សាខាផ្សារធំថ្មីចាប់បើកដំណើរការហើយ ជាមួយការផ្ដល់ជូនពិសេសជាច្រើន
ដើម្បីបំពេញកំណើនតម្រូវការអតិថិជនរបស់យើង ធនាគារ ស្ថាបនា បានដាក់ឲ្យដំណើរការ សាខាថ្មីមួយបន្ថែមទៀត ដែលមានភាពឆ្នៃប្រឌិតថ្មី សម្រាប់អតិថិជនដែលរស់នៅក្រុងភ្នំពេញ ជាពិសេសនៅតំបន់ផ្សារធំថ្មី។ សាខាថ្មីនេះ ចាប់ផ្តើមប្រតិបត្តិការចាប់ពីទី០៥ ខែធ្នូ ឆ្នាំ២០២២ តទៅ។
អតិថិជនថ្មីទាំងអស់ ដែលបើកគណនីនៅសាខាផ្សារធំថ្មីរបស់យើង នឹងទទួលបានការផ្តល់ជូនជាពិសេស លើផលិតផលប្រាក់បញ្ញើ និងកម្ចីមួយចំនួនរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមអញ្ជើញមកកាន់សាខាថ្មីរបស់យើងថ្ងៃនេះ ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសខាងក្រោមនេះ!
គណនីសន្សំឆ្លាតវៃ
- ទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ 3.75% ក្នុងមួយឆ្នាំ
គណនីបញ្ញើមានកាលកំណត់
- ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 8%
- រីករាយជាមួយអត្រាការប្រាក់កាន់តែខ្ពស់ដោយមិនកំណត់ចំនួនទឹកប្រាក់ និងរយៈពេលដែលអាចបត់បែនបាន។
កម្មវិធីឥណទានគេហដ្ឋានឆ្លាតវៃ និងភាពជាដៃគូ
- អត្រាការប្រាក់ប្រកួតប្រជែងត្រឹមតែ 0.54%
- មិនគិតថ្លៃពិន័យ
- មិនគិតថ្លៃកម្រៃរដ្ឋបាល
កម្មវិធីឥណទានទូទាត់អាជីវកម្ម
- អត្រាការប្រាក់ប្រកួតប្រជែងត្រឹមតែ 0.88%
- មិនគិតថ្លៃកម្រៃរដ្ឋបាល
សម្រាប់ព័ត៌មានលម្អិតនៃការផ្ដល់ជូននេះ សូមអញ្ជើញមកកាន់សាខាថ្មីរបស់យើងនៅ ផ្សារធំថ្មី ដោយគោរពតាម លក្ខខណ្ឌផ្សេងៗ។
របៀបស្នើរសុំ
- សូមអញ្ជើញមកកាន់សាខាផ្សារធំថ្មីរបស់យើង ឬទំនាក់ទំនងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោងតាមរយៈលេខ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០ ឬ customercare@ សម្រាប់ព័ត៌មានបន្ថែម។ sathapana.com. kh
- សម្រាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំសូមចុចទីនេះ