គណនីសន្សំឆ្លាតវៃ

សន្សំកាន់តែច្រើនជាមួយធនាគារ ស្ថាបនា!
គណនីសន្សំឆ្លាតវៃ គឺជាគណនីសន្សំដែលអនុញ្ញាតឱ្យអតិថិជនរីករាយនឹងទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈការដាក់ប្រាក់ជាប្រចាំ ដែលមានភាពងាយស្រួល និងអាចបត់បែនតាមតម្រូវការផ្ទាល់ខ្លួន។ លើសពីនេះគណនីសន្សំឆ្លាតវៃ ផ្តល់ភាពងាយក្នុងការគ្រប់គ្រងសាច់ប្រាក់ ដែលអតិថិជនអាចប្រើប្រាស់ជាគណនីនេះសម្រាប់ផែនការហិរញ្ញវត្ថុរយៈពេលវែង ជាមួយនឹងការទូទាត់អត្រាការប្រាក់ប្រចាំត្រីមាស។
លក្ខណៈពិសេស
ប្រភេទរូបិយប័ណ្ណ | ដុល្លារអាមេរិក | ប្រាក់រៀល |
---|---|---|
សមតុល្យអប្បបរមា | ១០០ | ៤០០.០០០ |
ការដាក់ប្រាក់អប្បបរមាប្រចាំខែ | ៥០ | ២០០.០០០ |
អត្រាការប្រាក់ | រហូតដល់ ៣,៥០% ក្នុងមួយឆ្នាំ | |
ការទូទាត់ការប្រាក់ | ទូទាត់ជារៀងរាល់មួយត្រីមាសម្ដងទៅក្នុងគណនីរបស់លោកអ្នក |
បញ្ជាក់៖
*ការកំណត់ប្រតិបត្តិការប្រចាំខែ (ដោយមិនកំណត់ចំនួនទឹកប្រាក់)
- ២ដង ក្នុងមួយខែ ដោយមិនកំណត់ចំនួនទឹកប្រាក់ សម្រាប់អតិថិជនទូទៅ
- ៣ដង ក្នុងមួយខែ ដោយមិនកំណត់ចំនួនទឹកប្រាក់ សម្រាប់អតិថិជន ស្ត្រីក្នុងវិស័យអាជីវកម្ម
*អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារដោយមិនត្រូវបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។