គន្លឹះសុវត្ថិភាព

ការរក្សាព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកអោយមានសុវត្ថិភាពគឺជា អាទិភាពរបស់យើងខ្ញុំ ក៏ប៉ុន្តែយើងខ្ញុំក៏មានវិធានការផ្សេងៗ ដែលលោកអ្នកអាចធ្វើបាន ដើម្បីរក្សាសុវត្ថិភាពហិរញ្ញវត្ថុរបស់លោកអ្នកតាម Online និងបង្ការសកម្មភាពក្លែងបន្លំ ។ សូមអានគន្លឹះនៃធនាគាររបស់យើងដូចខាងក្រោម៖

ដើម្បីបង្ការការក្លែងបន្លំ 

 • សូមជៀសវាងការធ្វើសេវាធនាគារតាមonlineជាមួយនឹង WIFIសាធារណៈ
 • ចាកចេញពី iBanking ភ្លាមៗ បន្ទាប់ពីលោកអ្នកបញ្ចប់ប្រតិបត្តិការ
 • សូមកុំធ្វើការផ្ទេរប្រាក់ទៅកាន់ប្រភពគួរឱ្យសង្ស័យ
 • សូមកុំចែករំលែកលេខគណនី ឬលេខសម្ងាត់របស់អ្នក
 • សូមកុំអោយកុំព្យូទ័ររបស់លោកអ្នកប្រើប្រាស់ជាសាធារណៈ
 • កុំឆ្លើយតបសារអេឡិចត្រូនិកណាដែលគួរអោយសង្ស័យ ដែរស្នើរសុំពត៌មានផ្ទាល់ខ្លួនឬហិរញ្ញវត្ថុរបស់លោកអ្នក
 • សូមទំនាក់ទំនងមកធនាគារភ្លាមៗប្រសិនបើមានប្រតិបត្តិការដែលមិនបានអនុញ្ញាតិពីលោកអ្នក

ដើម្បីរីករាយជាមួយសេវាធនាគារតាមប្រព័ន្ធ iBanking ប្រកបដោយសុវត្ថិភាព

១. រក្សាលេខសម្ងាត់របស់អ្នកជាអាថ៌កំបាំង

លេខសម្ងាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើប្រតិបត្តិការលើ iBanking ហើយ ធនាគារ ស្ថាបនា នៅតែលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់មិនឱ្យចែករំលែកលេខសម្ងាត់ទៅកាន់នរណាម្នាក់ឡើយ។ បង្កើតលេខ សម្ងាត់ដែលរឹងមាំ ដែលតម្រូវពីធនាគារ ហើយទុកជាព័ត៌មានផ្ទាល់ខ្លួនតាមដែលអាចធ្វើទៅបាន។ លេខសម្ងាត់មិនគួររក្សាទុកនៅក្នុងឧបករណ៍ដែលមិនមានសុវត្ថិភាពហើយសូមរក្សាការផ្លាស់ប្តូរជាទៀងទាត់។

២. ប្រយ័ត្នចំពោះសាអេឡិចត្រូនិចណាដែលគួរឱ្យសង្ស័យ

សូមកុំឆ្លើយតបនឹងសារអេឡិចត្រូនិចណាដែលមិនច្បាស់លាស់ជាមួយនឹងការស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានហិរញ្ធវត្ថុរបស់លោកអ្នក។ សូមចាំថាធនាគារ ស្ថាបនា មិនដែលធ្វើការស្នើសុំព័ត៌មានផ្ទាល់ខ្លួនអតិថិជនតាមរយៈសារអេឡិចត្រូនិច ឬ ផ្ញើរសារនោះឡើយ។

៣. ព័ត៌មានផ្ទាល់ខ្លួនត្រូវបានបែកធ្លាយ

បើសិនជាលោកអ្នកគិតថាព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានហិរញ្ធវត្ថុរបស់លោកអ្នកត្រូវបានបែកធ្លាយ និងមានប្រតិបត្តិការណាមួយដែលមិនបានអនុញ្ញាតពីលោកអ្នក សូមធ្វើការទំនាក់ទំនងមកកាន់ធនាគារភ្លាមៗតាមរយៈលេខ +855 (0) 23/81 999 010 ។ សូមប្រាកដថាព័ត៌មានទំនាក់ទំនងដែលលោកអ្នកបានផ្តល់មកធនាគារគឺជាព័ត៌មានបច្ចុប្បន្នរបស់លោកអ្នក។ 

៤. តួនាទី និងទំនួលខុសត្រូវ

 • សូមអានព័ត៌មានលម្អិតនៃប្រតិបត្តិការនៅក្នុងសារបញ្ជាក់អោយបានច្បាស់លាស់។ ត្រូវប្រាកដថា សារដែលទទួលបានគឺត្រឹមត្រូវទៅតាមប្រតិបត្តិការដែលបានស្នើសុំ។ ឧទាហរណ៍ៈ សូមពិនិត្យមើលលេខគណនីរបស់លោកអ្នកឱ្យត្រឹមត្រូវ។
 • សូមត្រួតពិនិត្យការចូលប្រើប្រាស់ចុងក្រោយ និងប្រវត្តិប្រតិបត្តិការជាប្រចាំឱ្យបានទៀងទាត់ សម្រាប់ប្រតិបត្តិការណាដែលមិនប្រក្រតី សូមជូនដំណឹងដល់យើងខ្ញុំភ្លាមៗតាមលេខ+855 (0) 23/81 999 010 ។ បើសិនជាលោកអ្នកកត់សម្គាល់ឃើញប្រតិបត្តិការណាដែលមិនស្គាល់ប្រភពបានកើតឡើងក្នុងគណនីរបស់លោកអ្នក។
 • ធ្វើការត្រួតពិនិត្យកុំព្យូទ័ររបស់លោកអ្នកឱ្យបានទៀងទាត់ដោយប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ និង spyware។
 • សូមរក្សារព័ត៌មានផ្ទាល់ខ្លួនជាការសម្ងាត់ចំពោះគេហទំព័រណាដែលលោកអ្នកមិនច្បាស់លាស់។
 • ត្រូវប្រាកដថាលោកអ្នកអាន និងអនុវត្តតាមការណែនាំដោយប្រុងប្រយ័ត្នមុននឹងប្រើប្រាស់សារ OTP (One Time Password) របស់លោកអ្នក។