

២. ធនាគារស្ថាបនានឹងដឹងរាល់ពេលអ្នកទិញទំនិញតាមអ៊ិនធឺណែត ដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នក។ ប្រសិនបើមានការសង្ស័យដូចជានៅពេលអ្នកប្រើឧបករណ៍ថ្មី ឬទិញទំនិញច្រើនខុសពីធម្មតា អ្នកនឹងត្រូវបានស្នើសុំឱ្យផ្តល់ព័ត៌មានបន្ថែមដើម្បីបញ្ជាក់ពីការទិញ។ ឧទាហរណ៍៖ លោកអ្នកនឹងទទួលសារ ឬអេក្រង់បន្ទាប់ពីអ្នកបានបញ្ចូលព័ត៌មានប័ណ្ណវីសារបស់លោកអ្នក។ នេះគឺជាធនាគារទាក់ទងជាមួយអ្នកដោយផ្ទាល់។ ប្រសិនបើលោកអ្នកសារបន្ថែមបែបនេះ លោកអ្នកគ្រាន់តែធ្វើតាមការណែនាំនៅលើអេក្រង់របស់អ្នកដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកជាការស្រេច។

៣. ដើម្បីឲ្យកាន់តែជ្រាប់ច្បាស់ពីដំណើរការរបស់ សុវត្ថិភាពរបស់វីសា សូមទស្សនាវីដេអូខាងក្រោម៖

សំណួរដែលសួរជាញឹកញាប់
១. តើមានអត្ថប្រយោជន៍អ្វីខ្លះ?
តាមរយៈកម្មវិធីនេះ លោកអ្នកទទួលបានការការពារបន្ថែមមួយកម្រិតទៀត ដែលអាចការពារការប្រើប្រាស់ប័ណ្ណ Visa របស់អ្នកដោយគ្មានការអនុញ្ញាត ពេលកំពុងទិញទំនិញតាមអ៊ីនធឺណែត។ សេវាកម្មនេះអាចឲ្យធនាគារចេញប័ណ្ណរបស់អ្នក ដឹងថាអ្នកជាម្ចាស់ប័ណ្ណពិតប្រាកដ សំខាន់ជាងនេះទៀតនោះគឺការពារអ្នកពីការលួចប្រើប្រាស់ប័ណ្ណរបស់អ្នកដោយគ្មានការអនុញ្ញាត។
២. តើខ្ញុំអាចប្រើទាំងប័ណ្ណឥណទាន និងឥណពន្ធបានទេ?
ប្រាកដណាស! សេវាកម្មនេះត្រូវបានរចនាឡើងសម្រាប់ប័ណ្ណឥណទានវីសា និងឥណពន្ធ នៅពេលទិញទំនិញតាមអ៊ីនធឺណែត។ នៅពេលអ្នកប្រើប័ណ្ណឥណពន្ធវីសា ប្រតិបត្តិការតាមអ៊ិនធឺណែតរបស់អ្នក នឹងស្រដៀងនឹងប្រតិបត្តិការឥណទានដែរ - មិនចាំបាច់បញ្ចូលលេខសម្ងាត់ទេ។
៣. តើខ្ញុំត្រូវការប័ណ្ណវីសាថ្មីដើម្បីប្រើប្រាស់សេវាកម្មនេះទេ?
មិនចាំបាច់ទេ! ប័ណ្ណវីសាបច្ចុប្បន្នរបស់អ្នក នឹងដំណើរការដរាបណាស្ថាប័នហិរញ្ញវត្ថុដែលចេញកាតរបស់អ្នក បានចូលរួមអនុវត្តកម្មវិធីសុវត្ថិភាពវីសានេះ។ សូមមើលគេហទំព័រធនាគារចេញរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
៤. ធ្វើដូចម្តេចខ្ញុំដឹងថាបញ្ញាទិញតាមអ៊ិនធឺណែតរបស់ខ្ញុំមានការការពារបន្ថែម?
សេវាកម្មនេះដំណើរការដោយស្វ័យប្រវត្តិនៅពេល លោកអ្នកធ្វើបញ្ជាទិញតាមឈ្មួញលើអ៊ីនធឹណែត។ សូមចំណាំថា លោកអ្នកមិនចាំបាច់ទាញយកកម្មវិធី ឬចុះឈ្មោះគណនីរបស់អ្នក ដើម្បីទទួលបានសេវាការពារបន្ថែមទេ។ តែលោកអ្នកអាចនឹងត្រូវសួរដើម្បីបញ្ជាក់អត្តសញ្ញាណរបស់លោកអ្នក ប៉ុន្តែនេះគឺជាវិធានការការពារអ្នកពីការក្លែងបន្លំបន្លំផ្សេងៗ។
៥. តើមានអ្វីកើតឡើងនៅពេលខ្ញុំបញ្ចប់ការទិញទំនិញ?
នៅពេលចប់ប្រតិបត្តិការ លោកអ្នកត្រូវបញ្ជាក់អត្តសញ្ញាណ ប្រសិនបើមានការផ្ទៀងផ្ទាត់បន្ថែម។ ការប្រុងប្រយ័ត្នត្រូវតែមានជានិច្ច ជាពិសេសនៅពេលទិញទំនិញតាមអ៊ីនធឺណែត។ ជំហានផ្ទៀងផ្ទាត់បន្ថែមនេះ គឺសម្រាប់ធានាថាអ្នកដែលប្រើកាតរបស់អ្នកគឺជាអ្នក។
៦. ប្រសិនបើខ្ញុំជួបប្រទះនឹងជំហានផ្ទៀងផ្ទាត់បន្ថែមនេះ តើការត្រួតពិនិត្យបន្ថែមនេះជាអ្វីខ្លះ?
ធនាគារដែលចេញប័ណ្ណវីសារបស់លោកអ្នក មានឧបករណ៍មួយចំនួនដែលអាចជួយផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដូចជា លេខកូដសម្ងាត់ ឬជីវមាត្រ។ ប្រសិនបើអ្នកជួបប្រទះជំហានបន្ថែមនេះ គ្រាន់តែធ្វើតាមការណែនាំនៅលើអេក្រង់របស់អ្នកដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកជាការស្រេច។
៧. ខ្ញុំបានឃើញស្លាកសញ្ញាវីសា នៅពេលដែលខ្ញុំធ្វើបញ្ជាទិញលើគេហំព័រនោះ ។ តើនោះជាអ្វី?
ស្លាកសញ្ញាវីសាដែលលោកអ្នកឃើញនោះ គឺដើម្បីបញ្ជាក់ថា លោកអ្នកកំពុងធ្វ់ប្រតិបត្តការលើគេហទំព័រដែលមានសុវត្ថិភាព និងការពារដោយវីសា។
៨. ខ្ញុំធ្លាប់បានមើលឃើញការជូនដំណឹងនៅលើគេហទំព័រពី Verified by Visa។ តើសេវាកម្មនេះខុសគ្នាទេ?
មិនខុះគ្នាទេ! បើទោះបីជាឈ្មោះវីសា Verified by Visa ត្រូវបានឈប់ប្រើ តែបច្ចេកវិទ្យារបស់ ប្រព័ន្ធការសុវត្ថិភាពរបស់វីសា គឺនៅដ៏ដែល។  លើសពីនោះទៀត វីសាបានបានបន្ថែមបច្ចេកវិទ្យាថ្មី ដើម្បីឱ្យកាន់តែមានសុវត្ថិភាព និងបទពិសោធន៏អ្នកប្រើកាន់តែច្រើន។

គន្លឹះសុវត្ថិភាពប័ណ្ណ

១. លេខសម្ងាត់៖ មិនត្រូវប្រាប់លេខសម្ងាត់របស់លោកអ្នកឱ្យអ្នកណាម្នាក់ឡើយ។មិនត្រូវសរសេរ លេខសម្ងាត់នៅលើកាតឬនៅកន្លែងផ្សេងទៀត។លោកអ្នកគួរតែចាំលេងនោះដោយផ្ទាល់។ ធនាគារលើកទឹកចិត្តលោកអ្នកអោយផ្លាស់ប្តូរលេខសំងាត់នេះជាប្រចាំក្នុងចន្លោះពេលណា មួយជាទៀងទាត់។
២. បន្ទះហត្ថលេខា៖ សូមចុះហត្ថលេខានៅលើកន្លែងចុះហត្ថលេខាដែលមានទីតាំងខាងក្រោយនៃ ប័ណ្ណនៅពេលដែលអ្នកទទួលប័ណ្ណជាលើលដំបូងហើយវានឹងធ្វើការកាពាប័ណ្ណរបស់អ្នកពីជនទីបី ដែលលួចប្រើប្រាស់។
៣. ករណីបាត់ប័ណ្ណ៖ លោកអ្នកត្រូវទាក់ទងមកកាន់សហការីផ្នែកសេវាអតិថិជនរបស់យើងខ្ញុំភ្លាមៗ ដែលរង់ចាំបម្រើលោកអ្នក២៤ម៉ោងក្នុងមួយថ្ងៃ៧ថ្ងៃក្នុងមួយសប្តាហ៍។ហើយជាសវាងការពន្យា ដោយផ្ញើរមែល ឬ សំបុត្រមកកាន់ធនាគារ។
៤. ការទិញទំនិញ៖ ករណីប្រើប្រាស់ប័ណ្ណដើម្បីទូទាត់ថ្លៃទំនិញលោកអ្នកត្រូវប្រើប្រាស់បានចំពោះតែ ហាងលក់ទំនិញណាដែលមានម៉ាស៊ីនឆូតវីសាកាតដោយប្រព័ន្ធអេឡិចត្រនិចតែប៉ុណ្ណោះ។ហើយជាសវាងកាប្រើប័ណ្ណរបស់លោកអ្នកនៅតាមហាងលក់ទំនិញណាដែលប្រើ"ក្រដាសបោះពុម្ព" ឬ ការធ្វើ ប្រតិបត្តិការតាមរយៈអ៊ីមែល ឬ ទូរស័ព្ទឡើយ។ត្រូវប្រាកដជានិច្ចថាលោកអ្នកប្រើប្រាស់ប័ណ្ណអេធីអឹម ដើម្បីទូទាត់ថ្លៃទំនិញដោយខ្លួនឯងផ្ទាល់។មិនត្រូវចុះហត្ថលេខាលើវិក័យប័ត្របង់ប្រាក់ណាដែលមិនពេញលេញ។
៥. បន្ទះមេដែក៖ សូមលោកអ្នកការពាប័ណ្ណរបស់អ្នកពីការឆ្កូត ឬ ប៉ះពាល់ខ្លាំងទៅលើម៉ាញេទិចដែល វាធ្វើអោយខូចខាតដល់បន្ទះនេះ។

សុវត្ថិភាពប័ណ្ណ

ដើម្បីសុវត្ថិភាពអ្នកផ្ទាល់ខ្លួន អ្នកគួរចង់ចាំលេខសម្ងាត់នេះដោយផ្ទាល់ដោយជៀសវាងពីការកត់លេខ នេះនៅកន្លែងដែលគ្មានសុវត្ថិភាពដូចជានៅលើប័ណ្ណជាដើម។ ប្រសិនបើលោកអ្នកសង្ស័យថាព័ត៌ មានលម្អិតប័ណ្ណរបស់លោកអ្នកត្រូវបានគេកែប្រែឬត្រូវបានគេលួចសូមទាក់ទងមកកាន់សហការីផ្នែកសេវាអតិថិជនរបស់យើងខ្ញុំ២៤ម៉ោងតាមរយៈលេខទូរស័ព្ទ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh

សុវត្ថិភាពប័ណ្ណនៅក្រៅប្រទេស

ប័ណ្ណរបស់ធនាគាស្ថាបនា មិនត្រឹមតែធ្វើអោយកាធ្វើតំណើរមានភាពងាយស្រួលទេថែមទាំងមាន សុវត្ថិភាពជាងសាច់ប្រាក់សុទ្ធទៅទៀត ។ម្យ៉ាងទៀតប័ណ្ណនេះនិងធ្វើកាផ្អាកតំណើរការ ឬ ប្តូថ្មីបើសិន ជាមានការរាយកាភ្លាមៗពីខូច ឬ ករណីបាត់បង់ប័ណ្ណ។ដូច្នេះប្រសិនបើមានករណីឧបទ្ទវហេតុបែប នេះកើតឡើងសូមលោកអ្នកជួយរាយការណ៍មកកាន់យើងខ្ញុំជាបន្ទាន់តាមមរយៈលេខទូរស័ព្ទ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh

មុនពេលលោកអ្នកចេញដំណើរ៖
សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីឱ្យយើងខ្ញុំបានដឹងពីប្រទេសដែលលោកអ្នកនឹងធ្វើដំណើរទៅ។
សូមពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៅលើប័ណ្ណរបស់លោកអ្នកហើយត្រូវឱ្យប្រាកដលោកអ្នកមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនី ឬប័ណ្ណត្រូវបានទូទាត់រួចរាល់។
សូមថតចម្លងប័ណ្ណរបស់លោកអ្នកហើយរក្សាទុកឯកសារនៅកន្លែងដែលមានសុវត្ថិភាព។
ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់អ្វីៗទាំងអស់លោកអ្នកមិនត្រូវរក្សាទុកប័ណ្ណ និងប្រាក់នៅកន្លែងតែមួយនោះឡើយ។

សូមស្វែងរកអក្សរ "s" បន្ទាប់ពី "http" នៅក្នុងអាសយដ្ឋានគេហទំព័រឬ URL ។

ប្រើប្រាស់អ៊ីនធើណែតដើម្បីពិនិត្យមើលនិងប្រៀបធៀបអាជីវកម្មខ្នាតតូច

ប្រសិនជាអ្នកមិនសូវស្គាល់ហាងទំនិញណាមួយទេ ជម្រើសដ៏ល្អនោះអ្នកគួរធ្វើការពិនិត្យពីកាវាយ តម្លៃសេវាកម្មរបស់អតិថិជនមុនៗ ព្រមទាំងប្រៀបធៀបតម្លៃមុនពេលដែលលោកអ្នកធ្វើការបញ្ជាទិញ ដើម្បីទទួលបាននូវតម្លៃដ៏ល្អ។

ការពារព័ត៌មានលម្អិតប័ណ្ណរបស់លោកអ្នក

លោកអ្នកគួរតែធ្វើការផ្តល់ព័ត៌មានលំអិតរបស់នៅពេលដែលបញ្ជាទិញប៉ុណ្ណោះ និងជាងវាងការ ប្រាប់វាទៅអោយជនទីបី ដែលមិនចាំបាច់។ សូមរក្សាទុកកំណត់ត្រានៃប្រតិបត្តិការរបស់លោកអ្នក ប្រការក្នុងករណីដែលលោកអ្នកត្រូវការយកទំនិញត្រឡប់ទៅវិញ ឬ មានសំណួរផ្សេងៗអំពីការទិញ របស់លោកអ្នក។

ការផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នក

សូមផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នកឱ្យបានញឹកញាប់ដើម្បីចៀសវាងការប្រើប្រាស់ណាមួយដែលគ្មានការអនុញ្ញាត។លោកអ្នកអាចផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នកនៅតាមម៉ាស៊ីនអេធីអឹមណាមួយរបស់ធនាគារស្ថាបនា។

របៀបប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នកនៅតាមម៉ាស៊ីនអេធីអឹមធនាគារ ស្ថាបនា៖

១. បញ្ចូលប័ណ្ណវីសារបស់លោកអ្នកទៅក្នុងម៉ាស៊ីនអេធីអឹមណាមួយរបស់ធនាគារស្ថាបនា

២. បញ្ចូលលេខសម្ងាត់ចាស់របស់លោកអ្នក

៣. ជ្រើសរើសលេខសម្ងាត់ថ្មីរបស់លោកអ្នក

៤. បញ្ចូលលេខសម្ងាត់ថ្មី

៥. បញ្ជាក់លេខសម្ងាត់ថ្មីរបស់លោកអ្នក

៦. យកបង្កាន់ដៃរបស់លោកអ្នក

វិធីនៃការធៀសវាងពីការលួចប្រើប្រាស់ប័ណ្ណរបស់អ្នក

ផ្អែកទៅលើបទពិសោទន៍នៃការចេញប័ណ្ណជូនអតិថីជន ធនាគាបានចងក្រងគន្លឹះសុវត្ថិភាពចំនួន១៦ ចំណុចដូចខាងក្រោមដើម្បីទប់ស្កាត់ការលួចក្លែងបន្លំប័ណ្ណអេធីអឹមប្រកបដោយប្រសិទ្ធិភាពខ្ពស់។

១. សូមកុំទុកប័ណ្ណឥណទានរបស់អ្នកដោយគ្មានកាប្រុងប្រយ័ត្ន ហើយរក្សានៅជាប់ខ្លួនជានិច្ច។
២. ត្រូវរក្សាទុកប័ណ្ណរបស់លោកអ្នកនៅក្នុងកាបូបលុយឬ កាបូបយួរដៃដែលលោកអ្នកធ្លាប់ ទុកដាក់។ ដូច្នេះលោកអ្នកអាចកត់សម្គាល់បានភ្លាមៗនៅពេលមានការបាត់បង់កើតឡើង។
៣. មិនត្រូវទុកប័ណ្ណរបស់លោកអ្នកចោលឡើយ។
៤. សូមចងចាំលេខសម្ងាត់របស់អ្នកជានិច្ច។
៥. មិនត្រូវរក្សាទុកច្បាប់ចម្លងលេខសម្ងាត់របស់អ្នកនៅក្នុងកាបូបលុយ ឬ កាបូបយួរដៃឡើយ និងមិនត្រូវសរសេរលេខសម្ងាត់នោះនៅលើប័ណ្ណឥណទានរបស់លោកអ្នកឡើយ។
៦. មិនត្រូវឱ្យនរណាម្នាក់ស្គាល់លេខសម្ងាត់របស់លោកអ្នកទោះជាសមាជិកគ្រួសាររបស់ លោកអ្នកក៏ដោយ។
៧. មិនត្រូវប្រគល់ប័ណ្ណរបស់លោកអ្នកទៅឱ្យអ្នកណាម្នាក់ក្រៅពីអ្នកគិតលុយនៅពេលទូទាត់ ថ្លៃទំនិញនោះឡើយរាប់បញ្ចូលទាំងមនុស្សដែលអះអាងថាជាតំណាងនៃធនាគារស្ថាបនា។
៨.ត្រូវប្រាកដថាគ្រប់ប្រតិបត្តិការប័ណ្ណត្រូវមានវត្តមានរបស់លោកអ្នកហើយជៀសវាងកុំអោយគេថតចម្លងលេខប័ណ្ណឥណទាន ឬ ធ្វើការឆូតប័ណ្ណរបស់អ្នកពីដងក្នុងពេលតែមួយ ។
៩. ត្រូវរង់ចាំរហូតដល់ការទូទាត់ថ្លៃទិញទំនិញចប់សព្វគ្រប់និងទទួលយកប័ណ្ណរបស់លោកអ្នក ត្រឡប់វិញ។
១០. ករណីលោកអ្នកមានការសង្ស័យថាប័ណ្ណរបស់លោកអ្នកត្រូវបានគេក្លែងបន្លំប្រើប្រាស់ ឬ បាត់បង់ដោយប្រការណាមួយសូមទាក់ទងមកកាន់ធនាគារ ស្ថាបនា ជាបន្ទាន់។
១១. ត្រូវរក្សាច្បាប់ចម្លងព័ត៌មានលម្អិតប័ណ្ណរបស់លោកអ្នក (មានដូចជាលេខប័ណ្ណកាល បរិច្ឆេទផុតកំណត់ និងCVV2) រួមទាំងអាស័យដ្ឋាន ឬ លេខទូរស័ព្ទទំនាក់ទំនងរបស់ធនាគារ ដែលពាក់ព័ន្ធទុកនៅកន្លែងមានសុវត្ថិភាពក្រៅពីកាបូបលុយឬកាបូបយួររបស់លោកអ្នក។
១២. ត្រូវពិនិត្យតាមដានកាលបរិច្ឆេទនៃការចេញវិក័យប័ត្រប័ណ្ណឥណទានរបស់លោកអ្នក ប្រសិនបើរលោកអ្នកមិនបានទទួលបាយការណ៍ប័ណ្ណឥណទានទេសូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់ធនាគារដើម្បីឱ្យប្រាកដថាវាត្រូវបានបញ្ជូនទៅកាន់អ៊ីមែលរបស់លោកអ្នក។
១៣. ប្រសិនបើលោកអ្នកធ្វើការផ្លាស់ប្តូរការងារឬអាសយដ្ឋានស្នាក់នៅឬលេខទូរស័ព្ទសូមជូន ដំណឹងដមកកាន់ធនាគារជាលាយលក្ខណ៍អក្សរ។
១៤. មិនត្រូវប្រាប់លេខប័ណ្ណអេធីអឹម ឬ CVV2 ឬ កាលបរិច្ឆេទផុតកំណត់ ឬ លេខសម្ងាត់ និងព័ត៌មានលម្អិតផ្ទាល់ខ្លួនឱ្យទៅការស្ទាបស្ទង់មតិតាមទូរស័ព្ទណាមួយឡើយ។
១៥. មិនត្រូវប្រាប់លេខប័ណ្ណឬកាលបរិច្ឆេទផុតកំណត់ ឬ លេខសម្ងាត់និងព័ត៌មានលម្អិត ផ្ទាល់ខ្លួនឱ្យទៅការស្នើសុំតាមរយៈអ៊ីមែលណាមួយឡើយ។
១៦. កំឡុងពេលនៃប្រតិបត្តិការប័ណ្ណមិនត្រូវស្វែងរកជំនួយពីមនុស្សដែលលោកអ្នកមិនស្គាល់ នៅតាមទីតាំងម៉ាស៊ីនឡើយបើទោះបីជាគេស្ម័គ្រចិត្តជួយក៏ដោយ។