ឥណទានទុនបង្វិលរយៈពេលខ្លី
ឥណទានទុនបង្វិលរយៈពេលខ្លីរបស់ធនាគារ ស្ថាបនា ផ្តល់ជូនលោកអ្នកនូវភាពបត់បែនក្នុងការប្រើប្រាស់ទុនរបស់លោកអ្នកដោយផ្អែកទៅលើតម្រូវការលំហូរសាច់ប្រាក់របស់លោកអ្នកក្នុងរយៈពេលជាក់លាក់ណាមួយ។
លក្ខណៈពិសេស
រូបិយប័ណ្ណ | ដុល្លារ / រៀល / បាត |
---|---|
អត្រាការប្រាក់ | អត្រាការប្រាក់តាមការប្រកួតប្រជែង |
សមតុល្យអប្បបរមា | រហូតដល់ ២០% នៃប្រាក់ចំណេញសុទ្ធរបស់ធនាគារ |
រយៈពេលកម្ចី | រហូតដល់ ៦ខែ និងត្រូវបន្តជាប្រចាំឆ្នាំ |
កម្រៃសេវារដ្ឋបាល | ១% (កម្រៃសេវាមួយដងលើដែនកំណត់ប្រាក់កម្ចីដែលបានអនុម័ត) |
ការសងរំលោះ | ការទូទាត់ការប្រាក់និងការទូទាត់ប្រាក់ដើមនៅលើកាលកំណត់នៃវដ្តនីមួយ |
ប្រភេទទ្រព្យបញ្ចាំ |
|
ឯកសារតម្រូវ
- បំពេញទម្រង់ស្នើសុំឥណទាន
- អនុស្សរណៈនៃក្រុមហ៊ុន(ក្នុងករណីនីតិបុគ្គល)
- សេចក្តីសម្រេចជាលាយលក្ខណ៍អក្សររបស់ក្រុមប្រឹក្សាភិបាល (ក្នុងករណីនីតិបុគ្គល)
- អាជ្ញាប័ណ្ណអាជីវកម្ម, ប៉ាតង់, វិញ្ញាបនប័ត្រចុះបញ្ជីប្រសិនបើមាន
- សម្ថភាពសងត្រលប់មកវិញ (របាយការណ៍ហិរញ្ញវត្ថុវិក័យប័ត្រលក់កំណត់ត្រាផ្សេងទៀត-ល-)
- របាយការណ៍ធនាគារ ៦ខែ (ប្រសិនបើមាន)
- អត្តសញ្ញាណបណ្ណ ឫលិខិតឆ្លងដែន
- ឯកសារទ្រព្យបញ្ចាំ
- បាយការណ៍វាយតម្លៃអចលនទ្រព្យ (ប្រសិនជាមាន)
- និងឯកសារផ្សេងៗទៀតដែលបានស្នើសុំ
របៀបស្នើសុំ
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ អ៊ីម៉ែលcustomercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។