គណនីបញ្ញើសន្សំ
ចាប់ផ្ដើមរៀបចំអនាគតរបស់លោកអ្នកជាមួយគណនីបញ្ញើសន្សំរបស់ធនាគារ ស្ថាបនា ។ ក្រៅពីទទួលបានការប្រាក់ប្រចាំថ្ងៃ គណនីបញ្ញើសន្សំរបស់ធនាគារ ស្ថាបនា ផ្ដល់ជូនលោកអ្នកនូវវិធីងាយស្រួលបំផុតក្នុងការគ្រប់គ្រងនិងចាត់ចែងសាច់ប្រាក់របស់លោកអ្នក។
លោកអ្នកអាចបើកគណនីបញ្ញើសំចៃបានជាមួយប្រាក់រៀល ឬ ប្រាក់ដុល្លាអាមេរិក ឬ ប្រាក់បាតថៃ។
លោកអ្នកអាចដាក់និងដកប្រាក់បានគ្រប់ពេលវេលាតាមរយៈបណ្ដាញម៉ាស៊ីនអេធីអឹមដែលមាននៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ជាមួយទឹកប្រាក់ត្រឹមតែ ១០ដុល្លារអាមេរិក (៤០.០០០រៀល) លោកអ្នកអាចបើកគណនីបញ្ញើសន្សំ តាមរយៈនេះ មានន័យថាលោកអ្នកកំពុងតែឆ្ពោះទៅរកការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពនាពេលអនាគត។
លក្ខណៈពិសេស
រូបិយប័ណ្ណ | ប្រាក់ដុល្លារអាមេរិក | ប្រាក់រៀល |
---|---|---|
ប្រាក់បើកគណនីដំបូង | ១០ ដុល្លារអាមេរិក | ៤០.០០០ រៀល |
សមតុល្យអប្បបរមា | ៥ ដុល្លារអាមេរិក | ២០.០០០ រៀល |
អត្រាការប្រាក់ | ០,២៥% ក្នុងមួយឆ្នាំ | ០,៧៥% ក្នុងមួយឆ្នាំ |
ការទូទាត់ការប្រាក់ | ការប្រាក់ត្រូវបានកើនឡើងជារៀងរាល់ថ្ងៃ និងទូទាត់ជារៀងរាល់ឆមាសទៅក្នុងគណនីរបស់លោកអ្នក | |
អត្ថប្រយោជន៍ដែលទទួលបាន | ប័ណ្ណឥណពន្ធវីសា |
សម្គាល់៖
* អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារដោយអាចមិនត្រូវបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។
អត្ថប្រយោជន៍
- មិនមានកម្រៃសេវាលើការថែទាំគណនី
- ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល ជាមួយនឹងបណ្តាញអេធីអឹម និងសាខាដ៏ទូលំទូលាយ
លក្ខខណ្ឌ
- បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
- ឯកសារតម្រូវ
o អត្តសញ្ញាណដែលមានសុពលភាព ឬ
o លិខិតឆ្លងដែនដែលមានសុពលភាព ឬ
o លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ (មេគ្រួសារ)
- លិខិតបញ្ជាក់មុខរបរ និងចំណូល
- បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា និង
- គំរូហត្ថាលេខា ឬស្នាមមេដៃ
របៀបបើកគណនី
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។
សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ