ប័ណ្ណឥណទានវីសា
ប័ណ្ណឥណទានវីសាធនាគារ ស្ថាបនា បំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើបជាមួយនឹងប្រព័ន្ធឈីបដែលផ្តល់ជូននូវភាពងាយស្រួលរហ័សនិងប្រកបដោយសុវត្ថិភាព។ ការទូទាត់បានយ៉ាងងាយស្រួលស្របតាមបែបបទជីវិតនាសម័យទំនើបបច្ចុប្បន្ន។ លោកអ្នកអាចទទួលភាពរីករាយជាមួយនឹងការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនរួមមានកម្មវិធីបញ្ចុះតម្លៃពិសេស និងការប្រមូលសិនដ៏អស្ចារ្យនៅទូទាំងពិភពលោកពីធនាគារ ស្ថាបនា និង ក្រុមហ៊ុន VISA។ ដូចនេះ យើងខ្ញុំសូមណែនាំ និងគោរពអញ្ជើញលោកអ្នកមករីករាយជាមួយនឹងបទពិសោធន៍ដ៏ពិសេសជាមួយនឹងឯកសិទ្ធផ្តាច់មុខដ៏អស្ចារ្យដែលផ្តល់ជូនតាមរយៈប័ណ្ណឥណទានវីសារបស់ធនាគារ ស្ថាបនា។
លក្ខណះពិសេស និង អត្ថប្រយោជន៍
- អាចទូទាត់ថ្លៃទំនិញបានតាមរយះម៉ាស៊ីន POS និងអនឡាន គ្រប់កន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
- អាចដកប្រាក់តាមរយះម៉ាស៊ីនអេធីអឹម គ្រប់កន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
- រីករាយជាមួយកម្មវិធីបញ្ចុះតម្លៃជាច្រើនពីដៃគូររបស់ធនាគារ ស្ថាបនា នៅកម្ពុជា និងដៃគូររបស់ VISA នៅទូទាំងពិភពលោក
- ទទួលបានសារជូនដំណឹងរាល់ពេលមានប្រតិបត្តិការលើប័ណ្ណ
- អាចពិនិត្យមើលសមតុល្យរបស់ប័ណ្ណ និងការទូទាត់វិកយបត្រ តាមរយះ Sathapana Mobile
- អនុញ្ញាតអោយមានការស្នើសុំប័ណ្ណឥណទានវីសារងសម្រាប់សមាជិកគ្រួសាររហូតដល់ ៥ នាក់
- ផ្តល់ជូនសេវាកម្មអតិថិជន ២៤/៧
ជាមួយប័ណ្ណឥណទានវីសា ហ្គោល របស់ធនាគារ ស្ថាបនា ការធ្វើដំណើររបស់លោកអ្នកគ្រប់ទីកន្លែង ជុំវិញពិភពលោកត្រូវបានធានារ៉ាប់រងនូវលើការទទួលខុសត្រូវផ្ទាល់ខ្លួនពីដៃគូ “Forte Insurance” រហូតដល់ ៥០០.០០០ ដុល្លារអាមេរិក។
ដើម្បីទទួលបានសេវានេះ៖ លោកអ្នកត្រូវប្រើប្រាស់ប័ណ្ណវីសា ហ្គោល របស់ធនាគារ ស្ថាបនា ដើម្បីចំណាយលើការធ្វើដំណើរទាំងស្រុង។ សេវាធនារ៉ាប់រងនេះមានសុពលភាពចំពោះម្ចាស់ប័ណ្ណរួមទាំងប្តី/ប្រពន្ធ និងកូនដែលរួមដំណើរជាមួយម្ចាស់ប័ណ្ណចំនួនច្រើនបំផុត៤នាក់។ ការធ្វើដំណើរដែលត្រូវបានធានា ត្រូវតែចាកចេញអំពីប្រទេសដែលលោកអ្នករស់នៅ។
កំណត់ចំណាំ៖ ព័ត៌មានលើការធានារ៉ាប់រងនេះជាផ្នែកនៃល័ក្ខខ័ណ្ឌនៃប័ណ្ណធានារ៉ាប់រងដែលមាននៅក្នុងគោលការណ៍ធានារ៉ាប់រង។ គោលការណ៍ធានារ៉ាប់រងទាំងស្រុងមាននៅក្នុងកម្មវិធីធនាគារចល័តរបស់ ស្ថាបនា (Sathapana Mobile) និងត្រូវបានផ្ញើតាមអ៊ីមែលទៅម្ចាស់ប័ណ្ណនីមួយៗ។
សូមយោងលើល័ក្ខខ័ណ្ឌទាំងស្រុងរបស់ប័ណ្ណធានារ៉ាប់រងដែល បង្ហាញអំពីកំរិតធានា ល័ក្ខខ័ណ្ឌមិនធានា ការលុបចោលការធានា និងល័ក្ខខ័ណ្ឌផេ្សងៗ។
សម្រាប់ព័ត៌មានស្តីពីការធានារ៉ាប់រងនេះសូមទាក់ទង (ប្រូវីតា / Provita) តាមរយៈទូរស័ព្ទ៖ +៨៥៥ (០) ២៣ ២១២ ១៧៩ ឬអ៊ីមែល៖ info@ provitainsbroker. com
- ការផ្តល់ជូននូវឯកសិទ្ធិផ្តាច់មុខសម្រាប់សមាជិកវីសាផ្លាទីនៀមរបស់ធនាគារស្ថាបនា
- សិទិ្ធប្រើប្រាស់សាលរងចាំពិសេសនៅព្រលានយន្តហោះទូទាំងពិភពលោក
- ទទួលបានការធានារ៉ាប់រងពេលធ្វើដំណើរជុំវិញពិភពលោក
- ទទួលបានសារជូនដំណឹងតាមរយះSMSនៅលើប្រតិបត្តិការនីមួយៗ
- ផ្តល់ជូននូវរបាយការណ៏គណនីនិងការចំណាយផ្សេងៗរបស់លោកអ្នកលើស្ថាបនាMobile
- ផ្តល់ជូនប័ណ្ណរងបន្ថែមរហូតដល់ចំនួន៥ សម្រាប់សមាជិកគ្រួសារ
- ផ្តល់ជូនសេវាប្រឹក្សាយោបល់២៤ម៉ោង
ជាមួយប័ណ្ណឥណទានវីសា ផ្លាកទីនៀម របស់ធនាគារ ស្ថាបនា ការធ្វើដំណើររបស់លោកអ្នកគ្រប់ទីកន្លែង ជុំវិញពិភពលោកត្រូវបានធានារ៉ាប់រងនូវលើការទទួលខុសត្រូវផ្ទាល់ខ្លួនពីដៃគូ “Forte Insurance” រហូតដល់ ១លានដុល្លារអាមេរិក។
ដើម្បីទទួលបានសេវានេះ៖ លោកអ្នកត្រូវប្រើប្រាស់ប័ណ្ណវីសា ផ្លាកទីនៀម របស់ធនាគារ ស្ថាបនា ដើម្បីចំណាយលើការធ្វើដំណើរទាំងស្រុង។ សេវាធនារ៉ាប់រងនេះមានសុពលភាពចំពោះម្ចាស់ប័ណ្ណរួមទាំងប្តី/ប្រពន្ធ និងកូនដែលរួមដំណើរជាមួយម្ចាស់ប័ណ្ណចំនួនច្រើនបំផុត៤នាក់។ ការធ្វើដំណើរដែលត្រូវបានធានា ត្រូវតែចាកចេញអំពីប្រទេសដែលលោកអ្នករស់នៅ។
កំណត់ចំណាំ៖ ព័ត៌មានលើការធានារ៉ាប់រងនេះជាផ្នែកនៃល័ក្ខខ័ណ្ឌនៃប័ណ្ណធានារ៉ាប់រងដែលមាននៅក្នុងគោលការណ៍ធានារ៉ាប់រង ។ គោលការណ៍ធានារ៉ាប់រងទាំងស្រុងមាននៅក្នុងកម្មវិធីធនាគារចល័តរបស់ ស្ថាបនា និងត្រូវបានផ្ញើតាមអ៊ីម៉ែលទៅម្ចាស់ប័ណ្ណនីមួយៗ។
សូមយោងលើល័ក្ខខ័ណ្ឌទាំងស្រុងរបស់ប័ណ្ណធានារ៉ាប់រងដែល បង្ហាញអំពីកំរិតធានា ល័ក្ខខ័ណ្ឌមិនធានា ការលុបចោលការធានា និងល័ក្ខខ័ណ្ឌផេ្សងៗ។
សម្រាប់ព័ត៌មានស្តីពីការធានារ៉ាប់រងនេះសូមទាក់ទង (ប្រូវីតា / Provita) តាមរយៈទូរស័ព្ទ៖ +៨៥៥ (០) ២៣ ២១២ ១៧៩ ឬអ៊ីម៉ែល៖ info@។ provitainsbroker. com
កម្រៃសេវាប័ណ្ណ
កម្រៃ | ប្រភេទ | ប្រភេទប័ណ្ណ | |||
---|---|---|---|---|---|
ប័ណ្ណឥណពន្ធវីសា | ប័ណ្ណឥណទានវីសា CLASSIC | ប័ណ្ណឥណទានវីសា GOLD | ប័ណ្ណឥណទានវីសា PLATINUM | ||
ថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណគោល | ប្រចាំឆ្នាំ | ៥ ដុល្លារអាមេរិក | ១២ ដុល្លារអាមេរិក | ៥០ ដុល្លារអាមេរិក | ២៥០ ដុល្លារអាមេរិក |
ថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណរង | ប្រចាំឆ្នាំ | - | ៦ ដុល្លារអាមេរិក | ២៥ ដុល្លារអាមេរិក | ១០០ ដុល្លារអាមេរិក |
បាត់ប័ណ្ណ ឬស្នើសុំប័ណ្ណថ្មី | ស្នើសុំមួយដង | ៥ ដុល្លារអាមេរិក | ១០ ដុល្លារអាមេរិក | ១៥ ដុល្លារអាមេរិក | ឥតគិតថ្លៃ |
សេវាស្នើសុំ PIN ថ្មី | សំណើរ ចាប់ពីលើទី៤ | ៣ ដុល្លារអាមេរិក | ៥ ដុល្លារអាមេរិក | ឥតគិតថ្លៃ | |
ពិនិត្យសមត្យនៅធនាគារផ្សេង | ស្នើសុំមួយដង |
០.៥០ ដុល្លារអាមេរិក
| ឥតគិតថ្លៃ | ||
ទំហំឥណទាន | ប័ណ្ណ | - | រហូតដល់ ៥.០០០ដុល្លារអាមេរិក | រហូតដល់១០.០០០ដុល្លារអាមេរិក | ចាប់ពី១០.០០០ដុល្លារអាមេរិក |
កំរិតសាច់ប្រាក់ដកបាន | ប័ណ្ណ | - | ៨០% នៃកំរិតឥណទានដែលផ្តល់ជូន | ||
អត្រាការប្រាក់ – ទំនិញ | ប្រចាំខែ | - | ១.៥០% | ||
អត្រាការប្រាក់ | ប្រចាំខែ | - | ២% | ||
ការទូទាត់អប្បរមា | ប្រចាំខែ | - | ១០% នៃសមតុល្យឥណទានដែលប្រើប្រាស់ | ||
សេវាការទូទាត់យឺត | មួយដង | - | ៥% នៃទឹកប្រាក់អប្បរមាដែលត្រូវទូទាត់ | ||
សេវាដកសាច់ប្រាក់ (ATM/POS របស់ធនាគា ស្ថាបនា ) | មួយប្រតិបត្តិការ | ឥតគិតថ្លៃ | ២% អប្បារមា ៥ ដុល្លារអាមេរិក | ||
សេវាដកសាច់ប្រាក់ (ATM/POS របស់ធនាគារផ្សេងៗ) | មួយប្រតិបត្តិការ | ៥ ដុល្លារ | ២% អប្បារមា ៥ ដុល្លារអាមេរិក | ||
សេវាស្នើសុំថតចម្លងវិកយបត្រ | ស្នើសុំមួយដង | ១០ ដុល្លារអាមេរិក | |||
សេវាប្រតិបត្តិការពេលទិញទំនិញ ឬ ដកប្រាក់ខុសពីប្រាក់ដុល្លារអាមេរិក | មួយប្រតិបត្តិការ | ២.៥០% | |||
សុពលភាពប័ណ្ណ | ប័ណ្ណ | ៥ ឆ្នាំ | |||
សេវាផ្ញើរសារតាមទូរស័ព្ទដៃ | ស្នើសុំមួយដង | ឥតគិតថ្លៃ | |||
សេវាអេឡិចត្រូនិច (Email) | ស្នើសុំមួយដង | - | ឥតគិតថ្លៃ | ||
សេវាចេញថ្លៃវិកយបត្រ | ស្នើសុំមួយដង | - | ឥតគិតថ្លៃ | ||
បញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទដៃ | ស្នើសុំមួយដង | ឥតគិតថ្លៃ | - | ||
ផ្ទេរប្រាក់រវាងអ្នកដែលមិនមានគណនី | មួយប្រតិបត្តិ | ឥតគិតថ្លៃ | - | ||
ដកប្រាក់ (ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម) | មួយប្រតិបត្តិ | ឥតគិតថ្លៃ | - | ||
ផ្ទេរពីគណនីទៅសាច់ប្រាក់ | មួយប្រតិបត្តិ | ១ ដុល្លារអាមេរិក | - | ||
ប្រភេទសេវាកម្មដែលអាចធ្វើបាន | - | ទិញទំនិញតាមហាង / ទិញទំនិញតាមអនឡាញ / ដកសាច់ប្រាក់ | |||
ប្រភេទនៃការទូទាត់ | - | តាមបញ្ជាបេឡា-សាច់ប្រាក់/មូលប្បទានបត្រ/កាត់ចេញ | |||
- | ស្ថាបនា POS | ||||
- | ស្ថាបនា Mobile និង iBanking |
ឯកសារតម្រូវ
១. ឯកសារបញ្ជាក់អត្តសញ្ញាណ
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ
- រូបថត 4*6 (២ សន្លឹក)
២. ឯកសារបញ្ជាក់ប្រាក់ចំណូល
ក. បុគ្កលិក
- លិខិតការងារ ( ឈ្មោះ ប្រាក់បៀវត្សរ៍ និងមុខតំណែង រយះពេលនៃការបម្រើការងារ)
- របាយការណ៍ធនាគារ (៣ ខែចុងក្រោយ)
- ប័ណ្ណប្រាក់បៀវត្សរ៍ (៣ ខែចុងក្រោយ)
- ឯកសារបន្ថែមប្រសិនបើចាំបាច់
ខ. អាជីវករ
- របាយការណ៍ប្រាក់ចំណូល (យ៉ាងតិច ១ឆ្នាំ) ឬ របាយការណ៍ធនាគារ (យ៉ាងតិច ៦ខែ)
- កិច្ចសន្យាជួលផ្ទះ
- អាជ្ញាប័ណ្ណអាជីវកម្ម ឬ ប័ណ្ណប៉ាតង់
- ឯកសារបន្ថែមប្រសិនបើចាំបាច់
៣.ឯកសារធនាគារ
- លិខិតយល់ព្រមទទួលយកប័ណ្ណឥណទាន
- បញ្ចាក់ពីការទទួលយកប័ណ្ណឥណទានវីសា ស្ថាបនា
របៀបស្នើសុំ
សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេដើម្បីជួបជាមួយនឹងបុគ្គលិកជំនាញរបស់យើងខ្ញុំ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនងអតិថិជន២៤ម៉ោងតាមរយៈ +855 (0) 23/81 999 010 | customercare@ ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច sathapana.com. khទីនេះ ។
បំពេញសំណុំបែបបទដាក់ពាក្យស្នើសុំ និងផ្តល់ឯកសារដែលតម្រូវផ្សេងៗ។ សូមចុច ទីនេះ ដើម្បីបំពេញទម្រង់ស្នើសុំតាមអនឡាញរបស់យើងខ្ញុំ។ បន្ទាប់មក សហការីរបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈពេលដ៏ឆាប់រហ័ស។