ប្រូម៉ូសិន​សន្សំ​ឆ្លាត​វៃ​ឈ្នះ​រង្វាន់​ជា​ច្រើន និង​ទឹក​ប្រាក់​ត្រឡប់​មក​វិញ​ជា​មួយ​គណនី​សន្សំ​ឆ្លាត​វៃ

លោកអ្នកកំពុងស្វែរកកន្លែងសន្សំប្រាក់ឆ្លាតវៃមែនទេ! លោកអ្នកអាចសន្សំបានកាន់តែច្រើនជាមួយគណនីសន្សំឆ្លាតវៃរបស់ធនាគារ ស្ថាបនា នឹងមានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ជាច្រើន និងទទួលបាន ទឹកប្រាក់ត្រឡប់មកវិញ។
លោកអ្នកអាចទទួលបានប្រាក់ត្រឡប់មកវិញ នៅពេលដែលលោកអ្នកបង្កើតគណនី និងដាក់ប្រាក់ចូលគណនីសន្សំឆ្លាតវៃ។ ជាងនេះទៅទៀត លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតដូចជា ទូរទឹកកក LG ទូរទស្សន៍ LG ម៉ាស៊ីនបោកខោអាវ LG និងនាឡិកាឆ្លាតវៃ Garmin Venu 2។ អតិថិជនម្នាក់ៗអាចឈ្នះរង្វាន់បានរហូតដល់ទៅ 4ដង!
គណនីសន្សំឆ្លាតវៃត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជនដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៣,៥% ក្នុងមួយឆ្នាំ ជាមួយនឹងភាពបត់បែនក្នុងការដកប្រាក់ ឬប្រតិបត្តិការផ្សេងៗបានចំនួន ២ដងក្នុងមួយខែ ដើម្បីយកមកចាត់ចែងប្រើប្រាស់ក្នុងគ្រាអាសន្ន ឬពេលចាំបាច់ណាមួយដោយមិនខាតបង់ការប្រាក់។
កុំអោយខកខានឱកាសដ៏ល្អមួយនេះ! បង្កើតគណនីសន្សំឆ្លាតវៃឥឡូវនេះនៅតាមបណ្តាសាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈ Sathapana Mobile

សម្រាប់ព័ត៌មានបន្ថែមអំពី គណនីសន្សំឆ្លាតវៃ
លោកអ្នកមិនទាន់មាន Sathapana Mobile មែនទេ? ទាញយកឥឡូវនេះ

ប្រូម៉ូសិននេះផ្តល់ជូន៖ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

កាលវិភាគចាប់រង្វាន់

 • ចាប់រង្វាន់លើកទី១៖ ខែវិច្ឆិកា ឆ្នាំ២០២២
 • ចាប់រង្វាន់លើកទី២៖ ខែធ្នូ ឆ្នាំ២០២២
 • ចាប់រង្វាន់លើកទី៣៖ ខែមករា ឆ្នាំ២០២៣
 • ចាប់រង្វាន់លើកទី៤៖ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រភេទរង្វាន់

 • ឱកាសបានប្រាក់ត្រលប់មកវិញរហូតដល់ ៥០ ដុល្លារ
 • ទូរទឹកកក LG ចំនួន១០រង្វាន់
 • ទូរទស្សន៍ LG ចំនួន១០រង្វាន់
 • ម៉ាស៊ីនបោកខោអាវ LG ចំនួន១០រង្វាន់
 • នាឡិកាឆ្លាតវៃ Garmin Venu 2 ចំនួន១០រង្វាន់

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

យុទ្ធនាការបានប្រាក់ត្រឡប់មកវិញ

 • ផ្តល់ជូនចំពោះអតិថិជនថ្មីនៃគណនីសន្សំឆ្លាតវៃតែប៉ុណ្ណោះ។
 • និវាសនជន និង អនិវាសនជន។
 • បុគ្គលិកធនាគារស្ថាបនានិងអតិថិជនចាស់នៃគណនីសន្សំឆ្លាតវៃមិនមានសិទ្ធិចូលរួមយុទ្ធនាការបើកគណនីសន្សំឆ្លាតវៃដើម្បីបានប្រាក់ត្រឡប់មកវិញនោះទេ។
 • អតិថិជនម្នាក់មានសិទ្ធិចូលរួមបានតែម្តងប៉ុណ្ណោះក្នុងយុទ្ធនាការបើកគណនីសន្សំឆ្លាតវៃដើម្បីបានប្រាក់ត្រលប់មកវិញ។
 • អតិថិជនដែលបានចូលរួមយុទ្ធនាការបើកគណនីសន្សំឆ្លាតវៃត្រូវរក្សាសមតុល្យអប្បបរមាតាមលក្ខខណ្ឌនៃយុទ្ធនាការរហូតដល់រយះពេល ៣ ខែដើម្បីទទួលបានប្រាក់ត្រឡប់មកដូចជា៖
  • ប្រាក់ត្រឡប់មកវិញចំនួន ១០ ដុល្លារ
  • ប្រាក់ត្រឡប់មកវិញចំនួន ៣០ ដុល្លារ
  • ប្រាក់ត្រឡប់មកវិញចំនួន ៥០ ដុល្លារ

* អតិថិជនចាស់ គឺជាអតិថិជនដែលមិនធ្លាប់មានគណនីសន្សំឆ្លាតវៃជាមួយធនាគារ ស្ថាបនា មុនប្រូម៉ូសិននេះ។

យុទ្ធនាការចាប់រង្វាន់ប្រចាំខែ

 • ផ្តល់ជូនសិទ្ធិចូលរួមសម្រាប់អតិថិជនគណនីសន្សំឆ្លាតវៃថ្មីនិងអតិថិជនដែលមានស្រាប់(និវាសនជននិង អនិវាសជន)។
 • បុគ្គលិកធនាគារ ស្ថាបនា មិនមានសិទ្ធិចូលរួមយុទ្ធនាការនេះទេ ។
 • រាល់ការដាក់ប្រាក់ក្នុងការបើកគណនីដំបូងឬបញ្ចូលប្រាក់បន្តែមរៀងរាល់ ៥០០ ដុល្លារអតិថិជននិងទទួលបានសន្លឹកឆ្នោត១សន្លឹកដើម្បីចូលរួមការចាប់រង្វាន់ប្រចាំខែ។
 • សមតុល្យអប្បបរមាប្រចាំខែនៃការចាប់រង្វាន់កាលពីខែមុនមិនត្រូវបានបញ្ចូលទៅក្នុងការចាប់រង្វាន់នាខែបន្ទាប់នោះទេ។
 • អ្នកចូលរួមម្នាក់ៗមានឱកាសឈ្នះរង្វាន់ត្រឹមតែ ១ (មួយ) ក្នុងមួយខែ និងរហូតដល់ ៤ (បួន) រង្វាន់ក្នុងយុទ្ធនាការនេះ។
 • ប្រសិនបើអ្នកចូលរួមបានឈ្នះការចាប់រង្វាន់ប្រចាំខែសន្លឹកឆ្នោតដែលនៅសល់របស់ពួកគេនឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមការចាប់រង្វាន់នៅខែបន្ទាប់នោះទេ។
 • សន្លឹកឆ្នោតដែលមិនទាន់ឈ្នះរង្វាន់ក្នុងការចាប់រង្វាន់ប្រចាំខែនឹងត្រូវបានអនុញ្ញាតអោយចូលរួមនៅខែបន្ទាប់រហួតដល់យុទ្ធការត្រូវបានបញ្ចប់។
 • អតិថិជនដែលឈ្នះរង្វាន់ត្រូវបានលើកទឹកចិត្តឱ្យរក្សាសមតុល្យនៃគណនីសន្សំឆ្លាតវៃរបស់ពួកគេរហូតដល់ ៥០០ ដុល្លារ។
 • អតិថិជនដែលបានឈ្នះត្រូវអញ្ជើញមកបើករង្វាន់ រយៈពេល១៥(ដប់ប្រាំ)ថ្ងៃក្រោយពីប្រកាសលទ្ធផលរួច ។
 • រង្វាន់ដែលឈ្នះមិនអាចផ្ទេរឈ្មោះទៅអ្នកដទៃឬប្តូរជាសាច់ប្រាក់បានឡើយ។
 • ការចាប់រង្វាន់ប្រចាំខែនឹងធ្វើឡើងនៅរៀងរាល់សប្តាហ៍ដំបូងនៃខែបន្ទាប់។
 • អ្នកឈ្នះត្រូវផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវដើម្បីធ្វើការបើករង្វាន់ដោយផ្ទាល់។បុគ្គលិករបស់ធនាគារ ស្ថាបនា និងផ្ទៀងផ្ទាត់អត្តសញ្ញាណដោយឱ្យអ្នកឈ្នះរង្វាន់ចុះហត្ថលេខាលើទម្រង់បែបបទទទួលស្គាល់ក្នុងការចូលរួម។
 • ធនាគារស្ថាបនារក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
 • អតិថិជនដែលបានឈ្នះរង្វាន់ពីយុទ្ធនាការខាងលើអនុញ្ញាតឱ្យធនាគារ ស្ថាបនា ប្រើប្រាស់ឈ្មោះ រូបភាព និងសំឡេងរបស់ពួកគេក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មឬទីផ្សារ ដោយគ្មានសំណងបន្ថែម។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០customercare@remove-this.sathapana.com.remove-this.kh ។

សម្រាប់អាស័យដ្ឋានសាខារបស់យើងសូមចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/km/locations/