គន្លឹះសុវត្ថិភាពប័ណ្ណ
១. លេខសម្ងាត់៖ មិនត្រូវប្រាប់លេខសម្ងាត់របស់លោកអ្នកឱ្យអ្នកណាម្នាក់ឡើយ។មិនត្រូវសរសេរ លេខសម្ងាត់នៅលើកាតឬនៅកន្លែងផ្សេងទៀត។លោកអ្នកគួរតែចាំលេងនោះដោយផ្ទាល់។ ធនាគារលើកទឹកចិត្តលោកអ្នកអោយផ្លាស់ប្តូរលេខសំងាត់នេះជាប្រចាំក្នុងចន្លោះពេលណា មួយជាទៀងទាត់។
២. បន្ទះហត្ថលេខា៖ សូមចុះហត្ថលេខានៅលើកន្លែងចុះហត្ថលេខាដែលមានទីតាំងខាងក្រោយនៃ ប័ណ្ណនៅពេលដែលអ្នកទទួលប័ណ្ណជាលើលដំបូងហើយវានឹងធ្វើការកាពាប័ណ្ណរបស់អ្នកពីជនទីបី ដែលលួចប្រើប្រាស់។
៣. ករណីបាត់ប័ណ្ណ៖ លោកអ្នកត្រូវទាក់ទងមកកាន់សហការីផ្នែកសេវាអតិថិជនរបស់យើងខ្ញុំភ្លាមៗ ដែលរង់ចាំបម្រើលោកអ្នក២៤ម៉ោងក្នុងមួយថ្ងៃ៧ថ្ងៃក្នុងមួយសប្តាហ៍។ហើយជាសវាងការពន្យា ដោយផ្ញើរមែល ឬ សំបុត្រមកកាន់ធនាគារ។
៤. ការទិញទំនិញ៖ ករណីប្រើប្រាស់ប័ណ្ណដើម្បីទូទាត់ថ្លៃទំនិញលោកអ្នកត្រូវប្រើប្រាស់បានចំពោះតែ ហាងលក់ទំនិញណាដែលមានម៉ាស៊ីនឆូតវីសាកាតដោយប្រព័ន្ធអេឡិចត្រនិចតែប៉ុណ្ណោះ។ហើយជាសវាងកាប្រើប័ណ្ណរបស់លោកអ្នកនៅតាមហាងលក់ទំនិញណាដែលប្រើ"ក្រដាសបោះពុម្ព" ឬ ការធ្វើ ប្រតិបត្តិការតាមរយៈអ៊ីមែល ឬ ទូរស័ព្ទឡើយ។ត្រូវប្រាកដជានិច្ចថាលោកអ្នកប្រើប្រាស់ប័ណ្ណអេធីអឹម ដើម្បីទូទាត់ថ្លៃទំនិញដោយខ្លួនឯងផ្ទាល់។មិនត្រូវចុះហត្ថលេខាលើវិក័យប័ត្របង់ប្រាក់ណាដែលមិនពេញលេញ។
៥. បន្ទះមេដែក៖ សូមលោកអ្នកការពាប័ណ្ណរបស់អ្នកពីការឆ្កូត ឬ ប៉ះពាល់ខ្លាំងទៅលើម៉ាញេទិចដែល វាធ្វើអោយខូចខាតដល់បន្ទះនេះ។

សុវត្ថិភាពប័ណ្ណ

ដើម្បីសុវត្ថិភាពអ្នកផ្ទាល់ខ្លួន អ្នកគួរចង់ចាំលេខសម្ងាត់នេះដោយផ្ទាល់ដោយជៀសវាងពីការកត់លេខ នេះនៅកន្លែងដែលគ្មានសុវត្ថិភាពដូចជានៅលើប័ណ្ណជាដើម។ ប្រសិនបើលោកអ្នកសង្ស័យថាព័ត៌ មានលម្អិតប័ណ្ណរបស់លោកអ្នកត្រូវបានគេកែប្រែឬត្រូវបានគេលួចសូមទាក់ទងមកកាន់សហការីផ្នែកសេវាអតិថិជនរបស់យើងខ្ញុំ២៤ម៉ោងតាមរយៈលេខទូរស័ព្ទ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh

សុវត្ថិភាពប័ណ្ណនៅក្រៅប្រទេស

ប័ណ្ណរបស់ធនាគាស្ថាបនា មិនត្រឹមតែធ្វើអោយកាធ្វើតំណើរមានភាពងាយស្រួលទេថែមទាំងមាន សុវត្ថិភាពជាងសាច់ប្រាក់សុទ្ធទៅទៀត ។ម្យ៉ាងទៀតប័ណ្ណនេះនិងធ្វើកាផ្អាកតំណើរការ ឬ ប្តូថ្មីបើសិន ជាមានការរាយកាភ្លាមៗពីខូច ឬ ករណីបាត់បង់ប័ណ្ណ។ដូច្នេះប្រសិនបើមានករណីឧបទ្ទវហេតុបែប នេះកើតឡើងសូមលោកអ្នកជួយរាយការណ៍មកកាន់យើងខ្ញុំជាបន្ទាន់តាមមរយៈលេខទូរស័ព្ទ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh

មុនពេលលោកអ្នកចេញដំណើរ៖
សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីឱ្យយើងខ្ញុំបានដឹងពីប្រទេសដែលលោកអ្នកនឹងធ្វើដំណើរទៅ។
សូមពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៅលើប័ណ្ណរបស់លោកអ្នកហើយត្រូវឱ្យប្រាកដលោកអ្នកមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនី ឬប័ណ្ណត្រូវបានទូទាត់រួចរាល់។
សូមថតចម្លងប័ណ្ណរបស់លោកអ្នកហើយរក្សាទុកឯកសារនៅកន្លែងដែលមានសុវត្ថិភាព។
ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់អ្វីៗទាំងអស់លោកអ្នកមិនត្រូវរក្សាទុកប័ណ្ណ និងប្រាក់នៅកន្លែងតែមួយនោះឡើយ។

ការប្រើប្រាស់គេហទំព័រដែលមានសុវត្ថិភាព

សូមស្វែងរកអក្សរ "s" បន្ទាប់ពី "http" នៅក្នុងអាសយដ្ឋានគេហទំព័រឬ URL ។

ប្រើប្រាស់អ៊ីនធើណែតដើម្បីពិនិត្យមើលនិងប្រៀបធៀបអាជីវកម្មខ្នាតតូច

ប្រសិនជាអ្នកមិនសូវស្គាល់ហាងទំនិញណាមួយទេ ជម្រើសដ៏ល្អនោះអ្នកគួរធ្វើការពិនិត្យពីកាវាយ តម្លៃសេវាកម្មរបស់អតិថិជនមុនៗ ព្រមទាំងប្រៀបធៀបតម្លៃមុនពេលដែលលោកអ្នកធ្វើការបញ្ជាទិញ ដើម្បីទទួលបាននូវតម្លៃដ៏ល្អ។

ការពារព័ត៌មានលម្អិតប័ណ្ណរបស់លោកអ្នក

លោកអ្នកគួរតែធ្វើការផ្តល់ព័ត៌មានលំអិតរបស់នៅពេលដែលបញ្ជាទិញប៉ុណ្ណោះ និងជាងវាងការ ប្រាប់វាទៅអោយជនទីបី ដែលមិនចាំបាច់។ សូមរក្សាទុកកំណត់ត្រានៃប្រតិបត្តិការរបស់លោកអ្នក ប្រការក្នុងករណីដែលលោកអ្នកត្រូវការយកទំនិញត្រឡប់ទៅវិញ ឬ មានសំណួរផ្សេងៗអំពីការទិញ របស់លោកអ្នក។

ការផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នក

សូមផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នកឱ្យបានញឹកញាប់ដើម្បីចៀសវាងការប្រើប្រាស់ណាមួយដែលគ្មានការអនុញ្ញាត។លោកអ្នកអាចផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នកនៅតាមម៉ាស៊ីនអេធីអឹមណាមួយរបស់ធនាគារស្ថាបនា។

របៀបប្តូរលេខសម្ងាត់ប័ណ្ណរបស់លោកអ្នកនៅតាមម៉ាស៊ីនអេធីអឹមធនាគារ ស្ថាបនា៖

  • បញ្ចូលប័ណ្ណវីសារបស់លោកអ្នកទៅក្នុងម៉ាស៊ីនអេធីអឹមណាមួយរបស់ធនាគារស្ថាបនា
  • បញ្ចូលលេខសម្ងាត់ចាស់របស់លោកអ្នក
  • ជ្រើសរើសលេខសម្ងាត់ថ្មីរបស់លោកអ្នក
  • បញ្ចូលលេខសម្ងាត់ថ្មី
  • បញ្ជាក់លេខសម្ងាត់ថ្មីរបស់លោកអ្នក
  • យកបង្កាន់ដៃរបស់លោកអ្នក

វិធីនៃការធៀសវាងពីការលួចប្រើប្រាស់ប័ណ្ណរបស់អ្នក

ផ្អែកទៅលើបទពិសោទន៍នៃការចេញប័ណ្ណជូនអតិថីជន ធនាគាបានចងក្រងគន្លឹះសុវត្ថិភាពចំនួន១៦ ចំណុចដូចខាងក្រោមដើម្បីទប់ស្កាត់ការលួចក្លែងបន្លំប័ណ្ណអេធីអឹមប្រកបដោយប្រសិទ្ធិភាពខ្ពស់។

១. សូមកុំទុកប័ណ្ណឥណទានរបស់អ្នកដោយគ្មានកាប្រុងប្រយ័ត្ន ហើយរក្សានៅជាប់ខ្លួនជានិច្ច។
២. ត្រូវរក្សាទុកប័ណ្ណរបស់លោកអ្នកនៅក្នុងកាបូបលុយឬ កាបូបយួរដៃដែលលោកអ្នកធ្លាប់ ទុកដាក់។ ដូច្នេះលោកអ្នកអាចកត់សម្គាល់បានភ្លាមៗនៅពេលមានការបាត់បង់កើតឡើង។
៣. មិនត្រូវទុកប័ណ្ណរបស់លោកអ្នកចោលឡើយ។
៤. សូមចងចាំលេខសម្ងាត់របស់អ្នកជានិច្ច។
៥. មិនត្រូវរក្សាទុកច្បាប់ចម្លងលេខសម្ងាត់របស់អ្នកនៅក្នុងកាបូបលុយ ឬ កាបូបយួរដៃឡើយ និងមិនត្រូវសរសេរលេខសម្ងាត់នោះនៅលើប័ណ្ណឥណទានរបស់លោកអ្នកឡើយ។
៦. មិនត្រូវឱ្យនរណាម្នាក់ស្គាល់លេខសម្ងាត់របស់លោកអ្នកទោះជាសមាជិកគ្រួសាររបស់ លោកអ្នកក៏ដោយ។
៧. មិនត្រូវប្រគល់ប័ណ្ណរបស់លោកអ្នកទៅឱ្យអ្នកណាម្នាក់ក្រៅពីអ្នកគិតលុយនៅពេលទូទាត់ ថ្លៃទំនិញនោះឡើយរាប់បញ្ចូលទាំងមនុស្សដែលអះអាងថាជាតំណាងនៃធនាគារស្ថាបនា។
៨.ត្រូវប្រាកដថាគ្រប់ប្រតិបត្តិការប័ណ្ណត្រូវមានវត្តមានរបស់លោកអ្នកហើយជៀសវាងកុំអោយគេថតចម្លងលេខប័ណ្ណឥណទាន ឬ ធ្វើការឆូតប័ណ្ណរបស់អ្នកពីដងក្នុងពេលតែមួយ ។
៩. ត្រូវរង់ចាំរហូតដល់ការទូទាត់ថ្លៃទិញទំនិញចប់សព្វគ្រប់និងទទួលយកប័ណ្ណរបស់លោកអ្នក ត្រឡប់វិញ។
១០. ករណីលោកអ្នកមានការសង្ស័យថាប័ណ្ណរបស់លោកអ្នកត្រូវបានគេក្លែងបន្លំប្រើប្រាស់ ឬ បាត់បង់ដោយប្រការណាមួយសូមទាក់ទងមកកាន់ធនាគារ ស្ថាបនា ជាបន្ទាន់។
១១. ត្រូវរក្សាច្បាប់ចម្លងព័ត៌មានលម្អិតប័ណ្ណរបស់លោកអ្នក (មានដូចជាលេខប័ណ្ណកាល បរិច្ឆេទផុតកំណត់ និងCVV2) រួមទាំងអាស័យដ្ឋាន ឬ លេខទូរស័ព្ទទំនាក់ទំនងរបស់ធនាគារ ដែលពាក់ព័ន្ធទុកនៅកន្លែងមានសុវត្ថិភាពក្រៅពីកាបូបលុយឬកាបូបយួររបស់លោកអ្នក។
១២. ត្រូវពិនិត្យតាមដានកាលបរិច្ឆេទនៃការចេញវិក័យប័ត្រប័ណ្ណឥណទានរបស់លោកអ្នក ប្រសិនបើរលោកអ្នកមិនបានទទួលបាយការណ៍ប័ណ្ណឥណទានទេសូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់ធនាគារដើម្បីឱ្យប្រាកដថាវាត្រូវបានបញ្ជូនទៅកាន់អ៊ីមែលរបស់លោកអ្នក។
១៣. ប្រសិនបើលោកអ្នកធ្វើការផ្លាស់ប្តូរការងារឬអាសយដ្ឋានស្នាក់នៅឬលេខទូរស័ព្ទសូមជូន ដំណឹងដមកកាន់ធនាគារជាលាយលក្ខណ៍អក្សរ។
១៤. មិនត្រូវប្រាប់លេខប័ណ្ណអេធីអឹម ឬ CVV2 ឬ កាលបរិច្ឆេទផុតកំណត់ ឬ លេខសម្ងាត់ និងព័ត៌មានលម្អិតផ្ទាល់ខ្លួនឱ្យទៅការស្ទាបស្ទង់មតិតាមទូរស័ព្ទណាមួយឡើយ។
១៥. មិនត្រូវប្រាប់លេខប័ណ្ណឬកាលបរិច្ឆេទផុតកំណត់ ឬ លេខសម្ងាត់និងព័ត៌មានលម្អិត ផ្ទាល់ខ្លួនឱ្យទៅការស្នើសុំតាមរយៈអ៊ីមែលណាមួយឡើយ។
១៦. កំឡុងពេលនៃប្រតិបត្តិការប័ណ្ណមិនត្រូវស្វែងរកជំនួយពីមនុស្សដែលលោកអ្នកមិនស្គាល់ នៅតាមទីតាំងម៉ាស៊ីនឡើយបើទោះបីជាគេស្ម័គ្រចិត្តជួយក៏ដោយ។