ប័ណ្ណវីសា​ឥណទាន​ពាណិជ្ជ​កម្ម ស្ថាបនា គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ឆ្លាត​វៃ​របស់​ក្រុម​ហ៊ុន​សា​ជីវ​កម្ម​គ្រប់​ប្រភេទ​ក្នុង​ការ​គ្រប់​គ្រង​លើ​ការ​ចំ​ណាយ​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។ ប័ណ្ណ​នេះ​ស័ក្តិ​សម​បំផុត​សម្រាប់​ក្រុម​ហ៊ុន ដែល​មាន​តម្រូវ​ការ​ចំ​ណាយ​ចាំ​បាច់លើ​ការ​ធ្វើ​ដំណើរ វគ្គ​បណ្ដុះ​បណ្ដាល ប្រាក់​ឧបត្ថម្ភ​បុគ្គលិក  និង​ការ​ទិញ​សម្ភារ​ប្រើ​ប្រាស់​ជា​ច្រើន​ផ្សេង​ទៀត​សម្រាប់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ។ ការ​ទូ​ទាត់​មាន​ភាព​ងាយ​ស្រួល​និង​ទូ​លំ​ទូ​លាយ តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត POS និង​តាម​អន​ឡាញ​ដែល​មាន​ទទួល​ទូទាត់​ជា​មួយ​ប័ណ្ណវីសា​នៅ​ទូ​ទាំង​ពិភព​លោក។

អត្ថប្រយោជន៍

គ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរ

និយោជកអាចគ្រប់គ្រងនិងត្រួតពិនិត្យលើការចំណាយទាំងអស់បានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពនៅលើរបាយការណ៍ប្រចាំខែ ដែលផ្ញើដោយធនាគារ និងអាចកំណត់ទំហំចំណាយរបស់បុគ្គលិកម្នាក់ៗ។

ទូទាត់ងាយស្រួលលើប្រព័ន្ធអេឡិចត្រូនិច

ប័ណ្ណវីសាឥណទានពាណិជ្ជកម្ម ស្ថាបនា ផ្តល់នូវភាពងាយស្រួលដល់បុគ្គលិករបស់លោកអ្នក ក្នុងការកក់សំបុត្រធ្វើដំណើរ និងការបញ្ជាទិញទំនិញផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណែតយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាពខ្ពស់។

ទទួលស្គាល់ទូទាំងពិភពលោក

ប័ណ្ណវីសាឥណទានពាណិជ្ជកម្ម នេះត្រូវបានទទួលស្គាល់ទូទាំងពិភពលោក នៅតាមបណ្តាហាងនានាដែលទទួលយកការទូទាត់តាមរយៈប័ណ្ណវីសា។

លក្ខខណ្ឌ

  • អតិថិជនដែលមានអាយុចាប់ពី ២១ ឆ្នំាឡើង
  • រយៈពេលនៃប្រតិបតិ្តការរបស់ក្រុមហ៊ុនយ៉ាងតិច២ឆ្នាំ
  • ដើមទុនអប្បបរមាផ្អែកលើការវិភាគហិរញ្ញវត្ថុជាក់ស្តែងរបស់ក្រុមហ៊ុន
  • ក្រុមហ៊ុនត្រូវតែមានប្រាក់ចំណេញ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
  • វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
  • ឯកសារបន្ថែមមួយចំនួន (ប្រសិនបើចាំបាច់)

ការទូទាត់

ថ្ងៃទទួលរបាយការណ៍ឥណទាន

ថ្ងៃទី ២០ រៀងរាល់ខែ

ថ្ងៃកំណត់បង់ប្រាក់

ថ្ងៃទី ០៥ រៀងរាល់ខែ

ការទូទាត់

តម្រូវទូទាត់ពេញលេញ

ពេលវេលាមិនគិតការប្រាក់

៣ថ្ងៃបន្ទាប់ពីថ្ងៃកំណត់បង់ប្រាក់

ការទូទាត់ដោយស្វ័យប្រវត្តិ

១ថ្ងៃមុនថ្ងៃកំណត់បង់ប្រាក់

 

កម្រៃ និងសេវា

សុពលភាពប័ណ្ណ

៥ឆ្នាំ

ថ្លៃសេវាប្រចាំឆ្នាំ

៣០ដុល្លារក្នុងមួយឆ្នាំ/ប័ណ្ណ

ស្នើសុំប័ណ្ណថ្មី

១០ដុល្លារ/ប័ណ្ណ

អត្រាការប្រាក់ទូទាត់យឺត

១,៥០%ក្នុង១ខែ (នៃចំនួនទឹកប្រាក់ដែលនៅសល់)

ពិន័យលើការទូទាត់យឺត

៥%នៃចំនួនទឹកប្រាក់សរុបដែលនៅសល់មិនទាន់ទូទាត់

សេវាប្រតិបត្តិការលើការទិញទំនិញ/ដកប្រាក់ខុសពីប្រាក់ដុល្លារ

២,៥០%ក្នុង១ប្រតិបត្តិការ

 

សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេដើម្បីជួបជាមួយនឹងបុគ្គលិកជំនាញរបស់យើងខ្ញុំ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនងអតិថិជន២៤ម៉ោងតាមរយៈ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ