ទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់ 50 ដុល្លារ សម្រាប់ទិញទំនិញចុងសប្តាហ៍ជាមួយ ប័ណ្ណឥណទាន ស្ថាបនា នារី
ការបង្ហាញខ្លួនដំបូងរបស់ប័ណ្ណឥណទាន ស្ថាបនា នារី បានកំពុងផ្តល់ក្តីរំភើបកាន់តែខ្លាំង!
ឥឡូវនេះ អតិថិជននារី នឹងរីករាយជាមួយការទទួលបានប្រាក់ត្រឡប់មកវិញ 10% ឬរហូតដល់ 50 ដុល្លារ ជារៀងរាល់ខែរាល់ពេល ទិញឥវ៉ាន់ក្នុងហាង ឬតាមអនឡាញនៅគ្រប់ទីកន្លែងដោយទូទាត់ថ្លៃចំណាយជាមួយប័ណ្ណឥណទាន ស្ថាបនា នារី។
ប័ណ្ណឥណទាន ស្ថាបនា នារី គឺជាប័ណ្ណឥណទានដំបូងគេរចនាឡើងជាពិសេសសម្រាប់អតិថិជននារី ពីធនាគារ ស្ថាបនា។ ម្ចាស់ប័ណ្ណទាំងអស់អាចប្រើប្រាស់ប័ណ្ណដោយមិនគិតការប្រាក់រហូតដល់ 45 ថ្ងៃ ដើម្បីទិញទំនិញនៅទូទាំងពិភពលោក និងរីករាយជាមួយការផ្តល់ជូនជាច្រើនផ្សេងទៀត។ ស្វែងយល់បន្ថែមអំពីប័ណ្ណនេះ
អ្នកអាចរីករាយជាមួយការផ្តល់ជូនពិសេសផ្សេងទៀត៖
- ទទួលបានការលើកលែងថ្លៃសេវាប្រចាំឆ្នាំសម្រាប់រយៈពេល២ឆ្នាំដំបូង។
- ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ១% ឥតដែនកំណត់សម្រាប់អតិថិជនទាំងអស់។ ព័ត៌មានបន្ថែម
រយៈពេលការផ្តល់ជូនពិសេសនេះ
- ចាប់ពីថ្ងៃទី16 ខែធ្នូ ឆ្នាំ 2022 ដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2023 ។
លក្ខខណ្ឌចូលរួម
- អនុវត្តបានចំពោះអ្នកកាន់ប័ណ្ណឥណទាន ស្ថាបនា នារី ទាំងអស់។
លក្ខខណ្ឌ
- ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសនេះ មានតែអតិថិជនប័ណ្ណឥណទាន ស្ថាបនា នារី ដែលធ្វើប្រតិបត្តិការចុងសប្តាហ៍ប៉ុណ្ណោះ ដែលនឹងទទួលបានប្រាក់ត្រឡប់មកវិញ។
- ម្ចាស់ប័ណ្ណនឹងទទួលបានប្រាក់ត្រឡប់ 10% ឬ 50ដុល្លារអាមេរិច រៀងរាល់ខែសម្រាប់ការចំណាយចុងសប្តាហ៍ ប៉ុន្តែមិនរួមបញ្ចូលអ្នកប្រើប្រាស់ប័ណ្ណធ្វើប្រតិបត្តិការដំបូងដែលទទួលបានប្រាក់ត្រឡប់៥%។
- ទទួលបានសម្រាប់ប្រតិបត្តិការទិញទំនិញក្នុងស្រុក និងក្រៅប្រទេសតាមរយៈម៉ាស៊ីនឆូតកាត និង ទីផ្សារអនឡាញ (E-commerce) លើកលែងប្រតិបត្តិការ ដកប្រាក់មុន(Cash Advance)។
- ចំនួនទឹកប្រាក់ត្រឡប់មកវិញនឹងត្រូវបានគណនាដោយស្វ័យប្រវត្តិដោយផ្អែកលើចំនួនចំណាយប្រចាំខែ (ទទួលបានអតិបរមា 50 ដុល្លារអាមេរិក) ហើយបញ្ចូលទៅក្នុងប័ណ្ណរបស់អតិថិជនរៀងរាល់ថ្ងៃទី6 នៃខែបន្ទាប់។
- ធនាគារស្ថាបនារក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០ ឬ customercare@ ។ sathapana.com. kh
សម្រាប់អាស័យដ្ឋានសាខារបស់យើងសូមចូលមកកាន់គេហទំព័រ www.sathapana.com.kh/km/locations/