គណនីបញ្ញើមានកាលកំណត់

តាមរយៈគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ស្ថាបនា លោកអ្នកទទួលបានជម្រើសនៃរយៈពេលកំណត់មួយសម្រាប់ប្រាក់បញ្ញើរបស់លោកអ្នកចាប់ពី ៣ខែ រហូតដល់ ៦០ខែ ស្របពេលដែលលោកអ្នកទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ។ លោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់បានជាមួយប្រាក់រៀល ឬ  ប្រាក់ដុល្លាអាមេរិក ឬ ប្រាក់បាតថៃ។ គណនីបញ្ញើមានកាលកំណត់របស់យើងផ្ដល់ជូននូវភាពបត់បែនក្នុងការចាត់ចែងសាច់ប្រាក់របស់លោកអ្នកតាមតម្រូវការជាមួយនិងការទទួលបានត្រឡប់មកវិញកាន់តែច្រើន។ ក្នុងករណីលោកអ្នកមានបំណងធ្វើការដកប្រាក់មុនកាលកំណត់ នោះលោកអ្នកអាចទទួលបានអត្រាការប្រាក់ដូចគណនីបញ្ញើសន្សំផងដែរ។

លក្ខណៈពិសេស

 

ការទូទាត់ការប្រាក់ចុងគ្រា

ការទូទាត់ការប្រាក់ប្រចាំខែ

ប្រាក់បើកគណនីដំបូង

៥០០ ដុល្លារអាមេរិក

២.០០០.០០០ រៀល 

១៥.០០០ បាត

៥០០ ដុល្លារអាមេរិក

២.០០០.០០០ រៀល 

១៥.០០០ បាត

រយៈពេល និង រូបិយប័ណ្ណ

ដុល្លារអាមេរិក

ខ្មែររៀល

ថៃបាត

ដុល្លារអាមេរិក

ខ្មែររៀល

ថៃបាត

៣ ខែ

២.៥០%

៣.០០%

១.៥០%

២.២៥%

២.៧៥%

១.២៥%

៦ ខែ

៣.៥០%

៤.០០%

២.៥០%

៣.២៥%

៣.៧៥%

២.២៥%

៩ ខែ

៤.៥០%

៥.០០%

៤.០០%

៤.២៥%

៤.៧៥%

៣.៧៥%

១២ ខែ

៦.០០%

៧.២៥%

៥.២៥%

៥.៧៥%

៧.០០%

៥.០០%

២៤ ខែ

៦.៥០%

៧.៧៥%

៦.០០%

៦.២៥%

៧.៥០%

៥.៧៥%

៣៦ ខែ

៦.៧៥%

៨.០០%

៦.០០%

៦.៥០%

៧.៧៥%

៥.៧៥%

៤៨ ខែ

៦.៧៥%

៨.០០%

៦.០០%

៦.៥០%

៧.៧៥%

៥.៧៥%

៦០ ខែ

៦.៧៥%

៨.០០%

៦.០០%

៦.៥០%

៧.៧៥%

៥.៧៥%

អត្ថប្រយោជន៍ដែលទទួលបាន

 
 • វិញ្ញាបនបត្របញ្ញើមានកាលកំណត់
 • សេវា iBanking
 •  សេវា Sathapana Mobile
 

គណនីបញ្ញើមានកាលកំណត់​​ ដកមុនកាលកំណត់

យោងតាមអត្រាការប្រាក់នៃគណនីបញ្ញើសំចៃ

ការបិទគណនីបញ្ញើមានកាលកំណត់​​

៤៨ ខែ និង ៦០ ខែ តម្រូវជូនដំណឹង១ថ្ងៃ មុនការផុតកំណត់

ពន្ធកាត់ទុក

៦% សម្រាប់និវាសនជន

១៤% សម្រាប់អនិវាសនជន

សម្គាល់៖  

* ការបើកគណនីរូបិយប័ណ្ណថៃមាននៅតែសាខាដែលបានកំណត់ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំ។ 

* អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារ ដោយមិនបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។

 

អត្ថប្រយោជន៍

 • ទទួលបានអត្រាការប្រាក់ខ្ពស់
 • សមតុល្យសាច់ប្រាក់ទាប
 • ជម្រើសនៃរយៈពេលសន្សំមានច្រើន 

លក្ខខណ្ឌ

 • បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
 • ឯកសារតម្រូវ

                      o  អត្តសញ្ញាណដែលមានសុពលភាព ឬ

                      o  លិខិតឆ្លងដែនដែលមានសុពលភាព ឬ

                      o  លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ (មេគ្រួសារ)

 • លិខិតបញ្ជាក់មុខរបរ និងចំណូល
 • បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា
 • គំរូហត្ថាលេខា ឬស្នាមមេដៃ

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។