Sathapana Gateway ផ្តល់ដំណោះស្រាយទូទាត់ប្រាក់តាមអនឡាញទៅដល់អាជីវករសម័យទំនើប ដែលមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជន រាល់ពេលធ្វើប្រតិបត្តិការទូទាត់ប្រាក់។ អតិថិជនរបស់អាជីវកម្មអាចធ្វើការទូទាត់ប្រាក់តាមរយៈប័ណ្ណ ឥណទាន/ឥណពន្ធ របស់វីសា ឬម៉ាស្ទ័រកាតសម្រាប់ការទិញទំនិញ ឬសេវាកម្មអនឡាញណាមួយ ដែលធ្វើឡើងនៅលើគេហទំព័រ/កម្មវិធីទូរសព្ទ (តាមប្រព័ន្ធអ៊ីនធើណេត) របស់អាជីវកម្មអនឡាញទាំងនោះ។
ដំណោះស្រាយនេះគឺសម្រាប់អាជីវករអនឡាញខ្នាតតូច ដែលទាមទារការតម្លើង និងតម្រូវការឯកសារតិចតួច។ អាជីវករធ្វើការតម្លើងគេហទំព័រ/កម្មវិធីទូរស័ព្ទរបស់ពួកគេជាមួយនឹង Sathapana Gateway ដោយអនុញ្ញាតឱ្យការទូទាត់ប្រាក់ធ្វើទ្បើងនៅលើទំព័រ Sathapana Gateway ។ អតិថិជនរបស់អាជីវករនឹងបញ្ចូលព័ត៌មានកាតដោយផ្ទាល់នៅលើទំព័រ Sathapana Gateway។
ដំណោះស្រាយនេះគឺសម្រាប់អាជីវករអនឡាញខ្នាតធំ ដែលទាមទារបទពិសោធន៍អ្នកប្រើប្រាស់កម្រិតខ្ពស់នៅលើគេហទំព័រ/កម្មវិធីទូរសព្ទរបស់ខ្លួន។ ដំណោះស្រាយនេះផ្តល់ការគ្រប់គ្រងពេញលេញលើប្រតិបត្តិការនៅលើទំព័រទូទាត់ផ្ទាល់ខ្លួនរបស់ពួកគេ ឬប្រមូលព័ត៌មានលម្អិតអំពីការទូទាត់។ ព័ត៌មានលម្អិតនៃការទូទាត់ត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ Sathapana Gateway ដើម្បីធ្វើប្រតិបត្តិការ។
តើលោកអ្នកត្រៀមខ្លួនក្នុងការចាប់ផ្តើមពង្រីកអាជីវកម្មអនឡាញជាមួយ Sathapana Gateway ហើយឬនៅ?
របៀបចុះឈ្មោះ៖ សូមទាក់ទងមកកាន់សេវាអតិថិជនរបស់យើង២៤ម៉ោង តាមលេខទូរសព្ទ +855 (0) 23/81 999 010 ឬ customercare@សម្រាប់ព័ត៌មានលម្អិត។ sathapana.com. kh