កម្មវិធី "បើកគណនីឈ្នះរង្វាន់ Apple Watch Series 6រៀងរាល់ខែ"

*** ពណ៌នាឡិកាសម្រាប់តែដាក់ផ្សាយប៉ុណ្ណោះ។ ពណ៌ដែលប្រគល់ជូននឹងផ្អែកលើស្តុកដែលមានជាក់ស្តែង។ ***
ព័ត៌មានពីកម្មវិធី៖ រង្វាន់នាឡិកា Apple Watch Series 6 នឹងត្រូវផ្តល់ជូនអតិថិជនថ្មីដែលមានសំណាងឈ្នះរង្វាន់ចំនួន ៣នាក់ ជារៀងរាល់ខែ ដែលបានបើកគណនីជាមួយ ធនាគារ ស្ថាបនា។
សុពលភាពកម្មវិធី៖ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
វិធីងាយៗ ដើម្បីមានសំណាងឈ្នះរង្វាន់នាឡិកា Apple Watch Series 6៖
- ធ្វើការបើកគណនីដែលត្រូវបានណែនាំក្នុងកម្មវិធី
- ដើម្បីទទួលបានឱកាសផ្សងសំណាង៖
- តម្កល់ទឹកប្រាក់ចាប់ពី ១០ដុល្លាអាមេរិក ឡើងទៅ។
- ធ្វើប្រតិបត្តិការទូទាត់ទឹកប្រាក់តាមរយៈ Sathapana Mobile យ៉ាងតិចចាប់ពីមួយដងឡើងទៅ។
លក្ខខណ្ឌ៖
១. កម្មវិធីនេះត្រូវបានអនុវត្តសម្រាប់តែអតិថិជនថ្មី (មានលេខសម្គាល់អតិថិជនថ្មី) ដែលបានបើកគណនីបុគ្គលដូចខាងក្រោម៖
២. អតិថិជនបង្កើតគណនីថ្មី តម្រូវឱ្យធ្វើការតម្កល់ប្រាក់ចំនួន ១០ដុល្លាអាមេរិក និងធ្វើប្រតិបត្តិការទូទាត់ទឹកប្រាក់តាមរយៈ Sathapana Mobile យ៉ាងតិចចាប់ពី១ដងឡើងទៅ(ទូទាត់វិក្កយបត្រ និង ស្ថាបនា ផេ) ព្រមគ្នាក្នុងអំឡុងខែដែលបង្កើតគណនី ដើម្បីមានសិទ្ធិបន្តក្នុងការចាប់រង្វាន់ពីកម្មវិធី។ ៣. អតិថិជនត្រូវរក្សាសមតុល្យទឹកប្រាក់យ៉ាងតិចចំនួន ១០ដុល្លាអាមេរិក នៅក្នុងគណនីគិតត្រឹមថ្ងៃចាប់រង្វាន់។ ៤. អ្នកឈ្នះរង្វាន់ចំនួន៣នាក់ នឹងត្រូវជ្រើសរើសជារៀងរាល់ខែ។ ៥. អតិថិជននៃគណនីថ្មីមានសិទ្ធិទទួលបានឱកាសផ្សងសំណាងតែមួយដង គឺនៅក្នុងអំឡុងខែដែលគណនីត្រូវបានបើក។ ៦. ការចាប់រង្វាន់នឹងត្រូវប្រព្រឹត្តិឡើងនៅក្នុងសប្តាហ៍ទីមួយនាខែបន្ទាប់ តាមរយៈប្រព័ន្ធចាប់រង្វាន់អេឡិចត្រូនិច។ ៧. រង្វាន់នាឡិកា Apple Watch Series 6 នឹងប្រគល់ជូនអ្នកឈ្នះក្នុងរយៈពេលមួយសប្តាហ៍ក្រោយ បន្ទាប់ពីថ្ងៃចាប់រង្វាន់ ហើយអ្នកឈ្នះនឹងត្រូវបានប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារ ស្ថាបនា។ ៨. ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងការសម្រេចចិត្ត។ |