សេវាផ្ទេរប្រាក់Visa Direct

ងាយស្រួល សុវត្ថិភាព រហ័ស 

អតិថិជនដែលប្រើប្រាស់ សេវាម៉ូបាល់ប៊ែងឃីង និង សេវាអាយប៊ែងឃីង អាចរីករាយនឹងបទពិសោធន៍ថ្មីជាមួយសេវាផ្ទេរប្រាក់ភ្លាមៗ ទៅកាន់សមាជិកគ្រួសារ និងមិត្តភកិ្កដោយមិនចាំបាច់រង់ចាំយូរ និងទឹកប្រាក់ដែលបានផ្ញើត្រូវបានដាក់បញ្ជូលក្នុងគណនីប័ណ្ណវីសា របស់អ្នកទទួលភ្លាមៗ។ 

សេវាផ្ទេរប្រាក់ Visa Direct គឺជាសេវាផ្ទេរប្រាក់បែបឌីជីថល ដែលធនាគារស្ថាបនា សហការជាមួយក្រុមហ៊ុន Visa ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស។

ស្វែងយល់ពីសេវាផ្ទេរប្រាក់ដ៏សាមញ្ញ

ការផ្ទេរប្រាក់ក្នុងស្រុក និងឆ្លងប្រទេស
អតិថិជនអាចផ្ទេរប្រាក់ក្នុងស្រុកនិងឆ្លងប្រទេសទៅកាន់ប័ណ្ណ Visa ដែលចេញដោយធនាគារផ្សេងៗក្នុងប្រទេសកម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ប៊្រុយណេ និងវៀតណាម។
លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

  • ងាយស្រួល: ប្រើប្រាស់សេវាម៉ូបាល់ប៊ែងឃីង ឬសេវាអាយប៊ែងឃីង គ្រប់ពេលវេលាជារៀងរាល់ថ្ងៃ។
  • ភាពសាមញ: ដើម្បីធ្វើការផ្ទេរប្រាក់ លោកអ្នកគ្រាន់តែមានឈ្មោះ និងលេខប័ណ្ណវីសារបស់អ្នកទទួល។
  • រហ័ស និងមានប្រសិទ្ធភាព: ទទួលបានប្រាក់ភ្លាមៗ ឬត្រឹមតែ ៣០នាទីបន្ទាប់ពីប្រតិបត្តិការផ្ញើ។
  • សុវត្ថិភាពខ្ពស់:  រាល់ការផ្ទេរប្រាក់របស់លោកអ្នកនឹងត្រូវបានការពារដោយប្រព័ន្ធវីសា។
  • តម្លៃសមរម្យ: កម្រៃសេវាទាបក្នុងមួយប្រតិបតិ្តការបើប្រៀបជាមួយសេវាកម្មផ្ទេរប្រាក់អន្តរជាតិផ្សេងទៀត។

ផ្ទេរប្រាក់តាមរយៈ

សេវាម៉ូបាល់ប៊ែងឃីង និង សេវាអាយប៊ែងឃីង

ប័ណ្ណវីសាគ្រប់ប្រភេទដែលមានសិទ្ធទទួលបាន

  • ប័ណ្ណឥណពន្ធ
  • ប័ណ្ណឥណទាន
  • ប័ណ្ណបង់ប្រាក់មុន

កម្រៃ និងសេវា 

ប្រភេទនៃការផ្ទេរ

ទឹកប្រាក់ (ដុល្លារអាមេរិក )

កម្រៃ (ដុល្លារអាមេរិក)

ក្នុងប្រទេស

០,០១ ដុល្លារអាមេរិក - ៥០០ ដុល្លារអាមេរិក

០,៥0 ដុល្លារអាមេរិក

៥០០,០១ ដុល្លារអាមេរិក - ១.០០០ ដុល្លារអាមេរិក

០,៧៥ ដុល្លារអាមេរិក

១.០០០,០១ ដុល្លារអាមេរិក - ២.៥០០ ដុល្លារអាមេរិក

១ ដុល្លារអាមេរិក

ក្រៅប្រទេស

០,០១ ដុល្លារអាមេរិក - ៥០០ ដុល្លារអាមេរិក

៣ ដុល្លារអាមេរិក

៥០០,០១ ដុល្លារអាមេរិក - ១.០០០ ដុល្លារអាមេរិក

៤ ដុល្លារអាមេរិក

១.០០០,០១ ដុល្លារអាមេរិក - ២.៥០០ ដុល្លារអាមេរិក

៥ ដុល្លារអាមេរិក

ចំនួនទឹកប្រាក់ និងកំណត់នៃប្រតិបត្តិការ

ប្រភេទនៃការផ្ទេរ

ចំនួនប្រតិបត្តិការប្រចាំថ្ងៃ

ចំនួនកំណត់ក្នុងមួយប្រតិបត្តិការ

ក្នុងប្រទេស

 
  • ១ថ្ងៃ: ១៥០ ប្រតិបត្តិការ ឬ ២០.០០០ ដុល្លារអាមេរិក
  • ៧ថ្ងៃ: ២៥០ ប្រតិបត្តិការ ឬ៥០.០០០ ដុល្លារអាមេរិក
  • ៣០ថ្ងៃ: ៧៥០ ប្រតិបត្តិការ ឬ១០០.០០០ ដុល្លារអាមេរិក
 

រហូតដល់២.៥០០ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ

ក្រៅប្រទេស

 
  • ១ថ្ងៃ: ៣០ ប្រតិបត្តិការ ឬ ១០.០០០ ដុល្លារអាមេរិក
  • ៧ថ្ងៃ: ៥០ ប្រតិបត្តិការ ឬ ២៥.០០០ ដុល្លារអាមេរិក
  • ៣០ថ្ងៃ: ១៥០ ប្រតិបត្តិការ ឬ ៥០.០០០ ដុល្លារអាមេរិក

 

 

Makes Your Life Better