ប័ណ្ណឥណទាន ស្ថាបនា នារី

ប័ណ្ណឥណទាន ស្ថាបនា នារី របស់ធនាគារ ស្ថាបនា ដែលតុបតែងយ៉ាងស្រស់ស្អាតអមជាមួយផ្កាព័ទ្ធជុំវិញមុខរបស់នារីកំពុងញញឹម គឺជាប័ណ្ណឥណទានដំបូងគេរចនាឡើងជាពិសេសសម្រាប់អតិថិជននារី ដែលស្រឡាញ់ជីវិតបែបស៊ីវិល័យ និងទំនើប ជាពិសេសនៅពេលទិញទំនិញ ឬទូទាត់ថ្លៃទំនិញ ឬសេវាកម្មនានា នៅគ្រប់ទីកន្លែង។
ជាមួយនឹងមធ្យោបាយទទួលទូទាត់នៅទូទាំងពិភពលោកម្ចាស់ប័ណ្ណអាចមានជម្រើសទូទាត់បានយ៉ាងងាយស្រួលជាមួយការផ្ដល់ជូនយ៉ាងពិសេស និងបុព្វសិទ្ធិជាច្រើនផ្សេងទៀត។

 

លក្ខណៈពិសេស និង អត្ថប្រយោជន៍

  • អាចទូទាត់ថ្លៃទំនិញបានតាមរយៈម៉ាស៊ីន POS និងអនឡាន គ្រប់ទីកន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
  • អាចដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម គ្រប់កន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
  • រីករាយជាមួយកម្មវិធីបញ្ចុះតម្លៃជាច្រើនពីដៃគូររបស់ធនាគារ ស្ថាបនា នៅកម្ពុជា និងដៃគូររបស់ VISA នៅទូទាំងពិភពលោក
  • មិនគិតថ្លៃការប្រាក់រយៈពេលរហូតដល់៤៥ថ្ងៃ
  • ទទួលបានសារជូនដំណឹងរាល់ពេលមានប្រតិបត្តិការលើប័ណ្ណ
  • អាចពិនិត្យមើលសមតុល្យរបស់ប័ណ្ណ របាយការណ៍ និងការទូទាត់វិកយបត្រ តាមរយៈ Sathapana Mobile
  • អនុញ្ញាតអោយមានការស្នើសុំប័ណ្ណឥណទានវីសារងសម្រាប់សមាជិកគ្រួសាររហូតដល់ ៥ នាក់
  • ផ្តល់ជូនសេវាកម្មអតិថិជន ២៤/៧
  • សាលរង់ចាំពិសេសនៅព្រលានយន្តហោះ
    • ទទួលបានសិទ្ធិប្រើប្រាស់សាលរង់ចាំពិសេសជាង១៣០០កន្លែងនៅទូទាំងពិភពលោក ខណៈពេលរង់ចាំជើងហោះហើរ ដែលផ្តល់ជូនដោយ DragonPass
    • ទាញយកកម្មវិធី Airport Companion ដើម្បីទទួលបានសិទ្ធប្រើប្រាស់សាលរង់ចាំពិសេសនៅព្រលានយន្តហោះ

      មានសិទ្ធិក្នុងការប្រើប្រាស់សាលរង់ចាំពិសេសចំនួន៤ដងក្នុងមួយឆ្នាំ
  • ធានារ៉ាប់រងលើការធ្វើដំណើរ
    • ធ្វើដំណើរដោយឥតបារម្ភគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ពីដៃគូធានារ៉ាប់រង “Forte Insurance” របស់យើងរហូតដល់៥០ម៉ឺនដុល្លារ*
  • សេវាប្រឹក្សាយោបល់
    • ទទួលបានការប្រឹក្សាយោបល់ និងការណែនាំលើការធ្វើដំណើរដោយឥតគិតថ្លៃ
    • ទទួលបានការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដែលជាតម្រូវការរបស់អ្នក
    • ដោះស្រាយការរំខានដែលអ្នកជួបប្រទះ
       

ថ្លៃសេវាប្រើប្រាស់ប័ណ្ណ

ប័ណ្ណឥណទាននារី

កម្រៃសេវា

ថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណដើម

៥០ ដុល្លារ

ថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណរង

២៥ ដុល្លារ

សេវាស្នើសុំប័ណ្ណជំនួស

១៥ ដុល្លារ

សេវាស្នើសុំលេខសម្ងាត់ថ្មី (ចាប់ពីលើកទី៤)

៥ ដុល្លារ (កំណត់លេខសម្ងាត់ថ្មីលើ Sathapana Mobile ដោយមិនគិតថ្លៃ)

អត្រាការប្រាក់ ទិញទំនិញ

១.៥០%

អត្រាការប្រាក់ ដកសាច់ប្រាក់មុន

២%

សេវាលើការដកប្រាក់មុន

២% ឬ អប្បបរមា៥ ដុល្លារ

សេវាផ្ញើសារតាមទូរសព្ទដៃ (SMS)

មិនគិតថ្លៃ

សេវាសារអេឡិចត្រូនិច (Email)

មិនគិតថ្លៃ

សេវាចេញវិក្កយបត្រ

មិនគិតថ្លៃ

  • សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត
  • បើកគណនីសន្សំ ឬគណនីចរន្ត ដើម្បីងាយស្រួលគ្រប់គ្រងការទូទាត់វិក្កយបត្រប័ណ្ណឥណទានរបស់លោកអ្នក។
  • បំពេញសំណុំបែបបទដាក់ពាក្យស្នើ និងផ្តល់នូវឯកសារតម្រូវផ្សេងៗ។
  1. ឯកសារបញ្ជាក់អត្តសញ្ញាណ
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
    • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  2. ឯកសារបញ្ជាក់ប្រាក់ចំណូល
    • បុគ្គលិក
      • លិខិតការងារ (ឈ្មោះ ប្រាក់បៀវត្សរ៍ មុខតំណែង រយ:ពេលធ្វើការ)
      • របាយការណ៍ធនាគារ(៣ខែចុងក្រោយ)
      • ប័ណ្ណប្រាក់បៀវត្សរ៍ (៣ខែចុងក្រោយ)
      • ឯកសារបន្ថែមប្រសិនបើចាំបាច់
    • អាជីវករ
      • របាយការណ៍ប្រាក់ចំណូល (យ៉ាងតិច១ឆ្នាំ) ឬរបាយការណ៍ធនាគារ (យ៉ាងតិច៦ខែ)
      • កិច្ចសន្យាជួលផ្ទះ
      • អាជ្ញាប័ណ្ណអាជីវកម្ម/ប័ណ្ណប៉ាតង់
      • ឯកសារបន្ថែម ប្រសិនបើចាំបាច់

មកទទួលយកប័ណ្ណឥណទាន ស្ថាបនានារី នៅថ្ងៃនេះ!

អញ្ជើញមកសាខាណាមួយរបស់យើងនៅទូទាំងប្រទេស ឬទំនាក់ទំនង +855 (0) 23/81 999 010

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត