គណនីសន្សំឆ្លាតវៃ
គណនីសន្សំឆ្លាតវៃ គឺជាគណនីសន្សំដែលអនុញ្ញាតឱ្យអតិថិជនរីករាយនឹងទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈការដាក់ប្រាក់ជាប្រចាំ មានភាពងាយស្រួល និងអាចបត់បែនបានសម្រាប់តម្រូវការផ្ទាល់ខ្លួន។ លើសពីនេះគណនីសន្សំឆ្លាតវៃ ងាយក្នុងការគ្រប់គ្រងសាច់ប្រាក់ ដែលអាចប្រើប្រាស់ជាគណនីសម្រាប់ផែនការហិរញ្ញវត្ថុរយៈពេលវែង ជាមួយនិងការទូទាត់អត្រាការប្រាក់ប្រចាំត្រីមាស។
លក្ខណៈពិសេស
ប្រភេទរូបិយប័ណ្ណ | ដុល្លារអាមេរិក | ប្រាក់រៀល | |
---|---|---|---|
សមតុល្យអប្បបរមា | ១០០ | ៤០០.០០០ | |
ការដាក់ប្រាក់អប្បបរមាប្រចាំខែ | ៥០ | ២០០.០០០ | |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)
| ២% | ២,៥០% | |
ការបិទគណនីមុនកាលកំណត់ | ១០ | ៤០.០០០ | |
កម្រៃសេវាលើភាពអសកម្ម
| ៥ | ២០.០០០ | |
សៀវភៅកំណត់ត្រាគណនី | ២ | ៨.០០០ | |
ដកប្រាក់/កម្រៃសេវាដកប្រាក់ | ដក ២ ដងក្នុងមួយខែដោយមិនកំណត់ទំហំទឹកប្រាក់នៅគ្រប់បណ្តាញនៃធនាគារ ស្ថាបនា ។ | ||
រាល់ការប្រើប្រាស់ផ្នែកហិរញ្ញវត្ថុលើសពី ២ ដងក្នុងមួយខែ ថ្លៃសេវានឹងត្រូវអនុវត្តសម្រាប់ ១០ ដុល្លារអាមេរិក ឬ ៤០០.០០០ រៀល ក្នុងមួយប្រតិបត្តិការ។ | |||
ការទទួលបានសេវាកម្មធនាគារឌីជីថល | ប្រតិបត្តិការយ៉ាងងាយស្រួលតាមរយះ Mobile Banking និង i-Banking។ | ||
ការបើកគណនី | អាចបើកគណនីនៅតាមបញ្ជររបស់ធនាគារ ឬ តាម Mobile Banking និង i-Banking។ | ||
សេវាបញ្ជាអចិន្រៃ្តយ៍ | មិនមានការគិតថ្លៃសេវាទៅលើពាក្យស្នើសុំប្រើប្រាស់ពាក្យស្នើសុំប្រើប្រាស់សេវាកំណត់អចិន្ត្រៃយ៍ (SI) និងថ្លៃប្រតិបត្តិការ។ | ||
*ពាក្យស្នើសុំប្រើប្រាស់សេវាកំណត់អចិន្ត្រៃយ៍ (SI) ត្រូវបានអោយភ្ជាប់សម្រាប់ផ្ទេរប្រាក់សន្សំប្រចាំខែដោយស្វ័យប្រវត្តិ។ | |||
ពន្ធកាត់ទុក | ៤% សម្រាប់និវាសនជន | ||
១៤% សម្រាប់អនិវាសនជន |
បញ្ជាក់៖ *អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារដោយមិនត្រូវបានផ្តល់ព័ត៍មានជាមុនដល់អតិថិជន។
អត្ថប្រយោជន៍
• អត្រាការប្រាក់កើនខ្ពស់ជាប្រចាំថ្ងៃ
• សមស្របជាមួយផែនការសន្សំរយៈពេលវែង
• អ្នកអាចចុះឈ្មោះបើកគណនីនៅលើប្រពន្ធ័ឌីជីថល i-Banking និង Mobile Banking
លក្ខខណ្ឌ
រូបវន្តបុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ (និវាសនជន និង អនិវាសជន)
• ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណដែលមានសុពលភាព ឬ
- លិខិតឆ្លងដែនដែលមានសុពលភាព ឬ ឯកសារផ្សេងទៀត (ករណីចាំបាច់)
• បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា
• មិនអនុវត្តសម្រាប់អតិថិជនសាជីវកម្ម
របៀបបើកគណនី
- សូមមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុតឬទូរស័ព្ទមកយើងខ្ញុំតាមរយៈលេខ ០២៣/០៨១ ៩៩៩ ០១០។
- សម្រាប់អាស័យដ្ធានសាខារបស់យើងសូមចូលទៅកាន់គេហទំព័រ www.sathapana.com.kh
- ឬបំពេញសំណុំបែបបទសំណួរតាមអិនធើណេតដែលមាននៅក្នុងគេហទំព័រយើងខ្ញុំ