ឥណទានបុគ្គល

ឥណទានបុគ្គលធនាគារ ស្ថាបនា ផ្តល់ជូនលោកអ្នកនូវការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកអ្នក។

ទទួលបានជីវិតដែលលោកអ្នកប៉ងប្រថ្នាជាមួយយើងខ្ញុំនៅថ្ងៃនេះ។


លក្ខខណ្ឌ

រូបិយប័ណ្ណ

ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាតថៃ

អត្រាការប្រាក់

អត្រាការប្រាក់មានភាពប្រកួតប្រជែង

បរិមាណកម្ចីអតិបរមា

រហូតដល់ ២០០.០០០ ដុល្លារអាមេរិក
៧០% នៃតម្លៃទ្រព្យបញ្ចាំសម្រាប់ប្លង់រឹង
៥០% នៃតម្លៃទ្រព្យបញ្ចាំសម្រាប់ប្លង់ទន់

 

រយៈពេលកម្ចី

រយៈពេលកម្ចីមានភាពបត់បែន

ការសងរំលោះ

ការសងរំលោះមានភាពបត់បែន

ប្រភេទទ្រព្យបញ្ចាំ

ប្លង់ទន់ ឬ ប្លង់រឹង

 

លក្ខខណ្ឌ

ប្រជាពលរដ្ឋកម្ពុជាដែលមាន:

  • អាយុចាប់ពី ១៨ ដល់ ៥៥ ឆ្នាំ
  • មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេសកម្ពុជា
  • ត្រូវស្នាក់នៅអាសយដ្ឋានដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន
  • ទទួលបានការងារដោយមានប្រាក់ខែជាទៀងទាត់គ្រប់គ្រាន់ឬជាម្ចាស់អាជីវកម្មដែលប្រាក់ចំណូលមានស្ថិរភាព
  • និងឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមការស្នើសុំ

ឯកសារតម្រូវ

  • ឯកសារអត្តសញ្ញាណជាតិ (NID) / ឯកសារអត្តសញ្ញាណដែលចេញដោយអាជ្ញាធរជាផ្លូវការ
  • ថតចំលងប័ណ្ណកម្មសិទ្ធ
  • លិខិតបញ្ជាក់ប្រាក់ចំណូល
  • និងឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមការស្នើសុំ

របៀបស្នើរសុំឥណទាន

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ (០២៣ | ០៨១) ៩៩៩ ០១០ សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងស្វាគមន៍ និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។