ប័ណ្ណនិម្មិត ស្ថាបនា

 

 

ប័ណ្ណនិម្មិតវីសា ស្ថាបនា គឺ​ជា​ប័ណ្ណ​ប្រភេទ ប័ណ្ណវីសា​ឥណពន្ធ​មាន​លក្ខណៈ​ជា​រូបភាព​លើ​អេក្រង់​ទូរស័ព្ទ​ដែល​អាច​បង្កើត​បាន​ភ្លាមៗ។ ប័ណ្ណ​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ប័ណ្ណវីសា​ទូទៅ និង​អាច​ប្រើ​ប្រាស់​បាន​ដូច​ប័ណ្ណ​ផ្លាស្ទិក​ដែរ គ្រាន់​តែ​គ្មាន​រូបរាង​មិន​អាច​កាន់ ឬ​ប៉ះ​បាន​តែ​ប៉ុណ្ណោះ។ លោក​អ្នក​អាច​ធ្វើ​ការ​ទូទាត់ និង​បញ្ជា​ទិញ​ទំនិញតាមអនឡាញ ដែល​​ផ្តល់​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​បំផុត។

លក្ខណៈពិសេស និង អត្ថប្រយោជន៍

  • មិនមានសេវាប្រចាំឆ្នាំ និងឥតគិតថ្លៃសេវាចេញប័ណ្ណ
  • បង្កើតបានភ្លាមៗ មានលក្ខណៈជារូបភាពលើអេក្រង់ទូរស័ព្ទ
  • មានសុវត្ថិភាពខ្ពស់ក្នុងការទូរទាត់លើអនឡាញ
  • លោកអ្នកអាចបង្ខាំង ឬ ដាក់ដំណើរការប័ណ្ណគ្រប់ពេលវេលា
  • ទទួលបានសារជូនដំណឹងរាល់ប្រតិបត្តិការលើប័ណ្ណ
  • ប្រតិបត្តិការសង្ខេបនៅលើកម្មវិធី Sathapana Mobile

តើប័ណ្ណនិម្មិតដំណើរការយ៉ាងណា?

បន្ទាប់​ពី​ការ​ស្នើ​សុំ​បង្កើត​ប័ណ្ណនិម្មិត យើង​នឹង​បង្កើត​លេខ​កូដ និង​ព័ត៌មាន​របស់​​ប័ណ្ណនិម្មិត ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​បញ្ជារ​ទិញ ឬ ទូទាត់​តាម​អនឡាញ ដោយ​មិន​ចាំ​បាច់​បង្ហាញ​ព័ត៌មាន​គណនី ឬព័ត៌មាន​លម្អិត​របស់​កាត​ឡើយ។អ្នក​គ្រាន់​តែ​កំណត់​ចំនួន​បញ្ជា​ទិញ​ប្រចាំ​ថ្ងៃ​របស់​អ្នក ជា​ការ​ស្រេច។

របៀបបង្កើតប័ណ្ណនិម្មិតតាមកម្មវិធី Sathapana Mobile

១.    ចូលទៅកាន់ “Sathapana Mobile”
២.     ជ្រើសរើសមីនុយ “ប័ណ្ណ”
៣.    ជ្រើសរើស “បង្កើតប័ណ្ណឥណពន្ធនិម្មិត”
៤.    ជ្រើសរើស គណនី សម្រាប់ភ្ជាប់ទៅជាមួយប័ណ្ណវីសានិម្មិត
៥.    អាន និង យល់ព្រមតាមលក្ខខណ្ឌ
៦.    បំពេញលេខសំងាត់
៧.    កំណត់ចំនួនទឹកប្រាក់លើប័ណ្ណនិម្មិត

លក្ខខណ្ឌ និងកម្រៃសេវា

រូបិយប័ណ្ណ    

ដុល្លារ អាមេរិក

ប្រភេទគណនី

ជារូបិយប័ណ្ណដុល្លារអាមេរិក ជារូបិយប័ណ្ណរៀល រូបិយប័ណ្ណថៃបាត ជា​រូបិយ​ប័ណ្ណ​យ៉េន

ប្រភេទប័ណ្ណ

វីសា

សេវាចេញប័ណ្ណ

ឥតគិតថ្លៃ

ចំនួនប័ណ្ណស្នើសុំ

៥ប័ណ្ណក្នុងមួយគណនី ក្នុងកម្មវិធីទូរស័ព្ទចល័តរបស់ស្ថាបនា

ប័ណ្ណបន្ថែម

មិនមាន

ទំហំសាច់ប្រាក់ប្រើប្រាស់ច្រចាំថ្ងែ

រហូតដល់ ៥,០០០ ដុល្លារ

សុពលភាព​ប័ណ្ណនិម្មិត

១ឆ្នាំ

ថ្លៃសេវាប្រចាំឆ្នាំ

លើកលែងកម្រៃសេវា

អត្រាការប្រាក់

មិនមាន

 

គន្លឹះសំខាន់

ខាង​​​ក្រោម​​​នេះ​​ជា​​ចំណុច​​សំខាន់ៗ​​មួយ​​ចំនួន​​ដែល​​ជួយ​​ការ​​ពារ​​អ្នក​រាល់​​ពេល​​ធ្វើ​​ការ​​ទូ​ទាត់​​តាម​អ៊ីន​ធឺ​ណិត៖

  • ត្រូវ​​ប្រាកដ​​ដោយ​​ខ្លួន​អ្នក​​ថា​​អ្នក​​បាន​​ស្គាល់​​អ្នក​​ជួញ​​ដូរ​​តាម​​អ៊ីនធឺណិត ហើយ​បាន​ដឹង​ពី​កេរ្តិ៍​ឈ្មោះ​របស់​គេ​ថា​ល្អ​ត្រឹម​ត្រូវ​មុន​ពេល​បើក​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​កាត​របស់​អ្នក។ ដើម្បី​ការ​ពារ​ប្រាក់​របស់​អ្នក​យើង​សូម​ណែ​នាំ​ឲ្យ​អ្នក​ទិញ​តែ​ទំនិញ​ពី​ហាង​ល្បីៗ​មាន​ប្រភព​និង​ពី​ពាណិជ្ជករ​ដែល​គួរ​ទុក​ចិត្ត​បាន​ប៉ុណ្ណោះ។
  • មុន​ពេល​ដែល​បញ្ចូល​ព័ត៌មាន​លម្អិត​អំពី​កាត​របស់​អ្នក​នៅ​លើ​អ៊ីន​ធឺណិត  អ្នក​ត្រូវ​ប្រាកដថា​អាសយដ្ឋាន​គេហទំព័រ​ចាប់​ផ្តើម​ដោយ (https://) មាន​ន័យ​ថា​រាល់​ព័ត៌មាន​ដែល​បាន​បញ្ចូល​ត្រូវ​បាន​ការ​ពារ​ដោយ​លេខ​កូដ​បិទ​និង​មិន​អាច​ថត​ទុក​ដោយ​ជន​ខិល​ខូច។
  • សូម​កុំ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​អ៊ីម៉ែល​ណា​ដែល​សុំ​ឲ្យ​អ្នក​បញ្ជាក់​ព័ត៌មាន​កាត​របស់​អ្នក​ឬ​ឈ្មោះ​ប្រើ​ប្រាស់ និង​លេខ​សម្ងាត់​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ប្រើ​សេវា​ណា​មួយ​តាម​អនឡាញ។
  • យើង​សូម​ណែនាំ​ឲ្យ​អ្នក​ទិញ​ទំនិញ​នៅ​តាម​ហាង​ណា​ដែល​គេហទំព័រ​របស់​ហាង​មាន​ស្លាក​សញ្ញា “Secure Code និង 3D-Secure“ ដែល​ចេញ​ដោយ​វីសា។ ទាំង​នេះ​ជា​ប្រព័ន្ធ​ទំនើប​ចុង​ក្រោយ​បំផុត​ដែល​ជួយ​ការពារ​សុវត្ថិភាព​រាល់​ពេល​ផ្ទេរ​ទិន្នន័យ និង​ទូទាត់​នៅ​តាម​អ៊ីនធឺណិត។ 

សូម​ចង​ចាំ​ថា​ធនាគារ ស្ថាបនា មិនដែល ហើយនឹងមិនធ្វើការស្នើសុំ លេខ និង ព័ត៌មានពេញលេញអំពីកាត ឬលេខកូដសម្ងាត់របស់អ្នកឡើយ។