ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ធនាគារ ស្ថាបនា មាន​កិត្តិយស​សូម​ជម្រាប​ជូន​អតិថិជន និង​សាធារណៈ​មេត្តា​ជ្រាប​ថា ធនាគារ ស្ថាបនា នឹង​ដាក់ឱ្យ​ដំណើរ​ការ​សេវា​ទូទាត់​កម្រៃ​សេវា​សាធារណៈ​ទាក់​ទង​នឹង​វិស័យ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ចំនួន ២៩ ក្នុង​ចំណោម​សេវា​សាធារណៈ​ជាង ២០០ របស់​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ដោយ​ឥតគិតកម្រៃសេវា ដូច​រៀប​រាប់​ខាង​ក្រោម នាថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២១។ តាម​រយៈ​មុខ​ងារ​ថ្មី​នេះ អតិថិជន ក៏​ដូច​ជា​គ្រឹះ​ស្ថាន​និង​សហគ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា អាច​ធ្វើ​ការ​ទូ​ទាត់​វិក្កយ​បត្រ​ប្រើ​ប្រាស់​សេវា​សាធារណៈ​របស់​ខ្លួន តាម​រយៈ​ធនាគារ​ឌីជីថល​របស់​ធនាគារ ស្ថាបនា ឬ តាម​រយៈ​បណ្ដាញ​សាខា​របស់​ធនាគារ ស្ថាបនា ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

 

•    កាន់តែរហ័ស និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការសេវាទូទាត់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង
•    កាត់បន្ថយហានិភ័យក្នុងការទូទាត់ដោយប្រើប្រាស់សាច់ប្រាក់ សម្រាប់ស្ថាប័ននីមួយៗ
•    គ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់

 

•    ទទួលទូទាត់ដោយមិនកំណត់ចំនួនទឹកប្រាក់ និងចំនួនប្រតិបត្តិការប្រចាំថ្ងៃ។
•    អ្នកបង់ប្រាក់អាចយកវិក្កយបត្រ មកទូទាត់នៅតាមបញ្ជរសាខាធនាគារ ស្ថាបនា ទូទាំងប្រទេស និងតាមរយៈធនាគារឌីជីថលរបស់ធនាគារ ស្ថាបនា ដោយមិនចាំបាច់ទៅបង់ផ្ទាល់ជាមួយក្រសួង។
•    រូបិយប័ណ្ណប្រើសម្រាប់ទូទាត់ជា ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

 

•    ទូទាត់តាមរយៈ (Sathapana Mobile App)
-    ចូលទៅ Sathapana Mobile App លើទូរស័ព្ទដៃរបស់អ្នក
-    ជ្រើសរើសយកមុខងារ ទូទាត់វិក្កយបត្រ (Pay Bills)         
-    Log In ចូលក្នុងគណនីធនាគាររបស់អ្នក ដោយវាយបញ្ចូល លេខសម្ងាត់
-    ជ្រើសរើសយកមុខងារ វិក្កយបត្រក្រសួង បន្ទាប់មកជ្រើសយក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-    បញ្ចូល លេខយោងវិក្កយបត្រ (ដែលបានពីព័ត៌មានបង់ប្រាក់) និងបញ្ចូល ចំនួនទឹកប្រាក់ ដែលត្រូវទូទាត់ ហើយជ្រើសរើសគណនីធនាគាររបស់អ្នក រួចចុចលើពាក្យ បន្ទាប់ ឬ Next
-    ការទូទាត់របស់អ្នកនឹងត្រូវបានបញ្ចប់ដោយជោគជ័យ
*    នៅពេលការទូទាត់ របស់អ្នកត្រូវបានបញ្ចប់ លោកអ្នកអាចទាញយក បង្កាន់ដៃបញ្ជាក់បង់ប្រាក់ពីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម
•    ទូទាត់តាមរយៈសេវាអ៊ីនធើណែត (Personal iBanking)    
-    Log In ចូលក្នុងគណនីធនាគាររបស់អ្នកលើកុំព្យូទ័រ
-    ជ្រើសរើសយកមុខងារ ទូទាត់វិក្កយបត្រ (Pay Bills)
-    ជ្រើសរើសយកមុខងារ វិក្កយបត្រក្រសួង បន្ទាប់មកជ្រើសយក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-    បញ្ចូល លេខយោងវិក្កយបត្រ (ដែលបានពីព័ត៌មានបង់ប្រាក់) និងបញ្ចូល ចំនួនទឹកប្រាក់ ដែលត្រូវទូទាត់  ហើយជ្រើសរើសគណនីធនាគាររបស់អ្នក រួចចុចលើពាក្យ បន្ទាប់ ឬ Next
-    ការទូទាត់សងប្រាក់ របស់អ្នកត្រូវបានបញ្ចប់ លោកអ្នកអាចទាញ បង្កាន់ដៃបញ្ជាក់បង់ប្រាក់ពីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម។
•    តាមបញ្ជរធនាគារ ស្ថាបនា
-    សូមយកព័ត៌មានបង់ប្រាក់ ទៅកាន់បញ្ជរបង់ប្រាក់របស់ធនាគារ ស្ថាបនា ភីអិលស៊ី ដែលនៅជិតលោកអ្នក ដើម្បីបង់ប្រាក់។

សេវាសាធារណៈ

សេវាសាធារណៈចំនួន ២៩ ក្នុងចំណោមកម្រងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអតិថិជននិងសាធារណជន អាចធ្វើការទូទាត់បាន ដោយឥតគិតកម្រៃសេវា មានដូចខាងក្រោម៖
១.  ការផ្តល់បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២.  ការផ្តល់ទុតិយតាបណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៣.  បច្ចុប្បន្នភាពទិដ្ឋាការ “ចូល" លើសៀវភៅការងារកម្មករនិយោជិតខ្មែរ (ប្តូរសហគ្រាស គ្រឹះស្ថានឬមុខងារ/តួនាទី) (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៤.   បច្ចុប្បន្នភាពទិដ្ឋាការ “ចេញ" លើសៀវភៅការងារកម្មករនិយោជិតខ្មែរ (ប្តូរសហគ្រាស គ្រឹះស្ថាន ) (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៥.   ការចុះបញ្ជិកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក "ចូល" (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៦.   ការចុះបញ្ជិកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក "ចេញ" (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៧.   ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ
៨.   ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ ១៥ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៩.   ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១៥ឆ្នាំ ដល់តិចជាង ១៨ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១០. ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ ១៥ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១១. ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី១៥ឆ្នាំ ដល់តិចជាង ១៨ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១២. ការចុះបញ្ជិកាសេចក្តីជូនដំណឹងបើកសហគ្រាស
១៣. ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៤. ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៥. ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៦. ការផ្តល់លិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៧. ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាសគ្រឹះស្ថានធ្វើការបន្ថែមម៉ោង (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៨. ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាសគ្រឹះស្ថានធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍/ថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៩. ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក  (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២០. សំណុំបែបបទហ្វឹកហ្វឺនកូនជាង  (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២១. ការផ្តល់បណ្ណទទួលស្គាល់ជំនាញវិជ្ជាជីវៈ  (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២២. ការផ្តល់វិញ្ញាបនបត្រហ្វឹកហ្វឺនកូនជាង  (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២៣. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេលលើសពី៣ខែ)
២៤. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស
២៥. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ
២៦. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/ឯកទេស និងបណ្ឌិតបច្ចេកវិទ្យា/ឯកទេស
២៧. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបើកសាខា បន្ថែមជំនាញ ឬដំឡើងកម្រិតបណ្តុះបណ្តាល
២៨. ការចុះធ្វើអធិការកិច្ចការងារសាមញ្ញប្រចាំឆ្នាំ (១ដងក្នុង១ឆ្នាំសម្រាប់សហគ្រាស គ្រឹះស្ថាន ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងផលិតផលធ្វើដំណើរនិងកាបូប និងផលិតផលប្រហាក់ប្រហែល) ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ
២៩. ការចុះធ្វើអធិការកិច្ចការងារសាមញ្ញប្រចាំឆ្នាំ (១ដងក្នុង១ឆ្នាំសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងផលិតផលប្រហាក់ប្រហែល)ដែលមានកម្មករនិយោជិត ចាប់ពី១០១នាក់ឡើងទៅ

Makes Your Life Better