បង់ពន្ធជាមួយ Sathapana Mobile បានលុយមកវិញ

ឥឡូវនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចរីករាយជាមួយការទទួលបានប្រាក់ត្រឡប់មកវិញ 20,000 រៀល និង 30,000 រៀល រាល់ពេលធ្វើប្រតិបត្តិការបង់ពន្ធគ្រប់ប្រភេទតាមរយៈ Sathapana Mobile ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ជាមួយ Sathapana Mobile លោកអ្នកអាចគ្រប់គ្រងការបង់ពន្ធ ចាប់ពីពន្ធលើអចលនទ្រព្យ រហូតដល់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធនាំចូល/នាំចេញ បានយ៉ាងងាយស្រួល និងគ្មានការរំខានអ្វីទាំងអស់។
សូមកុំភ្លេចបំពេញកាតព្វកិច្ចពន្ធរបស់លោកអ្នក! បង់ពន្ធគ្រប់ប្រភេទជាមួយ Sathapana Mobile គឺងាយស្រួលមិនចាំបាច់ប្រើក្រដាសប្រាក់ ព្រមទាំងចំណេញពេលវេលា។  
 

ការផ្តល់ជូនដ៏ពិសេសនេះមានសុពលភាព ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022។
 

លក្ខខណ្ឌ
1.    ប្រម៉ូសិននេះ ផ្តល់ជូនសម្រាប់អតិថិជនចាស់ និងថ្មីទាំងអស់ ដែលប្រើប្រាស់ Sathapana Mobile បូករួមទាំងបុគ្គលិករបស់ ធនាគារ ស្ថាបនា ។
2.    អតិថិជន អាចធ្វើប្រតិបត្តិការបង់ពន្ធតាមការណែនាំដូចខាងក្រោម៖

  • អគ្គនាយកដ្ឋានពន្ធដារ៖ រាល់ប្រតិបត្តការបង់ពន្ធទាំងអស់ដែលធ្វើឡើងតាមរយៈ Sathapana Mobile មានដូចជា ពន្ធអចលនទ្រព្យ ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងអ្នកជាប់ពន្ធតូច ចាប់ពី១ម៉ឺនរៀលឡើងទៅ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ២ម៉ឺនរៀល ក្នុងមួយប្រតិបត្តិការ (អតិថិជនម្នាក់អាចទទួលបានប្រាក់ត្រឡប់មកវិញ បានត្រឹមតែ២ដង ក្នុង១ខែតែប៉ុណ្ណោះ)។
  • អគ្គនាយកដ្ឋានគយនិងរដ្ឋាករ៖ រាល់ប្រតិបត្តិការបង់ពន្ធនំាចូលទាំងអស់ដែលធ្វើឡើងតាមរយៈ Sathapana Mobile នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ចំនួន ៣ម៉ឺនរៀល ក្នុងមួយប្រតិបត្តិការ(អតិថិជនម្នាក់អាចទទួលបានប្រាក់ត្រឡប់មកវិញ បានត្រឹមតែ២ដង ក្នុង១ខែតែប៉ុណ្ណោះ)។

3.    ប្រម៉ូសិននេះ នឹងអនុវត្តលើគណនីប្រាក់រៀល និងដុល្លារ។
4.    ទឹកប្រាក់ត្រឡប់មកវិញ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីដែលអតិថិជនធ្វើប្រតិបត្តិការបង់ពន្ធតាមរយៈ Sathapana Mobile  ។
5.    ទឹកប្រាក់ត្រឡប់មកវិញ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីអតិថិជន ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពេលប្រតិបត្តការទទួលបានជោគជ័យ។
6.    សម្រាប់ទឹកប្រាក់ត្រឡប់មកវិញ អតិថិជនមិនអាចធ្វើប្រតិបត្តិការផ្ទេរចេញ ឬដកជាសាច់ប្រាក់បានឡើយ។
7.    ប្រម៉ូសិននេះ នឹងផ្តល់ជូនរហូតដល់កាលកំណត់ ហើយអនុវត្តទៅតាមគោលការណ៍មកមុន បានមុន។
8.    ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះ ឬ ដកចេញ ឬ លុបចោល ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ៕