ការផ្តល់ជូនពិសេសសម្រាប់ការស្នើសុំប័ណ្ណឥទានរបស់ធនាគារ ស្ថាបនា
តើអ្នកកំពុងស្វែងរកប័ណ្ណឥណទានដ៏ល្អបំផុតដើម្បីគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក ដែលប្រកបដោយភាពបត់បែន សុវត្ថិភាព និងភាពងាយស្រួល?
ប័ណ្ណឥណទានវីសារបស់ធនាគារ ស្ថាបនា ត្រូវបានរចនាឡើងសម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុភ្លាមៗរបស់លោកអ្នក។ ជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធឈីបចុងក្រោយ ប័ណ្ណឥណទានវីសារបស់ធនាគារយើងខ្ញុំ ផ្តល់ជូននូវភាពងាយស្រួល រហ័សទាន់ចិត្ត និងប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់កាលៈទេសៈ មិនថាការទូទាត់ទំនិញតាមអ៊ីនធឺណិត ឬប្រតិបត្តិការនៅក្នុងហាងដោយផ្ទាល់
ប្រកបដោយសុវត្ថិភាព និងងាយស្រួល។
សម្រាប់អតិថិជនដែលមិនទាន់មានប័ណ្ណឥទានរបស់ធនាគារ ស្ថាបនា លោកអ្នកអាចចុះឈ្មោះស្នើសុំបានឥឡូវនេះបាន។
សុពលភាពនៃការផ្ដល់ជូនពិសេស : គិតចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២៣
កំរៃសេវាប្រចាំឆ្នាំ-សម្រាប់ប័ណ្ណដើម | ឆ្នាំទី១ – ឥតគិតថ្លៃ |
(2) អតិថិជនតម្រូវឱ្យធ្វើប្រតិបត្តិការយ៉ាងតិច ១២ ដងក្នុងឆ្នាំទី ១ | |
កំរៃសេវាប្រចាំឆ្នាំ-សម្រាប់ប័ណ្ណរង | ឥតគិតថ្លៃ រហូតដល់ពីរប័ណ្ណ (កំរិតឥណទានរួមជាមួយម្ចាស់ប័ណ្ណដើម) |
CBC | ឥតគិតថ្លៃ |
ការផ្តល់ជូនពិសេស | 1. រង្វាន់ជាសាច់ប្រាក់ត្រឡប់វិញ ៥% ឬ ៥ដុល្លារលើប្រតិបត្តិការលើកដំបូង |
1. ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន
- នីតិបុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរដែលមានសុពលភាព
2. ឯកសារបញ្ជាក់ប្រាក់ចំណូល
ក. បុគ្គលិក
- មានប្រាក់ចំណូលប្រចាំខែយ៉ាងតិច ៥០០ ដុល្លារ
- លិខិតបញ្ជាក់ការងារ (ឈ្មោះអ្នកស្នើសុំ, ប្រាក់បៀវត្សរ៍, មុខតំណែង, រយ:ពេលនៃការធ្វើការ)
- លិខិតបញ្ជាក់ប្រាក់ចំណូល (របាយការណ៍ធនាគារ ឬប័ណ្ណប្រាក់បៀវត្សវ៍ នៅអំឡុងពេល ៣ ខែចុងក្រោយ)
- មានអតីតភាពការងារយ៉ាងតិច ៣ ខែ
- ឯកសារបន្ថែមប្រសិន បើចាំបាច់
ខ. អាជីវករ
- លិខិតបញ្ជាក់ប្រាក់ចំណូល (របាយការណ៍ប្រាក់ចំណូលយ៉ាងតិច ១ ឆ្នាំ ឬរបាយការណ៍ធនាគារយ៉ាងតិច ៦ ខែ)
- កិច្ចសន្យាជួលផ្ទះ
- អាជ្ញាប័ណ្ណអាជីវកម្ម/ប័ណ្ណប៉ាតង់
- ឯកសារបន្ថែម ប្រសិនបើចាំបាច់
- សូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកយើងខ្ញុំតាមរយៈលេខ ០២៣ / ០៨១ ៩៩៩ ០១០ សម្រាប់ព័ត៌មានបន្ថែម
- សម្រាប់អាស័យដ្ឋានសាខារបស់ធនាគារយើងខ្ញុំ សូមមេត្តាចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/km/locations/
- ឬលោកអ្នកអាចបំពេញពាក្យស្នើសុំ តាមអ៊ិនធឺណែតយ៉ាងឆាប់រហ័សនៅទីនេះ។ ក្រុមការងាររបស់យើងខ្ញុំនឹងទាក់ទងលោកអ្នកឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។