ទទួលបានទឹកប្រាក់ត្រឡប់រហូតដល់ ៩ដុល្លារ ដោយគ្រាន់តែទូទាត់ជាមួយប័ណ្ណវីសា ស្ថាបនា ឬប័ណ្ណម៉ាស្ទ័រកាត
ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់រហូតដល់ ៩ដុល្លារ នៅពេលទូទាត់ទំនិញនៅហាងផ្ទាល់ ឬតាមអនឡាញ ដោយប្រើប័ណ្ណវីសា ស្ថាបនា ឬប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា។ រង្វាន់សរុបនឹងផ្តល់ជូនអតិថិជនម្ចាស់ប័ណ្ណរហូតដល់ចំនួន ២.០០០នាក់ ហើយការផ្តល់ជូននេះត្រូវបានអនុវត្តឡើងតាមគោលការណ៍ «មកមុន បានមុន»។
រយៈពេលប្រូម៉ូសិន: ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
លក្ខណៈពិសេសនៃការផ្តល់ជូន៖
- ទី១៖ សម្រាប់ការទូទាត់ចាប់ពី៣ដងឡើងទៅក្នុងចំនួនទឹកប្រាក់ចាប់ពី៣ដុល្លារក្នុងមួយប្រតិបត្តិការ នឹងទទួលបានទឹកប្រាក់ត្រឡប់១០% ហើយការផ្តល់ជូនច្រើនបំផុត ៥ដុល្លារ។
- ទី២៖ សម្រាប់ការទូទាត់ចាប់ពី១០ដងឡើងទៅក្នុងចំនួនទឹកប្រាក់ចាប់ពី៣ដុល្លារក្នុងមួយប្រតិបត្តិការ នឹងទទួលបានទឹកប្រាក់ត្រឡប់១៥% ហើយការផ្តល់ជូនច្រើនបំផុត ៩ដុល្លារ។
លក្ខខណ្ឌនានា៖
- ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់ទាំងអតិថិជនទូទៅ និងបុគ្គលិករបស់ធនាគារ ស្ថាបនា ដែលប្រើប្រាស់ ប័ណ្ណមេ ប័ណ្ណរង និងប័ណ្ណនិម្មិត ។
- ម្ចាស់ប័ណ្ណឥណពន្ធ ប័ណ្ណឥណទាន និងប័ណ្ណឥណទាន វីសាពាណិជ្ជកម្ម ក៏មានសិទ្ធទទួលបានប្រូម៉ូសិននេះដែរ។
- អតិថិជនដែលចូលរួម តម្រូវឱ្យប្រើប័ណ្ណវីសា ស្ថាបនា ឬប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា ដើម្បីធ្វើការទូទាត់ថ្លៃទំនិញនៅហាងដៃគូណាមួយរបស់ធនាគារ ស្ថាបនា។
- ប្រូម៉ូសិននេះផ្ដល់ជូនសម្រាប់អតិថិជនដែលមានប័ណ្ណធនាគារ ស្ថាបនា ប៉ុន្តែមិនធ្លាប់បានទូទាត់ក្នុងរយៈពេលចាប់ពី ៣ខែឡើងទៅ។
- អតិថិជនម្នាក់ មានសិទ្ធទទួលបានប្រាក់ត្រឡប់មកវិញតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រូម៉ូសិន។
- ការផ្តល់ជូនពិសេសនេះ គឺសម្រាប់តែប្រតិបត្តិការទិញរាយតាមរយៈម៉ាស៊ីន ឆូតប័ណ្ណ ស្ថាបនា និងតាមពាណិជ្ជកម្មអនឡាញតែប៉ុណ្ណោះ (eCommerce) ដោយមិនគិតរួមបញ្ចូលនូវប្រតិបត្តិការនានាដូចជា៖ ការដកសាច់ប្រាក់ (Cash Advance) ប្រតិបត្តិការប្តូរជាសាច់ប្រាក់ (Quasi Cash) ប្រតិបត្តិការផ្ទេរប្រាក់ (Fund Transfer) និងប្រតិបត្តិការសងប្រាក់វិញ (Refund) នោះទេ។
- ចំនួនទឹកប្រាក់ត្រឡប់ នឹងត្រូវបានគណនាដោយផ្អែកលើចំនួនទឹកប្រាក់ប្រតិបត្តិការ និងចំនួនប្រតិបត្តិការ ដែលបានទូទាត់ក្នុងប័ណ្ណនីមួយៗ ហើយទឹកប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់លោកអ្នកនៅរៀងរាល់ថ្ងៃទី៦ នៃខែបន្ទាប់។
ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមលេខទូរស័ព្ទ +855 (0) 23/81 999 010 ឬ customercare@ sathapana.com. kh