ទទួលបានប័ណ្ណសាច់ប្របាក់ ១ដុល្លារអាមេរិក នៅ Lucky Group

ព័ត៌មានប្រូម៉ូសិន
ទទួលបានប័ណ្ណសាច់ប្រាក់ ១ដុល្លារអាមេរិក នៅពេលទូទាត់ប័ណ្ណវីសា តាមបច្ចេកវិទ្យា contactless ចាប់ពី១០ដុល្លារអាមេរិកឡើងទៅ។

សុពលភាបបូ្រម៉ូសិន៖
ប្រូម៉ូសិនគិតចាប់ពីថ្ងៃទី៦ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឬ រហូតដល់អស់ពីស្តុក។

លក្ខខណ្ឌផ្សេងៗលក្ខខណ្ឌផ្សេងៗ
•    កម្មវិធីពិសេសនេះផ្ដល់ជូនគ្រប់អតិថិជនប័ណ្ណវីសាទាំងអស់ (Credit, Debit & prepaid)
•    ដើម្បីប្ដូរយកប័ណ្ណសាច់ប្រាក់៖ អតិថិជនត្រូវទូទាត់ជាមួយប័ណ្ណវីសាតាមរយៈបច្ចេកវិទ្យា contactless ចាប់ពី១០ដុល្លារអាមេរិក ឡើងទៅក្នុងវិក្កយបត្រតែមួយនៅតាមបណ្ដាផ្សារទំនើប Lucky Supermarket, Lucky Premium Store, Lucky Express និង The Guardian ដើម្បីទទួលបានប័ណ្ណសាច់ប្រាក់ ១ដុល្លារអាមេរិក
•    អតិថិជនម្នាក់ៗអាចប្ដូរយកប័ណ្ណសាច់ប្រាក់បានរហូតដល់៣សន្លឹកសម្រាប់ប័ណ្ណវីសាមួយក្នុងមួយថ្ងៃ
•    ប័ណ្ណសាច់ប្រាក់អាចត្រូវបានប្រើសម្រាប់ទិញទំនិញលើកក្រោយ នៅពេលទូទាត់ជាមួយណ្ណវីសាតាមរយៈបច្ចេកវិទ្យា contactless តែប៉ុណ្ណោះ (មិនមានការកំណត់ចំនួនទឹកប្រាក់ដែលនឹងត្រូវចំណាយពេលទិញទំនិញលើកក្រោយ)
•    ប័ណ្ណសាច់ប្រាក់នេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
•    ប័ណ្ណសាច់ប្រាក់មិនអាចប្ដូរយកជាសាច់ប្រាក់បានទេ
•    ប័ណ្ណសាច់ប្រាក់ដែលផ្ដល់ជូនគឺមានចំនួនកំណត់ អ្នកមកមុនទទួលបានមុន ឬការផ្ដល់ជូននឹងបន្តរហូតដល់ប័ណ្ណសាច់ប្រាក់អស់ពីស្តុក
•    ក្រុមហ៊ុន Visa និងក្រុមហ៊ុន DFI Lucky Private Limited សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន
•    រាល់សេចក្ដីសម្រេចណាមួយលើបញ្ហាទាក់នឹងកម្មវិធីនេះដែលធ្វើឡើងដោយ DFI Lucky Private Limited នឹងជាទីអវសាន្តហើយគ្មានការឆ្លើយឆ្លងណាមួយត្រូវបានធ្វើឡើងបន្ទាប់ពីនេះឡើយ។

ផ្សារដែលចូលមករួមកម្មវិធីពិសេសនេះរួមមាន៖
•    Lucky Supermarket
•    Lucky Premium
•    Lucky Express
•    The Guardian
(ទីតាំង និងសាខាដែលជូលរួមកម្មវិធីពិសេសនេះ មានរាយបញ្ជីដូចនៅតារាងខាងក្រោម)

លក្ខខណ្ឌផ្សេងៗសម្រាប់ការប្រើប្រាស់ប័ណ្ណសាច់ប្រាក់ ១ដុល្លារអាមេរិកនៅពេលទិញទំនិញលើកក្រោយ
•    ប័ណ្ណសាច់ប្រាក់នេះអាចត្រូវបានប្រើសម្រាប់ការទិញទំនិញបន្ទាប់ដោយទូទាត់ជាមួយប័ណ្ណវីសាតាមរយៈបច្ចេកវិទ្យា contactless តែប៉ុណ្ណោះ នៅផ្សារទំនើប Lucky Supermarket, Lucky Premium, Lucky Express និង The Guardian
•    ប័ណ្ណសាច់ប្រាក់នេះអាចប្រើបានរហូតដល់ ២សន្លឹកក្នុងមួយលើក
•    ប័ណ្ណសាច់ប្រាក់នេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
•    ប័ណ្ណសាច់ប្រាក់នេះមិនអាចប្ដូរយកជាសាច់ប្រាក់បានទេ
•    ក្រុមហ៊ុន DFI Lucky Private Limited នឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតប័ណ្ណសាច់ប្រាក់ និងមិនចេញសន្លឹកប័ណ្ណថ្មីឱ្យឡើយ
•    ក្រុមហ៊ុន Visa និងក្រុមហ៊ុន DFI Lucky Private Limited សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន

Makes Your Life Better