ចាយច្រើន បានច្រើន!

  • ប្រម៉ូសិន : អតិថិជនចាយប័ណ្ណវីសា ស្ថាបនា នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញឥតដែនកំណត់។
  • សុពលភាព :  រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

លក្ខខណ្ឌ

ក. អត្រាភាគរយនៃរង្វាន់ផ្តល់ជូនជាសាច់ប្រាក់មានដូចខាងក្រោមនេះ៖

ប្រភេទប័ណ្ណ

អត្រាទទួលបាន

ការទូទាត់សាច់ប្រាក់

ប័ណ្ណឥណពន្ធវីសា ស្ថាបនា និងប័ណ្ណឥណទានវីសា Classic

០,៣% នៃ​ការ​ទូទាត់​ទិញ

សាច់​ប្រាក់​សរុប​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​របស់​លោក​អ្នក​នៅ​រៀង​រាល់​ថ្ងៃ​ទី ៦ នៃ​ខែបន្ទាប់។

ប័ណ្ណឥណទានវីសា Gold

០,៥% នៃ​ការ​ទូទាត់​ទិញ

ប័ណ្ណឥណទាន ស្ថាបនា នារី 

០,៥% នៃ​ការ​ទូទាត់​ទិញ

ប័ណ្ណឥណទានវីសា Platinum

១% នៃ​ការ​ទូទាត់​ទិញ

ប័ណ្ណឥណទានវីសា ពាណិជ្ជកម្ម

មិន​ត្រូវ​បាន​អនុវត្ត

មិនត្រូវបានអនុវត្ត

ខ. ការ​ផ្តល់​ជូន​ពិសេស​នេះ​សម្រាប់​ទាំង​អតិថិជន​ចាស់ និង​ថ្មី រួម​ទាំង​និយោជិត​របស់​ធនាគារ​ ស្ថាបនា ដែល​ជា​ម្ចាស់​ប័ណ្ណឥណទាន​មេ​និង​ប័ណ្ណ​ឥណពន្ធ​នៅ​ក្នុង​ព្រះរាជណាចក្រកម្ពុជា លើក​លែង​តែ​ម្ចាស់​ប័ណ្ណ​ឥណទានវីសា​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ដែល​មិន​ត្រូវ​បាន​អនុវត្ត (“ម្ចាស់ប័ណ្ណដើម”)។
គ. គណនី​របស់​ម្ចាស់​ប័ណ្ណ​ត្រូវ​តែ​មាន​សុពលភាព ដំណើរការ និង​មាន​លំហូរ​ប្រតិបត្តិ​សាច់​ប្រាក់ ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់​នេះ។
ឃ. ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្តល់​ជូន​ពិសេស​នេះ អតិថិជន​អាច​ប្រើ​ប្រាស់​ប័ណ្ណ​ណា​មួយ​របស់​ខ្លួន​ក៏​បាន ក្នុង​ចំណោម ប័ណ្ណ​ឥណទាន​និង​ប័ណ្ណឥណពន្ធ ដើម្បី​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់។
ង. រាល់​ប្រតិបត្តិការ​នៃ​ការ​ចំណាយ​លើ​ការ​ទូទាត់​ទាំង​នៅ ក្នុងស្រុក និង ក្រៅ​ប្រទេស នឹង​ត្រូវ​យក​មក​សំរាប់​ធ្វើ​ការ​គណនា​រង្វាន់​ជា​សាច់​ប្រាក់​នេះ លើក​លែង​តែ ប្រតិបត្តិការ​ដក​ជា​សាច់ប្រាក់ (Cash Advance)  ប្រតិបត្តិ​ដែល​អាច​ប្តូរ​ជា​សាច់​ប្រាក់ (Quasi Cash) ការ​ផ្ទេរ​សាច់​ប្រាក់ (Fund Transfer) ការ​ដាក់​សាច់​ប្រាក់ (Cash Deposit) និង​ប្រតិបត្តិ​ការ​សង​ប្រាក់​វិញ (Refund)។
ច. ការ​កំណត់​យក​ប្រតិបត្តិការ​នៃការ​ចាយ​សំរាប់​គណនា​រង្វាន់​ជា​សាច់​ប្រាក់ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ចំនួន​ទឹក​ប្រាក់​ប្រតិបត្តិការ​ដែល​បាន​ចុះ​នៅ​ក្នុង​របាយការណ៍​ប័ណ្ណឥណទាន​ប្រចាំ​ខែ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្តល់​ជូន​ពិសេស​នេះ។

* ធនាគារ ស្ថាបនា រក្សាសិទ្ធិ​ក្នុង​ការ​កែ​ប្រែ​លក្ខខណ្ឌ​និង​រយៈ​ពេល​ប្រូម៉ូសិន​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន។