Sathapana ePayroll គឺជាអ្វី?
Sathapana ePayroll គឺជាសេវាបើកប្រាក់បៀវត្សរ៍តាមបែបឌីជីថល ដែលបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូច ឬ មធ្យមគ្រប់វិស័យទាំងអស់។ សេវាកម្មហិរញ្ញវត្ថុមួយនេះ គឺជាដំណោះស្រាយមួយដ៏ល្អបំផុតក្នុងការជួយសម្រួលអាជីវកម្មលើការទូទាត់ប្រាក់បៀវត្សរ៍របស់បុគ្គលិក និងអាចគ្រប់គ្រងបានដោយមានប្រសិទ្ធិភាព ជាមួយផតថលបែបឌីជីថល ដែលមានភាពបត់បែន និងមានទំនុកចិត្តខ្ពស់។ សម្រាប់ម្ចាស់អាជីវកម្មអាចស្នើសុំ គ្រប់គ្រង អនុម័ត និងពិនិត្យរបាយការណ៍ប្រតិបត្តិការប្រាក់បៀវត្សរ៍ដោយខ្លួនឯង បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។
ប្រើប្រាស់ Sathapana ePayroll ឥឡូវនេះ ដោយឥតគិតថ្លៃសេវាសម្រាប់រយៈពេល ១ឆ្នាំដំបូង!
មុខងារពិសេស
ផតថលគ្រប់គ្រងបុគ្គលិក
- សម្រួលដល់ការគ្រប់គ្រង និងតាមដានព័ត៌មានបុគ្គលិករបស់អ្នក។
- បើកដំណើរការគណនីបុគ្គលិកថ្មី និងបិទដំណើរការគណនីបុគ្គលិកចាស់ដែលបានលាឈប់។
- ប្រតិបត្តិការទាំងអស់នៅលើផតថលត្រូវបានកត់ត្រា និងអាចទាញយកបានទៅតាមតម្រូវការ។
ការអនុម័តសម្រាប់អ្នកប្រើប្រាស់
- បង្កើតដំណើរការគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍ដែលមានភាពបត់បែន ដោយផ្តល់ ឬកំណត់ការចូលប្រើប្រាស់តាមតួនាទី។
ការចូលប្រើប្រាស់ផ្ទាំងគ្រប់គ្រង
- ផ្ទាំងគ្រប់គ្រងរបស់យើងផ្តល់នូវក្រាហ្វនៃការចំណាយរបស់អ្នក ជាមួយនឹងបញ្ជីប្រាក់បៀវត្សរ៍ដែលបានទូទាត់ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ហើយអាចកំណត់ពេលវេលាមុនពេលទាញយកសម្រាប់ភាពងាយស្រួលរបស់អ្នក។
- រក្សារបាយការណ៍ប្រាក់បៀវត្សរ៍របស់អ្នក ហើយអាចទាញយកបានយ៉ាងរហ័សទៅតាមតម្រូវការ។
ប្រព័ន្ធប្រាក់បៀវត្សរ៍ស្វ័យប្រវត្ថិប្រកបដោយសុវត្ថិភាព
ទូទាត់ប្រាក់បៀវត្សរ៍ទៅបុគ្គលិកយ៉ាងសាមញ្ញពីប្រព័ន្ធធនាគារ ដែលមានសុវត្ថិភាពខ្ពស់បំផុត ហើយអាចការពារប្រាក់បៀវត្សរ៍ក្នុងគណនីជាមួយនឹងការកំណត់ចូលប្រើប្រាស់។
ងាយស្រួលចូលប្រើប្រាស់ និងគ្រប់គ្រង
កែសម្រួលគោលការណ៍ទូទាត់ ឱ្យស្របទៅតាមតម្រូវការរបស់អាជីវកម្មនីមួយៗ ព្រមទាំងអាចកំណត់អ្នកដែលមានសិទ្ធិចូលប្រើប្រាស់ផតថល បានយ៉ាងងាយស្រួល។
ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិក
បុគ្គលិកអាចចូលប្រើប្រាស់គណនីតាមស្ថាបនា ម៉ូបាល ឬ ម៉ាស៊ីនអេធីអឹមទូទាំងប្រទេសគ្រប់ពេលវេលា ហើយនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
បង្កើតឡើងសម្រាប់អាជីវកម្មគ្រប់ប្រភេទ
អាជីវកម្មគ្រប់ប្រភេទ ដែលមានបុគ្គលិកចាប់ពី៥នាក់ឡើងទៅ អាចស្នើសុំប្រើប្រាស់បានយ៉ាងងាយស្រួល ជាមួយនឹងការតំឡើងប្រព័ន្ធបានយ៉ាងរហ័ស ដោយមិនតម្រូវឱ្យមានឯកសារស្មុគស្មាញឡើយ។
តម្រូវការ៖
- ពន្ធប៉ាតង់
- អាជ្ញាប័ណ្ណអាជីវកម្ម
- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់ម្ចាស់ក្រុមហ៊ុន ឬ អ្នកដែលមានការអនុញ្ញាត
ការចុះឈ្មោះ
សម្រាប់ការចុះឈ្មោះ សូមទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោងតាមលេខទូរសព្ទ +855 (0) 23/81 999 010 | customercare@ សម្រាប់ព័ត៌មានលម្អិត។ sathapana.com. kh
សូមចុចទីនេះដើម្បីមើលព័ត៌មានលម្អិត។