ប្រូម៉ូសិន ឥតគិតថ្លៃសេវា សម្រាប់ការផ្ទេរប្រាក់ពី ស្ថាបនា ម៉ូបាល និងដកប្រាក់តាមភា្នក់ងារទ្រូម៉ាន់នី

ដើម្បីអបអរសាទរនូវការដាក់ដំណើរការភាពជាដៃគូជាមួយនឹង ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីប្រែក្លាយ ភ្នាក់ងារទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ដូចជាម៉ាស៊ីនអេធីអឹម។ ឥឡូវនេះអតិថិជន ធនាគារ ស្ថាបនា ទាំងអស់អាចផ្ទេរប្រាក់ពី ស្ថាបនា ម៉ូបាល បានដោយឥតគិតថ្លៃសេវាទៅនរណាម្នាក់ និងអាចដកប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នី ជាង១០.000កន្លែងទូទាំងប្រទេស។

វិធីងាយៗក្នុងការដកប្រាក់ពី ភា្នក់ងារទ្រូម៉ាន់នី តាមរយៈ ស្ថាបនា ម៉ូបាល៖

 • បើកដំណើរការ ស្ថាបនា ម៉ូបាល ហើយចូលទៅ “ដកប្រាក់”
 • ជ្រើសរើស “ដកប្រាក់ពី ទ្រូម៉ាន់នី” ដើម្បីទទួលបានលេខកូដ
 • បង្ហាញលេខកូដ ដើម្បីដកប្រាក់ពី ភ្នាក់ងារទ្រូម៉ាន់នី

សម្រាប់អ្នកមិនទាន់មាន ស្ថាបនា ម៉ូបាល ទាញយក ឥឡូវនេះ!

  លក្ខខណ្ឌកម្មវិធី

  សុពលភាព៖ ចាប់ពីថ្ងៃនេះ រហូតដល់ ចុងខែតុលា ឆ្នាំ២០២២។

  អ្នកមានសិទ្ធិចូលរួម៖ អតិថិជនទាំងអស់របស់ ធនាគារ ស្ថាបនា​ ។

  1. អតិថិជនដែលប្រើប្រាស់ ស្ថាបនា ម៉ូបាល ហើយធ្វើប្រតិបត្តិការដកប្រាក់ពីភ្នាក់ងារទ្រូម៉ាន់នី ដោយលេខកូដតាមរយៈ ស្ថាបនា ម៉ូបាល នឹងមានសិទ្ធិចូលរួមក្នុងប្រូម៉ូសិននេះ។
  2. ប្រូម៉ូសិននេះនឹងទទួលបាន សម្រាប់ប្រតិបត្តិការដកប្រាក់ដែលមានទឹកប្រាក់រហូតដល់ ១.០០០ ដុល្លារ តាមភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។
  3. អតិថិជនម្នាក់មានសិទ្ធិទទួលបាន ប្រូម៉ូសិនឥតគិតថ្លៃសេវានេះ ចំនួនតែមួយដងប៉ុណ្ណោះ ក្នុងកំឡុងពេលកម្មវិធីប្រូម៉ូសិន។
  4. កម្មវិធីប្រូម៉ូសិននេះផ្តល់ជូនមានចំនួនកំណត់  ហើយនឹងអនុវត្តទៅតាមគោលការណ៍ “មកមុន បានមុន”។
  5. លក្ខខណ្ឌផ្រេងៗត្រូវបានអនុវត្ត។
  6. ធនាគារ ស្ថាបនា និង ទ្រូម៉ាន់នី សូមរក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកែប្រែ ឬ បញ្ឈប់កម្មវិធីប្រូម៉ូសិននេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។