កម្មវិធី​ផ្ដល់​ប្រាក់​រង្វាន់តាម​រយៈ​គណនី អនឡាញ

  • ប្រម៉ូសិន : លោក​អ្នក​នឹង​ទទួល​បាន ៤០០០រៀល រាល់​ការ​ណែ​នាំបើកគណនី អនឡាញ​ (ប្រាក់រង្វាន់មានរហូតដល់២០០លានរៀល)។
  • សុពលភាព : ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឬ​រហូត​ដល់​អស់​ប្រាក់​រង្វាន់​ដែល​មាន​ចំនួន២០០លានរៀល

វិធីងាយៗដើម្បីទទួលបានប្រាក់រង្វាន់

១. លោក​អ្នក​ត្រូវ​មាន​គណនី​ធនាគារ ស្ថាបនា ជា​មុន​សិន​មុន​ពេល​ចូល​រួម​កម្ម​វិធី​នេះ;
២. សូម​ណែ​នាំ​មិត្ត​របស់​លោក​អ្នក​ដើម្បី​ទាញ​យក​កម្ម​វិធី ស្ថាបនាម៉ូប៊ែល ដើម្បី​បង្កើត​គណនី អនឡាញ;
៣. សូម​ណែ​នាំ​មិត្ត​របស់​លោក​អ្នក​បញ្ចូល​លេខ​គណនី​របស់​លោក​អ្នក​ក្នុង​ប្រអប់ “ព័ត៌មានអ្នកណែនាំ”;
៤. លោក​អ្នក​និង​មិត្ត​របស់​លោក​អ្នក​នឹង​ទទួល​បាន​៤០០០រៀល​ក្នុង​ម្នាក់ៗ បន្ទាប់​ពី​មិត្ត​របស់​លោក​អ្នក បាន​បង្កើត​គណនី អនឡាញ ជោគជ័យ។
 

សូមប្រញាប់រួសរាន់ឡើង ការផ្តល់ជូនដ៏ពិសេសនេះ មានការកំណត់!

 

បទប្បញ្ញត្តិ និងលក្ខខណ្ឌ

១. ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​មាន​សុពល​ភាព​ចាប់​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ២០២០ ឬ​រហូត​ដល់​អស់​ប្រាក់​រង្វាន់​ចំនួន​២០០​លាន​រៀល;
២. “អ្នក​ណែ​នាំ” សំដៅ​ទៅលើ​អតិថិជន​របស់​ធនាគារ ស្ថាបនា ទាំង​អស់;
៣. “អ្នក​ដែល​ទទួល​បាន​ការ​ណែ​នាំ” សំដៅ​ទៅ​លើ​បុគ្គល ដែល​ពុំ​ទាន់​មាន​គណនី​ធនាគារ ស្ថាបនា ហើយ​ត្រូវ​បាន​
ណែ​នាំ​ឱ្យ​បង្កើត​គណនី អនឡាញ របស់​ធនាគារ ស្ថាបនា តាម​រយៈ​អ្នក​ណែ​នាំ;
៤. “ការ​ណែ​នាំ​ដែល​យក​ជា​ការ​បាន” សំ​ដៅ​លើ​ការ​ណែ​នាំ​ដែល​គោរព​តាម​លក្ខ​ខណ្ឌ​ផ្សេងៗ​ដែល​បាន​កំណត់​ក្នុង​បទប្បញ្ញត្តិ និង​លក្ខខណ្ឌ​នេះ;
៥. រាល់​ការ​ណែ​នាំ​ដែល​យក​ជា​ការ​បានធនាគារ ស្ថាបនា នឹង​ផ្តល់​ប្រាក់ ៤០០០រៀល ចូល​ក្នុង​គណនី​របស់​អ្នក​ណែ​នាំ និង​៤០០០រៀល​ចូល​ក្នុង​គណនី​របស់​អ្នក​ដែល​ទទួល​បាន​ការ​ណែ​នាំ;
៦. ក្នុង​ករណី​គណនី​ប្រាក់​រង្វាន់ ជា​រូបិយ​ប័ណ្ណ​ក្រៅ​ពី​ប្រាក់​រៀល(ដូច​ជា​ដុល្លារអាមេរិក​ ប្រាក់បាត ឬ​ប្រាក់យន់) នោះ​ទឹក​ប្រាក់​ដែល​ត្រូវ​បញ្ចូល​នឹង​ត្រូវ​បាន​កំណត់​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ ស្ថាបនា ក្នុង​ថ្ងៃ​បញ្ចូល​ជាក់​ស្តែង។
៧. ទឹក​ប្រាក់​ដែល​បាន​ដាក់​បញ្ចូល​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​ក្នុង​គណនី​អ្នក​ណែ​នាំ និង​គណនី​អ្នក​ដែល​ទទួល​បាន​ការ​ណែ​នាំ​ ​បន្ទាប់​ពី​បាន​បង្កើត​គណនី អនឡាញ ជោគជ័យ;
៨. ប្រាក់​រង្វាន់​សរុប​មាន​រហូត​ដល់​២០០លាន​រៀល
៩. ប្រសិន​បើ​អ្នក​ណែ​នាំ ឬ​អ្នក​ដែល​ទទួល​បាន​ការ​ណែ​នាំ​មិន​ទទួល​បាន​ប្រាក់​រង្វាន់​បន្ទាប់​ពី​បាន​បើក​គណនី​តាម​អនឡាញ សាមី​ខ្លួន​អាច​ទាក់​ទង​មក​ធនាគារ ស្ថាបនា តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣/០៨១ ៩៩៩ ០១០;
១០. ធនាគារ ស្ថាបនា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ដក​ហូត​ប្រាក់​រង្វាន់ ឫ មិន​ផ្តល់​ជូន​ពី​គណនី​របស់​អ្នក​ណែ​នាំ​ឬ​អ្នក​ដែល​ទទួល​បាន​ការ​ណែនាំ​តាម​ឆន្ទានុសិទ្ធិ​របស់​ធនាគារ​ក្នុង​ករណី​ធនាគារ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​និង​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ និង​លក្ខខណ្ឌ​នេះ;
១១. ធនាគារ ស្ថាបនា រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ ដក​យក ឬ​ផ្អាក​កម្ម​វិធី​នេះ​គ្រប់​ពេល​វេលា​ដោយ​មិន​ជូន​ដំណឹង​ជា​មុន។