គណនី​បញ្ញើសំចៃ

ចាប់ផ្ដើមរៀបចំអនាគតរបស់លោកអ្នកជាមួយគណនីបញ្ញើសន្សំរបស់ធនាគារ ស្ថាបនា។ ក្រៅពីទទួលបានការប្រាក់ប្រចាំថ្ងៃដែលត្រូវទូទាត់ជូនប្រចាំខែ គណនីបញ្ញើសន្សំរបស់ធនាគារ ស្ថាបនា ផ្ដល់ជូនលោកអ្នកនូវវិធីងាយស្រួលបំផុតក្នុងការគ្រប់គ្រង និងចាត់ចែងសាច់ប្រាក់របស់លោកអ្នក។ លោកអ្នកអាចដាក់ និងដកប្រាក់បានគ្រប់ពេលវេលាតាមរយៈបណ្ដាញ ម៉ាស៊ីន អេធីអឹម ដែលមាននៅគ្រប់ខេត្ត ក្រុងទូទាំងប្រទេស។
លោកអ្នកមានប្រាក់ត្រឹមតែ ១០ ដុល្លារអាមេរិក ដើម្បីបើកគណនីបញ្ញើសំចៃមួយមានន័យថា លោកអ្នកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសុវត្ថិភាពផ្នែកហិរញ្ញវត្ថុនាពេលអនាគត។

លក្ខណៈពិសេស

រូបិយប័ណ្ណ

ប្រាក់ដុល្លារអាមេរិក

ប្រាក់រៀល

ប្រាក់បាតថៃ

ប្រាក់បើកគណនីដំបូង

១០ ដុល្លារអាមេរិក៤០.០០០ រៀល

៣០០ បាត

សមតុល្យអប្បបរមា

៥ ដុល្លារអាមេរិក២០.០០០ រៀល

១៥០ បាត

អត្រាការប្រាក់

០.៧៥%ក្នុងមួយឆ្នាំ១%ក្នុងមួយឆ្នាំ

០.៥០%ក្នុងមួយឆ្នាំ

ការទូទាត់ការប្រាក់

ការប្រាក់ត្រូវបានបង្គរជូនជារៀងរាល់ថ្ងៃ និងទូទាត់ជូនលើមូលដ្ឋានប្រចាំខែទៅក្នុងគណនីរបស់លោកអ្នក

អត្ថប្រយោជន៍ដែលទទួលបាន

សៀវភៅគណនី និងប័ណ្ណឥណពន្ធវីសា

កម្រៃសេវាសម្រាប់ការបិទមុនកំណត់
(ក្នុងរយៈពេល១ខែ)

១០ ដុល្លារអាមេរិក៤០.០០០ រៀល

៣០០ បាត

កម្រៃសេវាលើភាពអសកម្ម
(គ្មានប្រតិបត្តិការលើសពី១២ខែ)

៥ ដុល្លារអាមេរិក២០.០០០ រៀល

១៥០ បាត

កម្រៃសេវាសម្រាប់ការបាត់បង់សៀវភៅគណនី

៥ ដុល្លារអាមេរិក២០.០០០ រៀល

១៥០ បាត

កម្រៃសេវាដកប្រាក់ដោយប្រើលេខកូដ

ឥតគិតថ្លៃ

សម្គាល់៖

 * ការបើកគណនីរូបិយប័ណ្ណថៃមាននៅចំពោះសាខាដែលបានកំណត់ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំ។ 

 * អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារដោយអាចមិនត្រូវបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។

 

អត្ថប្រយោជន៍

  • ទទួលបានការប្រាក់ប្រចាំថ្ងៃ ដែលអាចដកបានជារៀងរាល់ខែ
  •  មិនមានកម្រៃសេវាលើការថែទាំគណនី
  •  ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល ជាមួយនឹងបណ្តាញអេធីអឹម និងសាខាដ៏ទូលំទូលាយ

លក្ខខណ្ឌ

  • បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
  • ឯកសារតម្រូវ

                 o  អត្តសញ្ញាណដែលមានសុពលភាព ឬ

                 o  លិខិតឆ្លងដែនដែលមានសុពលភាព ឬ

                 o  លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ (មេគ្រួសារ)

  • លិខិតបញ្ជាក់មុខរបរ និងចំណូល
  • បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា និង
  • គំរូហត្ថាលេខា ឬស្នាមមេដៃ

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។

Makes Your Life Better