ឥណទានក្រោមគម្រោងសហហិរញ្ញប្បទាន ស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៏

ដើម្បីចូលរួមជួយលើកស្ទួយ និងជម្រុញកំណើនអាជីវកម្មក្នុងវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតសកល កូវីដ-១៩ ធនាគារ ស្ថាបនា បានចូលរួមជាមួយធនាគារសហគ្រាសធុនតូច និងធម្យម កម្ពុជា ក្នុងការដាក់ដំណើរការនូវកម្មវិធីសំណើសុំឥណទានក្រោមគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៏។

ឥណទានក្រោមគម្រោងសហហិរញ្ញប្បទាន ស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៏

ប្រភេទរូបិយប័ណ្ណ

ដុល្លារ/រៀល

អត្រាការប្រាក់

៦,៥% ក្នុងមួយឆ្នាំ

ទំហំឥណទាន

រហូតដល់ ៦០ម៉ឺនដុល្លារអាមេរិក

រយៈពេលខ្ចី

រហូតដល់  ៨ ឆ្នាំ

របៀបក្នុងការបង់សង

ការទូទាត់សមមូលប្រចាំខែ 
រយៈពេលអនុគ្រោះរហូតដល់ ១២ខែ (សងតែការប្រាក់)

 

អាជីវកម្មធុនតូច និងមធ្យមពាក់ព័ន្ធនឹងវិស័យទេសចរណ៏ ក៏ដូចជាគម្រោងអាជីវកម្មដែលបានសាងសង់រួចរាល់មុនខែមិថុនា ឆ្នាំ២០២១ ដែលត្រៀមនិងចាប់ផ្តើមប្រតិបត្តិការដូចជា៖

  • សណ្ឋាគារ/ ប៊ូទិក /ផ្ទះសំណាក់/រមណីយដ្ឋាន
  • ភោជនីយដ្ឋាន
  • អាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ / អាជីវកម្មជួលយាន្តជំនិះសម្រាប់ភ្ញៀវទេសចរ
  • ហាងលក់វត្ថុអនុស្សាវរីយ៍ / អាជីវកម្មប្រភេទសិប្បកម្មសម្រាប់ភ្ញៀវទេសចរ
  • អាជីវកម្មភ្នាក់ងារទេសចរណ៍
  • អាជីវកម្មក្លឹបហាត់ប្រាណ និងកីឡា
  • អាជីវកម្មផ្សេងៗទៀតដែលគាំទ្រវិស័យទេសចរណ៍

 

  • សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត​ដើម្បី​ទទួល​បាន​ព័ត៌មានលម្អិត។ សម្រាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំសូមចុចទីនេះ
  • ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោងតាមរយៈលេខ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០customercare@remove-this.sathapana.com.remove-this.kh ។

         បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។