ប័ណ្ណឥណពន្ធវីសា

 

 

ប័ណ្ណ​ឥណពន្ធវីសា ស្ថាបនា ផ្តល់​ជូន​នូវ​ការ​ចាត់​ចែង​សាច់​ប្រាក់​ដោយ​ផ្ទាល់​ពី​គណនី​សន្សំ​របស់​លោក​អ្នក។ ជា​មួយ​នឹង​ប័ណ្ណ​ឥណពន្ធវីសា លោក​អ្នក​អាច​ធ្វើ​ការ​ទូទាត់​ថ្លៃ​ទំនិញ ដំណើរ​កំសាន្ត ការ​ទទួល​ទាន​អាហារ​ ការ​ដក​ប្រាក់ ឬ រីករាយ​ជាមួយ​នឹង​បែប​បទ​ជីវិត​ប្រកប ដោយ​ភាព​ងាយ​ស្រួល​នឹង​ដោយ​ពុំ​ចាំ​បាច់​ដាក់​ប្រាក់ ឬ សែក​តាម​ខ្លួន​ឡើយ។

ពិនិត្យមើលសមតុល្យ និងប្រវត្តិប្រតិបត្តិការ

លោកអ្នកអាចពិនិត្យមើល និងទាញយកប្រវត្តិប្រតិបត្តិការរយៈពេល ១៨០ ថ្ងៃនៃការប្រើប្រាស់ ប័ណ្ណឥណពន្ធវីសារបស់លោកអ្នកតាមរយៈកម្មវិធី Sathapana Mobile និង iBanking ។  

ប្រើប្រាស់លើម៉ាស៊ីនអេធីអឹមនៅទូទាំងពិភពលោក

លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសា ដើម្បីដកប្រាក់ពីម៉ាស៊ីនអេធីអឹម នៅទូទាំងពិភពលោកដែលមានទទួលប័ណ្ណវីសា។

ទូទាត់ការចំណាយតាមអ៊ីនធឺណេតទូទាំងពិភពលោក

លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសាដើម្បីធ្វើការទូទាត់ការចំណាយផ្សេងៗរបស់លោកអ្នកតាម អនឡាញ នៅទូទាំងពិភពលោកដែលមានទទួលប័ណ្ណវីសា។

 

កម្រៃសេវាប័ណ្ណ

កម្រៃសេវា

ប័ណ្ណឥណពន្ធវីសា

ចំនួន (ប្រាក់ដុល្លារអាមេរិក)

កម្រៃសេវាប្រចាំឆ្នាំ

៥ ដុល្លារ

បាត់ប័ណ្ណ ឬ ស្នើប័ណ្ណថ្មី

៥ ដុល្លារ

សេវាស្នើលេខសម្ងាត់ថ្មី

៣ ដុល្លារ

ពិនិត្យមើលសមតុល្យគណនីធនាគារផ្សេង

០.៥០ ដុល្លារ

សេវាដកប្រាក់ (តាមរយៈ ATM/POS របស់ធនាគារ ស្ថាបនា)

មិនគិតកម្រៃ

សេវាដកប្រាក់ (តាមរយៈ ATM/POS របស់ធនាគារផ្សេង)

៥ ដុល្លារ

សេវាស្នើសុំថតចម្លងវិក្កយបត្រ

១០ ដុល្លារ

សេវាប្រតិបត្តិការទិញទំនិញ ឬ ដកប្រាក់ខុសពីប្រាក់ដុល្លារអាមេរិក

២.៥០ ដុល្លារ

សុពលភាពប័ណ្ណ

៥ ឆ្នាំ

សេវាផ្ញើសារតាមទូរស័ព្ទដៃ

មិនគិតកម្រៃ

សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ

មិនគិតកម្រៃ

សេវាផ្ទេរប្រាក់រវាងអ្នកមិនមានគណនី

មិនគិតកម្រៃ

សេវាដាក់ប្រាក់ (តាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ស្ថាបនា)

មិនគិតកម្រៃ

ដកប្រាក់ដោយមិនប្រើប័ណ្ណអេធីអឹម

មិនគិតកម្រៃ

ប្រភេទសេវាដែលអាចធ្វើប្រតិបត្តិការបាន

ទិញទំនិញតាមហាងលក់ទំនិញ ទិញទំនិញតាមអនឡាញ និងដកប្រាក់

 

លក្ខខណ្ឌ

លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ឌរបស់ធនាគារ ស្ថាបនា គឺជាការព្រមព្រៀងគ្នាជាផ្លូវការរវាងអ្នកប្រើប្រាស់ ប័ណ្ណ និងធនាគារ ស្ថាបនា ដោយយោងទៅតាមការប្រើប្រាស់ប័ណ្ណនីមួយៗ។ លោកអ្នកត្រូវអានកិច្ច ព្រមព្រៀងនេះឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តប្រើប្រាស់ប័ណ្ឌរបស់ធនាគារ ស្ថាបនា។ តាមរយៈ ការចុះហត្ថលេខា ឬការទទួលយកសិទ្ធិជាអ្នកប្រើប្រសា់ប័ណ្ណ លោកអ្នកបានយល់ព្រមចំពោះលក្ខខណ្ឌ ទាំងអស់ និងគ្រប់កំណត់សម្គាស់នានាដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ។ លើសពីនេះ លោកអ្នកត្រូវតែអនុវត្តទៅតាមលក្ខខណ្ឌទាំងអស់នេះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ដើម្បីបើកមើល ឯកសារ PDF នេះ លោកអ្នកត្រូវប្រើកម្មវីធី Adobe Reader ។

 

លក្ខណៈពិសេស

លក្ខណៈពិសេស

  •  រូបិយប័ណ្ណរួមមាន ប្រាក់ដុល្លារអាមេរិក (សម្រាប់គណនីគោល) ប្រាក់រៀល ឬ ប្រាក់បាតថៃ
  • ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញា “Plus”
  • ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា
  • ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS”  នៅទូទាំងពិភពលោកដែលមានស្លាកសញ្ញា “VISA”
  • ការបញ្ជារទិញតាម អនឡាញ 
  • ទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា
  • បញ្ចូលកាតទូរស័ព្ទតាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS”របស់ធនាគារ ស្ថាបនា
  • ផ្លាស់ប្តូរលេខសម្ងាត់តាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា

អត្ថប្រយោជន៍

  • ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដោយពុំចាំបាច់ដាក់ប្រាក់តាមខ្លួនច្រើន
  • អាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹមជាង២លានទីតាំងនៅទូទាំងពិភពលោក
  • អាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញា “Plus” នៅទូទាំងពិភពលោក
  • រីករាយជាមួយការបញ្ចុះតម្លៃពិសេសពីដៃគូរសហការរបស់ធនាគារ ស្ថាបនា
  • រីករាយជាមួយដៃគូរសហការជាង ៤០ លានរបស់ VISA នៅទូទាំងពិភពលោក

របៀបស្នើសុំ

សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេដើម្បីជួបជាមួយនឹងបុគ្គលិកជំនាញរបស់យើងខ្ញុំ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនងអតិថិជន២៤ម៉ោងតាមរយៈ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ 

បំពេញសំណុំបែបបទដាក់ពាក្យស្នើសុំ និងផ្តល់ឯកសារដែលតម្រូវផ្សេងៗ។ សូមចុច ទីនេះ ដើម្បីបំពេញទម្រង់ស្នើសុំតាមអនឡាញរបស់យើងខ្ញុំ។ បន្ទាប់មក សហការីរបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈពេលដ៏ឆាប់រហ័ស។

សំនួរ-ចម្លើយ

១.តើប័ណ្ណឥណពន្ធវីសាគឺជាអ្វី?
ប័ណ្ណឥណពន្ធវីសាគឺជាប័ណ្ណមួយប្រភេទដែលអាចប្រើប្រាស់នៅទូទាំងពិភពលោកសម្រាប់គណនីរបស់លោកអ្នក។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់លោកអ្នកដើម្បីធ្វើការទូទាត់ផ្សេងៗមានដូចជា ថ្លៃទំនិញ ទូរទាត់វិក័យបត្រ និងដកប្រាក់នៅតាមរយៈម៉ាស៊ីនអេធីអឹម។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសានៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញា VISA

២.តើនរណាមានសិទ្ធប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់ធនាគារ ស្ថាបនា?
គ្រប់ម្ចាស់គណនីសំចៃ ឬ គណនីចរន្ត ដែលមានសិទ្ធិដកប្រាក់របស់ខ្លួនបាន។

៣.តើវាខុសគ្នាដូចម្តេចពីប័ណ្ណអេធីអឹមរបស់ខ្ញុំ?
ប័ណ្ណអេធីអឹមរបស់លោកអ្នកគ្រាន់តែជាប័ណ្ណអេធីអឹមតែប៉ុណ្ណោះមានន័យថាលោកអ្នកអាចប្រើប្រាស់ប័ណ្ណអេធីអឹមសម្រាប់តែធ្វើការដកប្រាក់ពីម៉ាស៊ីនអេធីអឹមតែប៉ុណ្ណោះ។ ចំណែកប័ណ្ណឥណពន្ធវីសាមានអត្ថប្រយោជន៍ជាច្រើន ដោយហេតុថាលោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសានេះនៅទូទាំងពិភពលោក និងនៅតាមហាងលក់ទំនិញផ្សេងៗ ពោលគឺថាប័ណ្ណឥណពន្ធវីសាមានភាពងាយស្រួលជាងប័ណ្ណអេធីអឹម។

៤.តើប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសាខុសគ្នាដូចម្តេច?
ប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសារបស់លោកអ្នកវាមានតួនាទីប្រើប្រាស់ដូចគ្នា ពោលគឺលោកអ្នកអាចប្រើប្រាស់ប័ណ្ណទាំងពីរនេះសម្រាប់ធ្វើការទូទាត់ការចំណាយផ្សេងៗបានដូចគ្នានៅគ្រាប់ទីកន្លែងដែលទទួលយកប័ណ្ណវីសា។ ភាពខុសគ្នារវាងប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសា គឺប័ណ្ណឥណពន្ធវីសាអនុញាតឲ្យ លោកអ្នកចាត់ចែងសាច់ប្រាក់ដោយផ្ទាល់ពីគណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ ចំណែកប័ណ្ណឥណទានវីសាវិញអនុញាតឲ្យលោកអ្នកចាត់ចែងសាច់ប្រាក់ទៅតាមចរន្តសាច់ប្រាក់របស់លោកអ្នក។

៥. តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចទទួលបានប័ណ្ណឥណពន្ធវីសាធនាគារ ស្ថាបនា?
មអញ្ញើញទៅសាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ។ សូមចុច ទីនេះ ដើម្បីមើលសាខា ធនាគារ ស្ថាបនា ដែលស្ថិតនៅជិតលោកអ្នកជាងគេ។

៦.តើខ្ញុំអាចធ្វើការស្នើសុំប័ណ្ណឥណពន្ធវីសាធនាគារ ស្ថាបនា នៅកន្លែងណា?
សូមបំពេញពាក្យស្នើសុំ និងជ្រើសរើសយកប័ណ្ណឥណពន្ធវីសារបស់ធនាគារ ស្ថាបនា សម្រាប់គណនីបញ្ញើសន្សំ ឬ គណនីចរន្តថ្មី ឬ គណនីដែលមានស្រាប់។

៧.តើម្ចាស់ប័ណ្ណអេធីអឹម ស្ថាបនា ដែលមានស្រាប់អាចស្នើសុំប័ណ្ណឥណពន្ធវីសាបានដែរ ឬ ទេ?
ម្ចាស់ប័ណ្ណអេធីអឹម ស្ថាបនា ដែលមានស្រាប់អាចដាក់ពាក្យស្នើសុំប័ណ្ណឥណពន្ធវីសាបាន។

៨.តើត្រូវធ្វើដូចម្តេចប្រសិនបើមានអ្នកចូលរួមគណនីចរន្ត ឬ គណនីសំចៃចាប់ពីពីរនាក់ ឬ ច្រើននាក់? 
សម្រាប់ម្ចាស់គណនីរួមគ្នាដែលមានលក្ខខណ្ឌ "នរណាម្នាក់ដើម្បីចុះហត្ថលេខាក៏បាន" តម្រូវឲ្យដាក់ពាក្យស្នើសុំប័ណ្ណឥណពន្ធវីសាដោយឡែកពីគ្នា (ដោយសមាជិកដែលបានរួមគណនី)។ ម្ចាស់ប័ណ្ណនិមួយៗទទួលបាន ការអនុញ្ញាតធ្វើឱ្យប្រតិបត្តិការជាមួយនឹងការកំណត់ចំនួននៃការចំណាយផ្សេងៗគ្នា និងតម្រូវឲ្យប្រើប្រាស់លេខសម្ងាត់ និងហត្ថលេខាផ្សេងៗគ្នាផងដែរ។ ចំណែកម្ចាស់គណនីរួមគ្នាដែលមាន "ហត្ថលេខារួមគ្នា" មិនអាចស្នើសុំប័ណ្ណឥណពន្ធវីសារបស់ធនាគារ ស្ថាបនា បានទេ។ មិនមានប័ណ្ណរងសម្រាប់ប័ណ្ណឥណពន្ធវីសារបស់ ធនាគារ ស្ថាបនា ឡើយ។

៩.តើខ្ញុំអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់ខ្ញុំនៅកន្លែងណា និងដោយរបៀបណា?
លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់ធនាគារ ស្ថាបនា នៅគ្រប់ហាងលក់ទំនិញ ដែលមានស្លាក សញ្ញា VISA ដែលមានជាង ៣០លាន ទីកន្លែងនៅទូទាំងពិភពលោក។ លើសពីនេះ លោកអ្នកអាចធ្វើ ប្រតិបត្តិការតាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ស្ថាបនា នៅក្នុងប្រទេសកម្ពុជា ឬ ម៉ាស៊ីនអេធីអឹមទាំងឡាយ ណាដែលមានស្លាកសញ្ញា VISA Plus នៅក្នុងប្រទេស និងក្រៅប្រទេសទូទាំងពិភពលោក។

១០.តើខ្ញុំអាចបន្តប័ណ្ណឥណពន្ធវីសារបស់ខ្ញុំដោយរបៀបណា?
យោងតាមកាលបរិច្ឆេទផុតកំណត់ដែលបង្ហាញនៅលើកប័ណ្ណ សូមលោកអ្នកអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតជាងដើម្បីស្នើសុំបន្តប័ណ្ណឥណពន្ធវីសារបស់លោកអ្នក។

១១.តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើប័ណ្ណរបស់ខ្ញុំបាត់បង់ ឬ ត្រូវបានគេលួច?
ប្រសិនបើប័ណ្ណរបស់លោកអ្នកត្រូវបានបាត់ ឬ ត្រូវចោរលួច លោកអ្នកត្រូវតែទំនាក់ទំនងភ្លាមៗទៅកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង២៤ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បីបិទប័ណ្ណរបស់លោកអ្នក។ ហើយបន្ទាប់មក សូមលោកអ្នកអញ្ជើញទៅបំពេញទម្រង់បែបបទនៃការលុបចោល និងស្នើសុំធ្នើប័ណ្ណថ្មីនៅសាខាធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកជាងគេ។

១២.តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំចង់ផ្អាកប័ណ្ណរបស់ខ្ញុំជាបណ្តោះអាសន្ន?
ប្រសិនបើលោកអ្នកចង់ផ្អាកប័ណ្ណជាបណ្តោះអាសន្ន សូមអញ្ញើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិត លោកអ្នកជាងគេ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង២៤ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បីស្នើសុំផ្អាកប័ណ្ណជាបណ្តោះអាសន្ន។

១៣.តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវ?
ប្រសិនបើអ្នកបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវចំនួន៣ដង នោះប្រព័ន្ធនឹងផ្អាកប័ណ្ណរបស់អ្នកដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ សូមលោកអ្នកអញ្ញើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង២៤ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បី ស្នើសុំដំណើការលេខសម្ងាត់ឡើងវិញ។

១៤.តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចលេខសម្ងាត់របស់ខ្ញុំ?
ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ សូមលោកអ្នកអញ្ញើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេដើម្បីស្នើសុំលេខសម្ងាត់ថ្មី។

១៥.តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើមានប្រតិបត្តិការដែលត្រូវបានគិតកម្រៃសេវាលើប្រតិបត្តិការប័ណ្ណរបស់ខ្ញុំដែលខ្ញុំមិនបានដឹងខ្លួន?
សូមរាយការណ៍ភ្លាមៗទៅកាន់ផ្នែកប្រតិបត្តិទំនាក់ទំនងអតិថិជន +855 23/81 999 010 ដើម្បីទប់ស្កាតប័ណ្ណរបស់លោកអ្នកភ្លាមៗតាមតែអាចធ្វើបាន។ ប្រសិនបើប័ណ្ណរបស់លោកអ្នកត្រូវបានបាត់បង់ត្រូវបានគេលួច ឬ ប្រសិនបើប្រតិបត្តិការក្លែងបន្លំត្រូវបានធ្វើឡើងបន្ទាប់មកលោកអ្នកត្រូវទៅកាន់សាខា ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេដើម្បីបំពេញសំណុំបែបបទសេចក្តីប្រកាសអំពីជម្លោះដែលមិនមានការអនុញ្ញាត។

១៦.តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើគណនីរបស់ខ្ញុំត្រូវបានគិតតម្លៃលើស?
សូមធ្វើរបាយការណ៍ ឬ ជូនដំណឹងមកកាន់ធនាគារក្នុងកំឡុងពេល ៥០ ថ្ងៃនៃកាលបរិច្ឆេទប្រតិបត្តិការ ដើម្បីឱ្យធនាគារអាចដោះស្រាយបញ្ហារបស់លោកអ្នកបាន។

១៧.តើខ្ញុំត្រូវធ្វើអ្វីខ្លះបន្ទាប់ពីបានទទួលប័ណ្ណឥណពន្ធវីសារបស់ខ្ញុំ?
សូមចុះហត្ថលេខានៅលើបន្ទះសម្រាប់ចុះហត្ថលេខានៅខាងក្រោយប័ណ្ណ។ បន្ទាប់មក សូមលោកអ្នកប្តូរលេខកូដ PIN តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាតរបស់ធនាគារ ស្ថាបនា ក្នុងកំឡុងពេល ២៤ ម៉ោង។

១៨. តើខ្ញុំត្រូវចុះហត្ថលេខា ឬ បញ្ចូលលេខកូដ PIN នៅពេលធ្វើប្រតិបត្តិការដែរ ឬ ទេ?
ជាទូទៅ នៅពេលលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធវីសាដើម្បីទិញទំនិញលោកអ្នកនឹងតម្រូវឲ្យចុះហត្ថលេខាលើវិកយបត្រដើម្បីធ្វើប្រតិបត្តិការ និងទូទាត់ការចំណាយចេញពីគណនីរបស់លោកអ្នក។ ដោយឡែក ប្រសិនបើលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធវីសានៅតាមម៉ាស៊ីនអេធីអឹម លោកអ្នកនឹងតម្រូវឲ្យបញ្ចូលលេខកូដ PIN ដើម្បីធ្វើប្រតិបត្តិការ។ 

ទម្រង់ស្នើសុំតាម Online

 

+855 (0) 23/81 999 010

 

ទៅកាន់សាខាដែលនៅជិតលោកអ្នក

 

Makes Your Life Better