ប្រូម៉ូសិន​សន្សំ​ឆ្លាត​វៃ​ឈ្នះ​រង្វាន់​ជា​ច្រើន និង​ទឹក​ប្រាក់​ត្រឡប់​មក​វិញ​ជា​មួយ​គណនី​សន្សំ​ឆ្លាត​វៃ​ដែល​រង្វាន់​សរុប​ជាង $40,000

លោកអ្នកកំពុងស្វែរកកន្លែងសន្សំប្រាក់ឆ្លាតវៃមែនទេ! លោកអ្នកអាចសន្សំបានកាន់តែច្រើនជាមួយគណនីសន្សំឆ្លាតវៃរបស់ធនាគារ ស្ថាបនា នឹងមានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ជាច្រើន និងទទួលបាន ទឹកប្រាក់ត្រឡប់មកវិញភ្លាមៗដែលរង្វាន់សរុបជាង$40,000។
លោកអ្នកអាចទទួលបានប្រាក់ត្រឡប់មកវិញភ្លាមៗ នៅពេលដែលលោកអ្នកបង្កើតគណនី និងដាក់ប្រាក់ចូលគណនីសន្សំឆ្លាតវៃ។ ជាងនេះទៅទៀត លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតដូចជា ទូរទឹកកក LG ទូរទស្សន៍ LG ម៉ាស៊ីនបោកខោអាវ LG និងនាឡិកាឆ្លាតវៃ Garmin Venu 2។ អតិថិជនម្នាក់ៗអាចឈ្នះរង្វាន់បានរហូតដល់ទៅ 4ដង!
គណនីសន្សំឆ្លាតវៃត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជនដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៣,៥% ក្នុងមួយឆ្នាំ ជាមួយនឹងភាពបត់បែនក្នុងការដកប្រាក់ ឬប្រតិបត្តិការផ្សេងៗបានចំនួន ២ដងក្នុងមួយខែ ដើម្បីយកមកចាត់ចែងប្រើប្រាស់ក្នុងគ្រាអាសន្ន ឬពេលចាំបាច់ណាមួយដោយមិនខាតបង់ការប្រាក់។
កុំអោយខកខានឱកាសដ៏ល្អមួយនេះ! បង្កើតគណនីសន្សំឆ្លាតវៃឥឡូវនេះនៅតាមបណ្តាសាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈ Sathapana Mobile

សម្រាប់ព័ត៌មានបន្ថែមអំពី គណនីសន្សំឆ្លាតវៃ
លោកអ្នកមិនទាន់មាន Sathapana Mobile មែនទេ? ទាញយកឥឡូវនេះ

ប្រូម៉ូសិននេះផ្តល់ជូន៖ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

កាលវិភាគចាប់រង្វាន់

  • ចាប់រង្វាន់លើកទី១៖ ខែវិច្ឆិកា ឆ្នាំ២០២២
  • ចាប់រង្វាន់លើកទី២៖ ខែធ្នូ ឆ្នាំ២០២២
  • ចាប់រង្វាន់លើកទី៣៖ ខែមករា ឆ្នាំ២០២៣
  • ចាប់រង្វាន់លើកទី៤៖ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រភេទរង្វាន់

  • ទទួលប្រាក់ត្រឡប់មកវិញភ្លាមៗ
  • ទូរទឹកកក LG ចំនួន១០រង្វាន់
  • ទូរទស្សន៍ LG ចំនួន១០រង្វាន់
  • ម៉ាស៊ីនបោកខោអាវ LG ចំនួន១០រង្វាន់
  • នាឡិកាឆ្លាតវៃ Garmin Venu 2 ចំនួន១០រង្វាន់

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

លក្ខខណ្ឌនៃការទទួលប្រាក់ត្រឡប់មកវិញភ្លាមៗ

  • សម្រាប់អតិថិជនដែលបើកគណនីសន្សំឆ្លាតវៃថ្មីតែប៉ុណ្ណោះ (ទាំងអតិថិជនចាស់ និងអតិថិជនថ្មីនិវាសនជន ឫ អនិវាសនជន)។
  • បុគ្គលិកធនាគារ ស្ថាបនា និងអតិថិជនចាស់នៃគណនីសន្សំឆ្លាតវៃមិនមានសិទ្ធិទទួលបានប្រាក់ត្រឡប់មកវិញភ្លាមៗនោះទេ។
  • អតិថិជនម្នាក់មានសិទ្ធិទទួលបានប្រាក់ត្រឡប់មកវិញបានតែម្តងប៉ុណ្ណោះ។
  • អតិថិជនត្រូវបានលើកទឹកចិត្តអោយរក្សាទុកទឹកប្រាក់ទៅតាមលក្ខខណ្ឌរបស់យើង រហូតដល់រយៈពេល ៣ខែ។

* អតិថិជនចាស់ គឺជាអតិថិជនដែលមិនធ្លាប់មានគណនីសន្សំឆ្លាតវៃជាមួយធនាគារ ស្ថាបនា មុនប្រូម៉ូសិននេះ។

លក្ខខណ្ឌនៃការការចាប់រង្វាន់

  • សម្រាប់អតិថិជនចាស់ ឫ ថ្មី របស់គណនីសន្សំឆ្លាតវៃ (និវាសនជន ឫ អនិវាសនជន)។
  • បុគ្គលិករបស់ធនាគារ ស្ថាបនា មិនមានសិទ្ធិចូលរួមកម្មវិធីចាប់រង្វាន់ទេ។
  • រាល់ការដាក់ប្រាក់ដំបូង ឬបញ្ចូលទឹកប្រាក់ក្នុងគណនីរៀងរាល់ ≥$៥០០ នឹងទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិច (E-ticket) ចំនួន ១ ដើម្បីចូលរួមការចាប់រង្វាន់ប្រចាំខែ។
  • សមតុល្យប្រចាំខែនៃការចាប់រង្វាន់កាលពីខែមុននឹងមិនត្រូវបានបញ្ចូលទៅក្នុងខែបន្ទាប់ទេ។
  • អ្នកចូលរួមម្នាក់ៗមានឱកាសឈ្នះរង្វាន់ត្រឹមតែ ១ដង ក្នុងមួយខែ និងរហូតដល់ ៤ (បួន) រង្វាន់ក្នុងរយៈពេលយុទ្ធនាការនេះ។
  • ប្រសិនបើអតិថិជនបានឈ្នះរង្វាន់ប្រចាំខែ E-ticket ដែលនៅសល់របស់ពួកគេនឹងមិនត្រូវបានប្រមូលដើម្បីចូលរួមការចាប់ឆ្នោតផ្សងសំណាងនៅខែបន្ទាប់នោះទេ។
  • E-ticket(s) របស់អតិថិជនដែលមិនឈ្នះរង្វាន់ក្នុងការចាប់រង្វាន់ប្រចាំខែនឹងត្រូវបានអនុញ្ញាតដើម្បីចូលរួមក្នុងការចាប់រង្វាន់នៅខែបន្ទាប់។
  • អ្នកឈ្នះត្រូវបានលើកទឹកចិត្តឱ្យរក្សាសមតុល្យរហូតដល់ ៥០០ដុល្លារ។
  • អ្នកឈ្នះត្រូវតែមកទទួលរង្វាន់របស់ពួកគេក្នុងរយៈពេល ១៥ (ដប់ប្រាំ) រាប់ចាប់ពីថ្ងៃប្រកាសអ្នកឈ្នះរង្វាន់។
  • រង្វាន់ទាំងអស់មិនអាចផ្ទេរ និងមិនអាចបំប្លែងទៅជាសាច់ប្រាក់បានទេ។
  • ការចាប់រង្វាន់ប្រចាំខែនឹងធ្វើឡើងជារៀងរាល់សប្តាហ៍ដំបូងនៃខែថ្មី។
  • អ្នកឈ្នះរង្វាន់ត្រូវតែបង្ហាញអត្តសញ្ញាណបណ្ណ ឬឯកសារផ្សេងទៀតសម្រាប់បញ្ជាក់អត្តសញ្ញាណរបស់ ខ្លួន ដើម្បីទទួលបានរង្វាន់និងមកទទួលដោយផ្ទាល់ហើយបុគ្គលិករបស់ធនាគារ ស្ថាបនា ឱ្យអ្នកឈ្នះរង្វាន់ចុះហត្ថលេខាលើទម្រង់បែបបទទទួលស្គាល់ក្នុងការចូលរួម។
  • អតិថិជនដែលបានឈ្នះរង្វាន់ខាងលើត្រូវអនុញ្ញាតឱ្យធនាគារ ស្ថាបនា ប្រើប្រាស់ឈ្មោះ រូបភាពនិងសំឡេងរបស់ពួកគេក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មឬទីផ្សារដោយគ្មានសំណងបន្ថែម។
  • ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

 

 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០customercare@remove-this.sathapana.com.remove-this.kh ។

សម្រាប់អាស័យដ្ឋានសាខារបស់យើងសូមចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/km/locations/