ឈ្នះ iPhone 14 Max Pro និងរង្វាន់ជាច្រើនជាមួយប័ណ្ណវីសា ស្ថាបនា

រីករាយជាមួយដំណើរកំសាន្តក្រៅប្រទេស ឬការទិញឥវ៉ាន់អនឡាញ លោកអ្នកនឹងទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីប័ណ្ណវីសា ស្ថាបនា។ រង្វាន់ជាច្រើនដូចជាទូរសព្ទ iPhone 14 Pro Max ចំនួន២រង្វាន់ iPad 12 Pro ចំនួន៣រង្វាន់ និង iWatch ចំនួន៥រង្វាន់ កំពុងរង់ចំាលោកអ្នក។
លោកអ្នកគ្រាន់តែប្រើប្រាស់ប័ណ្ណវីសា ស្ថាបនា ក្នុងការចំណាយទៅលើការទិញទំនិញ ឬសេវាកម្មនៅក្រៅប្រទេសតាមរយៈម៉ាស៊ីនឆូតកាត ឬការទិញទំនិញអនឡាញពីគេហទំព័រ/កម្មវិធីណាមួយ។ អ្នកឈ្នះរង្វាន់គឺជាអតិថិជន ដែលចំណាយច្រើនជាងគេដោយប្រើប្រាស់ប័ណ្ណវីសារបស់ខ្លួន រួមទាំងប័ណ្ណនិមិ្មតផងដែរ។
មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចរីករាយជាមួយការផ្តល់ជូនពិសេសផ្សេងទៀតជាមួយប័ណ្ណវីសា ស្ថាបនា ផងដែរដូចជា៖

  • ទទួលបានទឹកប្រាក់ត្រឡប់មកវិញបានរហូតដល់១%ឥតដែនកំណត់សម្រាប់អតិថិជនទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម
  • ទទួលបានរង្វាន់ជាសាច់ប្រាក់ត្រឡប់មកវិញ៥%សម្រាប់ការទូទាត់លើកដំបូងក្នុងរយៈពេល៩០ថ្ងៃ។សម្រាប់ព័ត៌មានបន្ថែម

មិនទាន់មានប័ណ្ណវីសា ស្ថាបនា មែនទេ? សូមមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬស្នើសុំកាតតាមរយៈ ស្ថាបនា ម៉ូបាល។ សម្រាប់ព័ត៌មានបន្ថែម
មិនទាន់មាន ស្ថាបនា ម៉ូបាល មែនទេ? ទាញយកឥឡូវនេះ

ប្រូម៉ូសិននេះផ្តល់ជូន៖ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

រង្វាន់សម្រាប់អ្នកចំណាយច្រើនជាងគេ

  • ចាប់ពីលេខ ១ ដល់ លេខ ២ ឈ្នះទូរស័ព្ទ iPhone 14 Pro Max
  • ចាប់ពីលេខ ៣ ដល់ លេខ ៥ ឈ្នះ iPad 12 Pro
  • ចាប់ពីលេខ ៦ ដល់ លេខ ១០ ឈ្នះនាឡិកា Apple Watch Series 7

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • ប្រូម៉ូសិននេះសម្រាប់ម្ចាស់ប័ណ្ណវីសា ឥណទាន និងឥណពន្ធរបស់ធនាគារ ស្ថាបនា ទាំងអតិថិជនចាស់ ឬអតិថិជនថ្មី (បុគ្គលិករបស់ធនាគារ ស្ថាបនា និងប័ណ្ណឥណទានសាជីវកម្មវីសាមិនមានសិទ្ធិចូលរួមកម្មវិធីនេះទេ)។
  • ការផ្តល់ជូនពិសេសនេះសម្រាប់តែអតិថិជនប័ណ្ណវីសាតែប៉ុណ្ណោះ។
  • អ្នកចូលរួមអាចប្រើប្រាស់ប័ណ្ណវីសាណាមួយរបស់ធនាគារ ស្ថាបនា ហើយរាល់ប្រតិបត្តិការត្រូវបានរាប់បញ្ជូលដោយស្វ័យប្រវត្តិ។
  • លោកអ្នកអាចធ្វើការទូទាត់សាច់ប្រាក់តាមរយៈម៉ាស៊ីនឆូតកាត ឬតាមរយៈអនឡាញ (លើកលែងតែដកសាច់ប្រាក់តាមរយៈទូអេធីអឹម)។
  • រាល់ប្រតិបត្តិការទាំងអស់ត្រូវតែធ្វើឡើងនៅក្រៅប្រទេស ដោយមិនរាប់បញ្ចូលប្រតិបត្តិការក្នុងស្រុក។
  • ការប្រកាសអ្នកឈ្នះរង្វាន់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
  • ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០customercare@remove-this.sathapana.com.remove-this.kh ។

សម្រាប់អាស័យដ្ឋានសាខារបស់យើងសូមចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/km/locations/